ឈ្វេងយល់​ពី​បញ្ហា​ទឹកដោះ​ក្នុង​ភ្នែក និង ការពារ​

6 Videos


​ជំងឺ​ទឹក​ដក់​ក្នុង​ភ្នែក គឺជា​បញ្ហា​សុខភាព​ប៉ះពាល់​ដល់​ភ្នែក​ម្យា​៉​ង ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សរសៃ កញ្ចក់ភ្នែក និង អាច​ឈានទៅ​ងងឹតភ្នែក ។​ ​ជំងឺ​នេះ​ច្រើន​បណ្តាលឱ្យមាន​សម្ពាធ​ខ្លាំង​ទៅលើ​ភ្នែក ហើយ​ជា​មូលហេតុ​ទី ២ ដែល​បណ្តាលឱ្យ ខ្វាក់ភ្នែក​នៅ​ទូទាំង​ពិភពលោក ។​

ឈ្វេងយល់​ពី​បញ្ហា​ទឹកដោះ​ក្នុង​ភ្នែក និង ការពារ​

M88


​ជំងឺ​នេះ​ច្រើន​ប៉ះពាល់​ដល់​មនុស្ស​នៅ​គ្រប់​វ័យ រួមទាំង​កុមារ​ផងដែរ បើទោះជា​គេ​តែង​សង្កេតឃើញ​មាន តែ​នៅលើ​មនុស្ស​វ័យ​ចំណាស់​ក្តី​។ ជំងឺ​នេះ​ជា​ឃាតក​លាក់​មុខ​នៃ​កែវភ្នែក ហើយ​រោគសញ្ញា​នៃ​ការកើត គឺ​មិនអាច​ដឹង​មុន​នោះទេ ទាល់តែ​វា​ឈានដល់​សភាព​ធ្ងន់ធ្ងរ​។

​រោគសញ្ញា​នៃ​ការកើត​ជំងឺ​នេះ គឺ​ច្រើន​មិនមាន​ការឈឺចាប់​អ្វី​នោះទេ ទាល់តែ​វា​ដល់​ដំណាក់កាល​ធ្ងន់ធ្ងរ​។ ហើយ​ករណី​មួយទៀត វា​ធ្វើឱ្យ​ភ្នែក​ឈឺចាប់ ឈឺក្បាល រកកល​ក្អួត ស្រវាំងភ្នែក ពិបាក​សម្លឹង​ឆ្ងាយ និង រកាំភ្នែក​ចាញ់​ពន្លឺ ។

​វិធានការ​ការពារ​គឺ​នៅ​មិនទាន់មាន​ការព្យាបាល​ជាក់លាក់​នៅឡើយ វិធី​ដ៏​ល្អ​គឺ​អ្នក​ត្រូវ​ទៅធ្វើ​ការពិនិត្យ សុខភាព​ភ្នែក​បាន​ទៀត​ទាត់ យ៉ាងហោចណាស់ ១ ឆ្នាំ ១ ដង ព្រោះ​មានតែ​ការតាមដាន​ជាមុន អាច​ដឹង​ពី​សុខភាព​វិ​វត្ត​របស់​ភ្នែក​បាន ។​

​ចំពោះ​មនុស្ស​ដែលមាន​វ័យ​លើសពី ៤០ ឆ្នាំ​ឡើងទៅ គួរ​ធ្វើការ​តាមដាន​សុខភាព​ភ្នែក ដើម្បី​កាត់បន្ថយ​រយៈ ពេល​វិ​វត្ត​ទៅរក​ភាព​ងងឹតភ្នែក​នៅពេល​ចាស់ ៕