ធនាគារ​ជាតិ​នឹង​ដាក់​ឲ្យ​ដំណើរ​ការ​ប្រព័ន្ធ​ប្រតិបត្តិការ​ប្រាក់​រៀល​យ៉ាង​យូរ​ឆ្នាំ​២០១៧

ប្រទេស​កម្ពុជា បាន​ចាយ​ប្រាក់​ដុល្លារ​នៅ​លើ​ទីផ្សារ​ដោយ​សេរី​នា​ពេល​កន្លង​មក។ ឥឡូវ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា រួម​ជាមួយ​វិស័យ​ឯកជន បាន​រៀបចំ​ពិធី​អបអរ​សាទរ​ខួប​លើក​ទី​៣៦ នៃ​ការ​ដាក់​ឲ្យ​ធ្វើ​ចរាចរ​ប្រាក់​រៀល​ឡើង​វិញ​នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា-ជប៉ុន (CJCC) ក្នុង​រាជធានី​ភ្នំពេញ។

ការ​លើក​ទឹក​ចិត្ត​នេះ គឺ​ដើម្បី​ជំរុញ​ឲ្យ​លុយ​រៀល ចរាចរ​នៅ​លើ​ទីផ្សារ​ឲ្យ​កាន់​តែ​ច្រើន។ វិស័យ​ឯកជន​ដែល​កំពុង​ប្រតិបត្តិការ​លើ​ផ្នែក​ហិរញ្ញប្បទាន​មួយ​ចំនួន រំពឹង​ថា ការ​ដាក់​ឲ្យ​ដំណើរ​ការ​លុយ​រៀល​នេះ នឹង​អាច​ជួយ​លើក​កម្ពស់​ផ្នែក​សេដ្ឋកិច្ច​របស់​កម្ពុជា កាន់​តែ​មាន​សន្ទុះ​ថែម​ទៀត។ធនាគារ​ជាតិ នឹង​ដាក់​ប្រព័ន្ធ​ប្រតិបត្តិការ​រហ័ស​ក្នុង​ការ​ចាយ​លុយ​រៀល ជំនួស​ដុល្លារ​វិញ​នៅ​ពេល​ខាង​មុខ។

សូម​ស្ដាប់ លោក ម៉ម មុនីរតន៍ អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី រាយការណ៍​អំពី​រឿង​នេះ​ដូច​ត​ទៅ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។