ឆ្កែឆ្លាតចេះជួយសម្អាតទីក្រុង

6 Videos


នរណាក៏ដឹងដែរថា សត្វសុនខ គឺជាមិត្តដ៏ល្អរបស់មនុស្ស តែចំពោះសត្វសុនខខាងក្រោមនេះវិញ មិនមែនត្រឹមតែជាមិត្តល្អទេ តែថែមទាំងជា អ្នកជួយការងារម្ចាស់ទៀតផង ។ សត្វសុនខឆ្លាតនេះមានឈ្មោះថា Jiaomei និង មានអាយុ ៤ ឆ្នាំ បានជួយការងារម្ចាស់ដែលមានការងារជាអ្នកបោសសម្អាតក្នុងក្រុងជាច្រើនឆ្នាំមកហើយ ។

ឆ្កែឆ្លាតចេះជួយសម្អាតទីក្រុង

M88


ម្ចាស់របស់ Jiaomei អ្នកស្រី Chai គឺជាអ្នកបោសសម្អាតនៅ Chengdu ស្រុក Sichuan បានប្រាប់មកសារព័ត៌មានថា សត្វសុនខរបស់អ្នកស្រីបានជួយការងារអ្នកស្រី រាល់ពេលដែលអ្នកស្រីធ្វើការងារបោសសម្អាត ដូចជាវាបានដើរពាំប្រមូលដបទឹកសុទ្ធដាក់នៅមួយកន្លែង ដែលជាការផ្តល់ភាពងាយស្រួលមួយសម្រាប់អ្នកស្រីក្នុងការបោសសម្អាត ។

ឆ្កែឆ្លាតចេះជួយសម្អាតទីក្រុង

មិនត្រឹមតែប៉ុណ្ណោះ អ្នកស្រី Chai ក៏បានប្រាប់ឲ្យដឹងដែរថា អ្នកស្រីមិនចាត់ទុក Jiaomei ជាសត្វចិញ្ចឹមទេ តែជាចៅស្រី ។ គេបានដឹងទៀតថា អ្នកស្រី Chai សុខចិត្តទុកសាច់ឲ្យ Jiaomei ស៊ី តែចំណែកអ្នកស្រីសុខចិត្តបរិភោគបន្លែ ។ រឿងរ៉ាវនេះក៏ត្រូវបានបណ្តាអ្នកលេងអ៊ីនធឺរណេតជាច្រើនចែកចាយបន្តគ្នាដែរ ព្រោះតែទឹកចិត្តស្រឡាញ់រវាងម្ចាស់ និង សត្វចិញ្ចឹម ៕ ថាវរិទ្ធ (ប្រភព ៖ ស៊ីស៊ីធីវី)

ឆ្កែឆ្លាតចេះជួយសម្អាតទីក្រុងឆ្កែឆ្លាតចេះជួយសម្អាតទីក្រុងឆ្កែឆ្លាតចេះជួយសម្អាតទីក្រុង