លោកតា​ពិការ​ដៃ​ទាំងសងខាង បង្កើត​ដៃ​ថ្មី​ដើម្បី​ខ្លួនឯង និង ​អ្នកដទៃ​

6 Videos


​លោកតា​ពិការ​ដៃ​ម្នាក់​នៅក្នុង​ភូមិ បាន​ចាប់យក​នូវ​ជីវិត​ថ្មី​មួយ​សម្រាប់​ខ្លួន​លោកតា បន្ទាប់ពី​លោក តា​បាន​បង្កើត​នូវ​ដៃ​គ្រឿងយន្ត​ដោយ​ខ្លួន​របស់​លោកតា​ផ្ទាល់​ដើម្បី​ប្រើប្រាស់ ហើយក៏​បាន​ជួយ​ដល់ អ្នកដទៃ​រាប់រយ​នាក់​ផ្សេងទៀត​ដែល​គ្មាន​ដៃ ឲ្យ​ពួកគេ​អាច​រស់នៅក្នុង​ជីវិត​ធម្មតា​ដូច​មនុស្ស​ទូទៅ ។​

លោកតា​ពិការ​ដៃ​ទាំងសងខាង បង្កើត​ដៃ​ថ្មី​ដើម្បី​ខ្លួនឯង និង ​អ្នកដទៃ​

M88


​លោកតា​ដ៏​ពូកែ​ម្នាក់នេះ មាន​ឈ្មោះថា Sun Jifa អាយុ ៦៣ ឆ្នាំ រស់នៅ​ក្នុងភូមិ Guanma ភាគ ឦសាន​នៃ​ខេត្ត Jilin ប្រទេស​ចិន ។ លោកតា​ធ្លាប់បាន​បម្រើការ​ជា​កងទ័ព​កាំភ្លើង​ធំ​នៅក្នុង​ឆ្នាំ ១៩៧៤ ហើយ​តាំងពី​ពេល​នោះមក គាត់​បាន​ប្រឈម​មុននឹង​ការ​បំផ្ទុះ​យ៉ាង​ច្រើនលើក​ជាមួយនឹង គ្រាប់បែក ។​

​លោកតា Sun បាន​ចំណាយពេល ៥ ឆ្នាំ​ក្នុង​សង្គ្រាម ហើយ​ពេល​ត្រឡប់​ពី​សង្គ្រាម​វិញ លោកតា ក៏បាន​រៀបការ ។ ថ្ងៃមួយ ក្នុង​ឆ្នាំ ១៩៨០ លោកតា​មាន​គម្រោង​ធ្វើ​គ្រាប់បែក​ដើម្បី​បំផ្ទុះ​ចាប់​ត្រី​ក្នុង ត្រពាំង ប៉ុន្តែ​គ្រឿងផ្សំ​សម្រាប់​ផលិត​នោះ វា​បែរជា​មិន​ដំណើរការ​នៅពេលដែល​គាត់​បំផ្ទុះ​ទៅវិញ ។ នៅពេលដែល​គាត់​ដោះ​គ្រឿងផ្ទុះ​នោះមក​ពិនិត្យ​ម្ដងទៀត ភ្លាមៗ​នោះ​វា​ក៏​ផ្ទុះឡើង ហើយ​ធ្វើ​ឲ្យ ម្រាមដៃ និង​ដៃ​របស់​លោកតា​មាន​របួស​ជា​ទម្ងន់ ។​

លោកតា​ពិការ​ដៃ​ទាំងសងខាង បង្កើត​ដៃ​ថ្មី​ដើម្បី​ខ្លួនឯង និង ​អ្នកដទៃ​

​ដោយសារតែ​របួស​មាន​សភាព​ធ្ងន់ធ្ងរ គ្រូពេទ្យ​បានសម្រេច​កាត់​ដៃ​របស់​លោកតា​ត្រឹម​កែងដៃ ដែល កាលនោះ លោកតា​មាន​វ័យ ២៧ ឆ្នាំ ។ បន្ទាប់ពី​នោះមក លោកតា​បានចាប់ផ្ដើម​ធ្វើការ​ជាមួយនឹង ដែល​ធ្វើ​ពី​ដែក ដើម្បី​ច្នៃ​ធ្វើជា​ដៃ​របស់គាត់ ។ កន្លងទៅ ៣៦ ឆ្នាំ លោកតា Sun បាន​រចនា​បង្កើត​នូវ ដៃ​សិប្បនិម្មិត​បែប​ម៉ាស៊ីន​ចំនួន ៤ ជំនាន់ ដែល​អាចជួយ​ឲ្យ​លោកតា អាច​ថែទាំ​ខ្លួន និង​ធ្វើ​ការងារ កសិកម្ម​ដោយ​ខ្លួន​លោកតា​ផ្ទាល់​បាន ។

​សូមបញ្ជាក់ថា លោកតា Sun និង​គ្រួសារ បាន​ជួយ​ដល់​មនុស្ស​ច្រើនជាង ១០០០ នាក់​ហើយ ដោយសារតែ​ដៃ​សិប្បនិម្មិត​បែប​ម៉ាស៊ីន​របស់គាត់ ហើយ​លោកតា​បាន​បញ្ជាក់ថា លោកតា​នឹង​នៅ តែ​បន្តការងារ​នេះ​បន្ថែមទៀត ដើម្បី​ជួយ​អ្នកដទៃ​ឲ្យ​បាន​ច្រើនជាង​នេះ ៕ ខេមរា​

លោកតា​ពិការ​ដៃ​ទាំងសងខាង បង្កើត​ដៃ​ថ្មី​ដើម្បី​ខ្លួនឯង និង ​អ្នកដទៃ​

​ប្រភព​៖ People’s daily, China