ម៉ាក និង គីម​ប៊ឺ​លី ឆ្លង​​ខួបកំណើត​នៅ​កូរ៉េ​

6 Videos


ទើបតែ​ចូលរួម​ឆ្លង​ពិធី​ខួបកំណើត​ជាមួយ​អ្នកនាង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា (Yaya Urassaya) និង មិត្ត​រួមការ​ងារ​ក្នុង​រឿង «​រលក​ជីវិត​»(Kleun Cheewit) កាលពី​ថ្ងៃទី ១៨ ខែមករា ឥឡូវនេះ​ដល់​វេន​ខួបកំណើត​របស់​ខ្លួនឯង​វិញ​ម្តង​ហើយ​។​

ម៉ាក និង គីម​ប៊ឺ​លី ឆ្លង​​ខួបកំណើត​នៅ​កូរ៉េ​

M88


សម្រាប់​ខួបកំណើត​របស់លោក ម៉ាក ព្រី​ន ស៊ូផា​រ៉ា​ត (Mark Prin Suparat) កាលពី​ថ្ងៃទី ១៩ ខែមករា គឺ​ពិតជា​ផ្អែមល្ហែម​ខ្លាំងណាស់ ដោយ​ទិដ្ឋភាព​រូបថត​ដែល​លោក​ថត​ជាមួយ​ម្ចាស់​បេះដូង​អ្នកនាង គីម​ប៊ឺ​លី អាន វូ​ល​តេ​ម៉ាស (Kimberly Ann Voltemas)​គឺ​មើ​
​ល​ទៅ​ប្រៀបដូចជា​ការថតរូប Pre-Wedding បេះបិទ ទាំង​ផ្អែមល្ហែម ស្និទ្ធស្នាល និង ក្រ​ម៉ិច​ក្រមើម គួរឱ្យ​ច្រណែន​មួយគូ​នេះ​ខ្លាំងណាស់​។​

ម៉ាក និង គីម​ប៊ឺ​លី ឆ្លង​​ខួបកំណើត​នៅ​កូរ៉េ​

​គួរបញ្ជាក់​ផងដែរ​ថា ពិធី​ខួបកំណើត​លោក ម៉ាក គឺ​ឆ្លង​នៅ​ប្រទេស​កូរ៉េ ដោយ​មុនពេល​ឡើង​យន្តហោះ លោក​បានផ្តល់​ការសម្ភាស​ថា ការ​ទៅ​លោក​នេះ​ក៏​មានរឿង​ការងារ​ផងដែរ ហើយ​ឆ្លៀត​ឆ្លង​ពិធី​ខួបកំណើត​នៅ​ទីនោះ​តែម្តងទៅ តែ​អ្វីដែល​ពិសេស​បំផុត​គឺ​ប្រាកដ​ជាមាន​មនុស្ស​ពិសេស​នៅក្បែរ ហើយក៏​មាន​ក្រុមគ្រួសារ​លោក ម៉ាក ទៅជា​មួយ​ដែរ​។ សម្រាប់​អ្នកនាង គីម​ប៊ឺ​លី​បាន​សរសេរ​ពាក្យពេចន៍​ជូនពរ​លោក ម៉ាក ថា «​រីករាយ​ថ្ងៃ​ខួបកំណើត ទោះ​ជាមួយ​មានរឿង​អ្វី​កើតឡើង​ក៏ដោយ អូន​នឹង​នៅក្បែរ​បង​ជានិច្ច​»៕ ខេ​រី​
(​ប្រភព​៖ អឹម​ថៃ​)

ម៉ាក និង គីម​ប៊ឺ​លី ឆ្លង​​ខួបកំណើត​នៅ​កូរ៉េ​ម៉ាក និង គីម​ប៊ឺ​លី ឆ្លង​​ខួបកំណើត​នៅ​កូរ៉េ​ម៉ាក និង គីម​ប៊ឺ​លី ឆ្លង​​ខួបកំណើត​នៅ​កូរ៉េ​ម៉ាក និង គីម​ប៊ឺ​លី ឆ្លង​​ខួបកំណើត​នៅ​កូរ៉េ​ម៉ាក និង គីម​ប៊ឺ​លី ឆ្លង​​ខួបកំណើត​នៅ​កូរ៉េ​ម៉ាក និង គីម​ប៊ឺ​លី ឆ្លង​​ខួបកំណើត​នៅ​កូរ៉េ​

ម៉ាក និង គីម​ប៊ឺ​លី ឆ្លង​​ខួបកំណើត​នៅ​កូរ៉េ​