យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​

6 Videos


​នៅក្នុង​ម​ជ្ឍ​ដ្ឋា​ន​សិល្បៈ​អ្នកណា​ក៏​ដឹង​ដែរ​ថា ពិធី​ការិនី​ជើងចាស់ យុគ ចិន្តា មាន​គូ​ស្នេ​ហ៏​រួចហើយ កន្លងមក​អ្នកនាង​ក៏​ធ្លាប់បាន​បណ្តើរ​បុរស​ម្នាក់​នោះ​ចូលរួម​ក្នុង​កម្មវិធី​មួយចំនួន​ផងដែរ ។ ទំនាក់ទំនង​អ្នក ទាំងពីរ​កាន់តែ​ផ្អែមល្ហែម ។ តែ​រហូតមក​ដល់ពេលនេះ គេ​នៅ​មិនទាន់​ឃើញ​អ្នកនាង យុគ ចិន្តា ដឹក​ដៃគូ​ស្នេ​ហ៏ ចូល​រោងការ​នោះឡើយ ។

យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​

M88


តែ​យ៉ាងណា ពិធី​ការិនី ដ៏​មាន​ឥទ្ធិពល​ម្នាក់នេះ​បាន​និយាយថា មូល​ហេតុដែល​អ្នកនាង​មិនទាន់​រៀបការ ដោយសារតែ​មិនទាន់មាន​ពេលវេលា​គ្រប់គ្រាន់ ។​ ​មិត្តភក្តិ​ក្នុង​សិល្បៈ​ដែល​ចូលប្រលូក​ដំណាល​អ្នកនាង យុគ ចិន្តា ម្នាក់ៗ​គេ​បាន​រៀបការ និង មានកូន​ជា​បន្ត បន្ទាប់​អស់ហើយ​ដែរ ។ តែ​សម្រាប់​អ្នកនាង យុគ ចិន្តា ហាក់​មិន​រវីរវល់​គិតគូរ​រឿង​រៀបការ​នោះឡើយ ។ បើទោះបី​គេ​ដឹងថា អ្នកនាង​មាន​គូ​ស្នេ​ហ៏​រួចហើយ​ក្តី ។ រឿង​ស្នេហា​របស់ យុគ ចិន្តា បាន​រីក​សាយភាយ ក្រោយពី​គេ​ដឹងថា អ្នកនាង​មាន​ទំនាក់ទំនង​ជាមួយ​បុរស​វ័យ​ជាង ៤០ ឆ្នាំ ម្នាក់ ដែលមាន​មុខមាត់ និង តួនាទី​គួរសម​នៅក្នុង​សង្គម ។

យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​

គូ​ស្នេ​ហ៏​របស់​អ្នកនាង​ជា​អ្នករស់នៅ​អាមេរិក ទើបតែ​វិល​ត្រលប់មក​រស់នៅ​ស្រុក​ខ្មែរ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុននេះ​ប៉ុណ្ណោះ ។ ចំណង​ស្នេ​ហ៏​របស់​អ្នក​ទាំងពីរ​កាន់តែ​ល្អូកល្អើន ។ ជារឿយៗ យុគ ចិន្តា តែងតែ​ណែនាំ​គូ​ស្នេ​ហ៏​របស់ខ្លួន​អោយ​មិត្តភក្តិ​បាន​ស្គាល់ ដោយ​ហៅថា​ជា​ប្តី​ពេញមាត់ ។ ជាមួយគ្នា​នោះ​ក៏​មានការ​បង្ហើប​ពី​សំណាក់​អ្នក​ជិតដិត និង អ្នកនាង​យុគ ចិន្តា​ថា អ្នកនាង​បាន​ភ្ជាប់ពាក្យ​ទៅតាម​ប្រពៃណី​ខ្មែរ​រួចហើយ កាលពីដើមឆ្នាំ​២០១៥ តែ​ពិធី​នោះ ធ្វើ​ឡើងជា​លក្ខណៈ​តូចតាច គ្រាន់តែ​មានការ​ចូលរួម​ដឹងលឺ​ពី​សំណាក់​ចាស់ទុំ​ទាំងសងខាង​តែប៉ុណ្ណោះ ។

យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​

ដោយឡែក​រឿង​រៀបការ​តាម​ប្រពៃ​ខ្មែរ នៅ​មិនទាន់​លេចចេញ​ជា​រូបរាង​នៅឡើយ ។​ ​អ្វីដែល​កត់សំគាល់​នោះ ចុងក្រោយ​នេះ យុគ ចិន្តា ហាក់​មិនមាន​ការខឹង​សម្បារ​នៅពេល​សួរនាំ​រឿង ស្នេហា​ដូច​មុន​ទេ ។ ទាក់ទង​ជាមួយ​រឿង​រៀបការ អ្នកនាង យុគ ចិន្តា បាន​ឆ្លើយ​ដោយ​ខ្លី​ថា​«​អត់​ទាន់​មាន​ពេល វេលា គ្រប់ គ្រាន់ ទេ » ។ យុគ ចិន្តា ហាក់បីដូចជា​រីករាយ​ជាមួយ និង ជីវិត​នៅ​លីវ​ជាពិសេស​ចុងក្រោយ​នេះ នាង​បានបង្ហាញ មុខមាត់​កូនស្រី​ជំទង់​ឈ្មោះ អម ជា​សាធារណៈ ។

យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​

ទោះជា​រវល់​ជាមួយ​ការងារ​ច្រើន​យ៉ាងណាក្តី តែ​អ្នកនាង យុគ ចិន្តា តែង​បំពេញ​តួនាទី​ធ្វើជា​ម្តាយ​ដ៏​ល្អ ដោយ​នាំ​កូនស្រី​ដើរ​កំសាន្ត និង ធ្វើ​អ្វី​គ្រប់យ៉ាង​ដល់​កូន ។ ប៉ុន្តែ​អ្វី​ដែលជា ចំងល់​របស់​មហាជន​នោះ តើ ឪពុក​របស់​ក្មេងស្រី​ម្នាក់នេះ​ជា​នរណា ? អ្នកនាង​រៀបការ​តាំងពី​ពេលណា ? ។​ ​មិន​ត្រឹមតែ​ជា​ពិធី​ការិនី​ប៉ុណ្ណោះ​ទេ អ្នកនាង យុគ ចិន្តា ក៏​ជា​អ្នក​ផលិត​កម្មវិធី​ជាច្រើន​ផងដែរ ។ អ្នកនាង​អះអាងថា មានកម្ម​វិធី​ថ្មីៗ​ជាច្រើន ដែល​អ្នកនាង​បាន​បង្កើតឡើង ហើយ​ភាគច្រើន​ជា​កម្មវិធី​ស្រី្ត ដែលជា​ការរួមចំណែក​ជួយ​ដល់​សង្គម​ផងដែរ ៕​ចេ​នី​

យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​យុគ ចិន្តា ប្រាប់​ពី​មូលហេតុ​មិនទាន់​រៀបការ​