អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បង្ហាញ​ការ​ខក​បំណង​ចំពោះ​ក្រុមប្រឹក្សា​សន្តិសុខ​

លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ បាន គីម៉ូន បាន​បង្ហាញ​ការ​ខក​បំណង​ចំពោះ​​បរាជ័យ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ ក្នុង​ការ​មិន​មាន​ជំហរ​រឹងមាំ​​ក្នុង​បញ្ហា​ជម្លោះ​រវាង​លោក និង​ប្រទេសMorocco​ លើ​តំបន់​សហារ៉ា​ខាង​លិច ហើយ​លោក​នឹង​លើក​បញ្ហា​នេះ​ ទៅ​កាន់​សមាជិក​របស់​ក្រុមប្រឹក្សា​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​។

បញ្ហា​គឺ​ថា​ រដ្ឋាភិបាល​ប្រទេស​ Morocco បាន​ចោទប្រកាន់​លោក​ បាន​ គីម៉ូន​ ថា​លែង​ជា​អ្នក​ប្រកាន់​ជំហរ​កណ្ដាល​ទៀត​ហើយ​នៅ​ក្នុង​​បញ្ហា​ជម្លោះ​នៅ​តំបន់​សហារ៉ា​ខាង​លិច​ ហើយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ រដ្ឋាភិបាល​នេះ បាន​ទាមទារ​ទៅ​​កាន់​អង្គការ​សហប្រជាជាតិ​ ឲ្យ​កាត់​ចំនួន​បុគ្គលិក​អន្តរជាតិ​ចំនួន​៨៤​នាក់​ ពី​បេសកកម្ម​នៅ​តំបន់​សហារ៉ា​ខាង​លិច​។

បន្ទាប់មក​សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​ទាំង​១៥​ប្រទេស​ បាន​ធ្វើ​ការ​ពិភាក្សា​ពី​បញ្ហា​នេះ​​ជា​ច្រើន​ម៉ោង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។ បន្ទាប់​ពី​កិច្ច​ពិភាក្សា​ ឯកអគ្គរដ្ឋទូត​ប្រទេស​Angola លោក​ Ismael Gasper ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​នៅ​ក្នុង​ខែ​នេះ​ បាន​លើក​ឡើង​​ថា​ សមាជិក​ទាំងអស់​មាន​ការ​ព្រួយបារម្ភ​ចំពោះ​បញ្ហា​នេះ ប៉ុន្តែ​បាន​ព្រមព្រៀង​គ្នា​ថា​​នឹង​និយាយ​ជាមួយ​ប្រទេស​ Morocco រៀង​ខ្លួន​ ដើម្បី​ធានា​ថា​ស្ថានភាព​​មាន​ការ​ឈាន​ទៅ​មុខ​ក្នុង​លក្ខណៈ​វិជ្ជមាន​។

បញ្ហា​ចម្រូងចម្រាស​លើ​ពាក្យ​សំដី​របស់​លោក បាន​ គីម៉ូន​ គឺជា​បញ្ហា​ជម្លោះ​ដ៏​អាក្រក់​របស់​ប្រទេស​Morocco ជាមួយ​និង​អង្គការ​សហប្រជាជាតិ​ចាប់​តាំង​ពី​ឆ្នាំ​១៩៩១​ នៅ​ពេល​អង្គការសហប្រជាជាតិ​ធ្វើ​ជា​អាជ្ញា​កណ្ដាល​ក្នុង​បញ្ឈប់​ការ​បាញ់​គ្នា​ និង​បញ្ចប់​សង្គ្រាម​នៅ​សហារ៉ា​ខាងលិច ហើយ​បង្កើត​ស្ថាន​បេសកកម្ម​នៅ​ទីនោះ។

គួរ​រំលឹក​ថា​ កាល​ពី​ដើម​ខែ​នេះ​ លោក​ បាន​ គីម៉ូន​ បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ជំរំ​ជន​ភៀស ខ្លួនSahrawi ​​​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​អាល់ហ្សេរី​ ដែល​ក្រុម​នេះ​ បាន​និយាយ​ថា​ សហារ៉ា​ខាងលិច​ជា​របស់​ពួកគេ​ ហើយ​ថា​នឹង​ប្រយុទ្ធ​ក្នុង​សង្រ្គាម​ប្រឆាំង​ប្រទេស​ Morocco រហូត​ទាល់​តែ​មាន​បទ​ឈប់​បាញ់​គ្នា​។ លោក​ បាន​ គីម៉ូន​ ក៏​បាន​ចោទ​ប្រកាន់​ប្រទេស​ Morocco ផង​ដែរ​ថា​ បាន​គាំទ្រ​ក្រុម​បាតុករ​ប្រឆាំង​រូបលោក​ ដែល​លោក​ចាត់​ទុក​ថា​ជា​ការ​វាយប្រហារ​ចំពោះ​ខ្លួន​លោក​។

ប្រែ​សម្រួល​ ៖ Sophany
ប្រភព​ ៖

  • អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បង្ហាញ​ការ​ខក​បំណង​ចំពោះ​ក្រុមប្រឹក្សា​សន្តិសុខ​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:ជីវិតនិងសង្គម
Tags: