ក្រុមស្រុកគងពិសី ឈ្នះក្រុមស្រុកឧដុង្គ ៣-១ នៃពាន ACLEDA ២០១៦

ភ្នំពេញ៖ ព្រឹត្តិការណ៍នៃការប្រកួតបាល់ទាត់ មិនមែនអាជីព ដណ្តើមពានរង្វាន់ ធនាគារអេស៊ីលីដា ភីអិលស៊ី ទូទំាងប្រទេស ដោយមានរហ័សនាមថា "អេស៊ីលីដា-ចនព្រីនសឌីន ឆ្នាំ២០១៦" ឬ (ACLEDA-John Brinsdan 2015) លើកទី៦ ដែលរៀបចំឡើងដោយ ធនាគារអេស៊ីលីដា ភីអិលស៊ី នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នា២០១៦ នៅទីលានបាល់ទាត់ដុនបូស្តូ សម្រាប់ពូល “D” គឺក្រុមបាល់ទាត់ ស្រុកគងពិសី បានយកឈ្នះក្រុមបាល់ទាត់ ស្រុកឧដុង្គ ក្នុងលទ្ធផល ៣-១។

ការប្រកួតវគ្គទី១ ក្រុមបាល់ទាត់ស្រុកគងពិសី បានខិតខំប្រើទិចនិក របស់ខ្លួនដើម្បីស៊ុតចូលទី ក្រុមបាល់ទាត់ស្រុកឧដុង្គ អូសបន្លាយដល់នាទី២៥ កីឡាករខ្សែប្រយុទ្ធស៊យ សាវុទ្ធ ពាក់លេខ១៦ បានក្លាយជាវិរបុរស បន្ទាប់ពីកីឡាកររូបនេះ ទាត់ជើងយ៉ាងស្អាត បំប៉ោងសំណាញ់ទី ក្រុមបាល់ទាត់ស្រុកឧដុង្គ ដែលជាគ្រាប់បាល់ឈ្នះ ក្រុមបាល់ទាត់ស្រុកគងពិសី ។  ជិតដល់ចប់ការប្រកួត បាល់ទាត់ស្រុកគងពិសី ធ្វើឲ្យរកបាន១គ្រាប់ទៀត ដោយកីឡា តាំង អេងខេង ពាក់លេខ ១៧ នៅនាទីទី ៤៤ គងពិសី នាំមុខឧដុង្គបណ្តុះ អាសន្ន ២-០ ។

ចូលមកដល់តង់ទី២ ក្រោយពីការសម្រាក កែវ វិបុល ពាក់លេខ១១ បានជួយឲ្យក្រុមបាល់ទាត់ ស្រុកគងពិសី រកបានមួយគ្រាប់ទៀត នៅនាទី ៦៦។ មួយគ្រាប់នេះធ្វើឲ្យ ក្រុមបាល់ទាត់ស្រុកឧដុង្គ ផ្លាស់ប្តូរទិចនិកប្រយុទ្ធ នៅតែមិនអាច បំបែកពងមាន់ ក្រុមស្រុកគងពិសី បានឡើយ។ យ៉ាងណាក៏ដោយ ក្រុមទាំង២នេះ នៅតែបន្តវាយសម្រុកគ្នារហូត និងឈានដល់នាទីទី ៨០ កីឡាករ ជា ប៊ុនឡុង ពាក់លេខ៣២ របស់ក្រុមបាល់ទាត់ ស្រុកឧដុង្គ រកបានមួយគ្រាប់វិញ បញ្ចប់នូវលទ្ធផល ៣-១៕

ក្រុមស្រុកគងពិសី ឈ្នះក្រុមស្រុកឧដុង្គ ៣-១ នៃពាន ACLEDA ២០១៦

ក្រុមស្រុកគងពិសី ឈ្នះក្រុមស្រុកឧដុង្គ ៣-១ នៃពាន ACLEDA ២០១៦

ក្រុមស្រុកគងពិសី ឈ្នះក្រុមស្រុកឧដុង្គ ៣-១ នៃពាន ACLEDA ២០១៦