មូលហេតុ ៧ យ៉ាង​ដែល​ស្ត្រី​ធ្វើ​ពុត​

6 Videos


​នៅពេល​គេ​និយាយ​ដល់​ទំនាក់ទំនង​ផ្លូវភេទ​វា​ពិតជា​ស្មុគស្មាញ​បន្តិច​ហើយ​សម្រាប់បុគ្គល​ណា​ដែល​ពុំ​ធ្លាប់មាន​បទពិសោធ​ជាក់ស្តែង។តាម​ការស្រាវជ្រាវ​មានពេលខ្លះ​ស្ត្រីបានធ្វើ​ពុត​ជា​ឡើង​«​ឋានសួគ៌​»​ បានសម្រេច​ដោយ​ពួកគេ​មិន​ចង់​ទាមទារ​ឱ្យមាន​ការឆ្លើយតប​ពី​ដៃគូ​រួមភេទ​ទៅនឹង​ចំណង់​របស់ខ្លួន​បន្ថែម​ទៀត​ដោយសារតែ​កត្តា​ជាច្រើន ។​

១-​ក្រមុំ​ព្រហ្មចារី​ក្នុងពេល​ប្រតិបត្តិការ​សិច​ដំបូង​តែងមាន​ការឈឺចាប់​ហើយ​កម្រិត​កំពូលចេញ​ទឹកកាម​ទាប​បំផុត ៖ ឈឺ​ផង ភ័យ​ផង លើកដំបូង​ផង និង ចំណាយពេល​យូរ​ផង​ញ៉ាំងឱ្យ​ស្ត្រី​ខ្លះ​ធ្វើ​ពុត​ជា​ឡើងដល់​ចំណុចកំពូល​ជាជាង​ស្នើ​ដៃគូ​របស់ខ្លួន​ឱ្យបំពេញ​តម្រូវការបន្ថែមទៀត ។​

M88


២-​នៅពេល​បុរស​ជា​ដៃគូ​ឆាប់​ឈានដល់​ចំណុចកំពូល​និង​លែង​អើពើ​នារី​ភាគច្រើន​ក៏​តែងតែ​សម្រប​ខ្លួន​ទៅតាម​ស្ថានភាព ៖ ជា​ដំណោះស្រាយ​ល្អបុរស​ត្រូវ​ជាក់ច្បាស់​ថា​មុននឹងចាប់ផ្តើម​ប្រតិបត្តិការ​សិច​ត្រូវដាក់​ជំនឿ​ជាក់​ថា​អ្នក​ទាំងពីរ​ត្រូវ​បញ្ចប់​ដោយ​ក្តី​រីករាយ ។ ប្រការនេះ​ចោទ​ជា​បញ្ហា​ទៅលើ​បុរស​ច្រើនជាង​ពោលគឺ​បុរស​ត្រូវ​ចេះ​បំពេញ​ភាព​ត្រេកត្រអាល​ដល់ដៃ​គូរ​បស់​ខ្លួន​ធ្វើយ៉ាងណា​ឱ្យ​ឈានដល់​ចំណុចកំពូល​ដំណាលគ្នា ។

៣-​ចំណាយ​កម្លាំង​ច្រើន និង ហត់​ពេក ដូច្នេះ​សម្រេចចិត្ត​បញ្ចប់​តែម្តង ៖ ត្រង់​ប្រការនេះ មិត្តៗ​ស្ត្រី​ភាគច្រើន​បង្ខំចិត្ត​បញ្ចប់​សកម្មភាព​ទាំង​«​អាល័យ​»​តែម្តង ។ បញ្ហា​នេះ​ដោយសារតែ​ខាង​បុរស​មិន​ប្រាកដ​ខ្លួនឯង​ថា​បាន​ឈានដល់​ចំណុចកំពូល​នៅពេល​ណាមួយ​ស្រប ពេលដែល​ពួកគេ​ហត់​អស់កម្លាំង​ដោយសារតែ​ទទួលទាន​គ្រឿង​ស្រវឹង​ជ្រុល ។

៤-​ជាជាង​ការ​ប្រាប់​ពី​ស្ថានភាព​អវិជ្ជមាន​នៅក្នុង​ខ្លួន​ដែល​អាច​នឹង​ញ៉ាំងឱ្យ​ដៃគូ​អស់​អារម្មណ៍ស្ត្រី​ខ្លួនឯង​ផ្ទាល់​ក៏​បង្ខំចិត្ត​ធ្វើ​ពុត​ជា​ឡើងដល់​ចំណុចកំពូល ៖ ត្រង់​ប្រការនេះ​មាន​ស្ត្រី​ខ្លះ​មានអារម្មណ៍​មិនសូវ​ស្រួលខ្លួនតួយ៉ាង​ពេលខ្លះ​ឈឺក្រពះ​ខ្លាំង​ជាដើម ប៉ុន្តែ​ដើម្បី​រក្សា​ទំនាក់ទំនងឱ្យ​កាន់តែ​ស្និទ្ធស្នាល​ពួកនាង​ក៏បាន​សម្រេចចិត្ត​រួមភេទ​តែ​តាមពិត​ពួកនាង​បាន​រៀប​គម្រោងការ​«​ក្បត់​»​ខ្លួនឯង​រួចទៅហើយពោលគឺ​ធ្វើ​ពុត​ជា​ឡើងឋានសួគ៌​បានសម្រេច ។​

៥-​បុរស​ដែល​ទើបតែ​រៀបការ​ថ្មីថ្មោង ៖ ដៃគូ​ស្នេហា​ថ្មីថ្មោង​គួរ​ណាស់​តែ​សាកសួរ​គ្នា​ទៅវិញទៅមក​អំពី​ក្បាច់​រួមភេទ​ដែលជា​តម្រូវការ​ទាំងអស់​គ្នា ពិសេស​គឺ​តម្រូវការ​របស់​ស្ត្រី​បើ​មិន ដូច្នេះ​ទេ​ការ​រួមភេទ​ដំបូង​ប្រាកដជា​មិនអាច​ដំណើរការបាន​យ៉ាង​រលូន​ឬ​បញ្ចប់​ដោយ​ភាពរីករាយ​ឡើយ ព្រោះ​ស្ត្រី​អាច​នឹង​ធុញទ្រាន់​ជាមួយ​ការចំណាយ​ពេលវេលា​យូរ និង អស់កម្លាំងខ្លាំង​ដែលជា​ហេតុ​ធ្វើឱ្យ​នាង​លាក់បាំង​ពី​អារម្មណ៍​ពិត​របស់ខ្លួន ពោលគឺ​នាង​អាចស្នើឱ្យ​បញ្ចប់​«​សង្គ្រាម​»​មុនពេល​កំណត់ ។

៦-​ស្ថាន​ភាពស្រវឹង​ទាំងសងខាង ៖ បញ្ហា​ស្រវឹង​ទាំងសងខាង​នេះ​ក៏​អាចជា​កត្តា​មួយ​ជំរុញ​ឱ្យមានការ​ធ្វើ​ពុត​ជា​បាន​ឡើងឋានសួគ៌ ព្រោះ​នៅក្នុង​ស្ថានភាព​ស្រវឹងអ្នក​ទាំងពីរ​នឹងត្រូវចំណាយ​ពេលវេលា​ច្រើនជាង​ធម្មតា​ដើម្បី​អាច​ឈានដល់​ចំណុចកំពូល​ទាំង​មិន​ប្រាកដថាពេលណា​ទើប​ទៅដល់​«​ត្រើយ​» ។ តាម​ការស្រាវជ្រាវ​ស្ត្រី​ភាគច្រើន​ដោយសារតែ​មិន​ចង់​ចំណាយពេល​យូរ​ព្រមទាំង​ហត់​ខ្លាំង​ផង​នោះ​ពួកនាង​ក៏​សម្រេច​ធ្វើ​ដូចជា​បាន​ស្រួល​ដល់កម្រិត​កំពូល ។​

៧-​ទាំងអស់គ្នា​ពិតជា​បានដឹងថា​មានការ​ធ្វើ​ពុត ៖ ជាក់ច្បាស់​ណាស់​មកទល់​នឹង​ពេលបច្ចុប្បន្នលោកអ្នក​ពិតជា​បានដឹង​ពី​មូលហេតុ​មួយចំនួន​ដែល​បណ្តាលឱ្យ​ស្ត្រី​ធ្វើ​ពុត​ជា​បាន​ឡើងដល់ឋានសួគ៌ ដូច្នេះ​ប្រសិន​ពួកនាង​ស្នើសុំ​បញ្ចប់​ឬថា​នាង​បាន​«​ដល់ត្រើយ​»​ហើយ​នោះ​បុរស​ត្រូវដឹងខ្លួនថា​ដល់ពេល​ហើយ​ដែល​ត្រូវ​សម្រាក​ព្រោះ​នាង​បាន​សុំ​ផ្អាក​ឬ​បញ្ចប់​ការរួម​ភេទ ទាំងស្រុង ។ នោះ​មិនមែន​មកពី​ស្ត្រី​ទេ​តែ​បញ្ហា​ដោយសារ​ភាព​អសកម្ម​ឬក៏​សកម្មភាពអវិជ្ជមាន​ពី​បុរស ៕ បុត្រ​