បំប្លែង​ស្បែក​ឲ្យ​មើលទៅ​ក្មេង​ស្អាត​ជានិច្ច​

6 Videos


​អ្វីដែល​ធ្វើឱ្យ​ស្ត្រី​ខ្លាច​បំផុត​គឺផ្ទៃមុខ​ជ្រីវជ្រួញ​មិន​តឹង​ផូរផង់​ទើប​ម្នាក់ៗ ប្រឹង​ស្វែងរក​គ្រប់​វិធីដើម្បីឱ្យ​ខ្លួនឯង​នៅ​ក្មេងស្អាត​ជានិច្ច ។ «​កូ​ឡា​ជេន​» (Collagen : សរសៃទឹក​ប្រូតេអ៊ីន​)ជារបស់​មួយ​ដែល​ស្ត្រី​ស្គាល់​ច្បាស់ ហើយបច្ចុប្បន្ននេះ​មាន​ផលិតផល​ចម្រុះ​ច្រើនបែប​ច្រើនប្រភេទអ្នកខ្លះ​យកមកប្រើ​ត្រូវ​ស្អាត​បាន​សមបំណង ប៉ុន្តែ​អ្នកខ្លះ​មិនបាន​សម​ដូច​បំណង ។ អីចឹង​ទេ​សាកល្បង​ធ្វើការ​ឈ្វេងយល់​«​កូ​ឡា​ជេន​»​ជាមួយនឹង​គន្លឹះងាយៗ​ដែល​ធ្វើឱ្យ​អ្នកក្លាយជា​ស្រីក្មេង​ស្អាត​បានយូរ​ឆ្នាំ​ដោយ​មិន​ប្រឈម​គ្រោះថ្នាក់ ។​

តើ​អ្នក​ចាស់​មុន​វ័យ ឬ ចាស់​តាម​វ័យ ?

M88


​ចុង​អាយុ ២០ ឆ្នាំ ៖ ចាប់ផ្តើម​មាន​ស្នាម​ជ្រីវជ្រួញ​ខ្លះៗ​ក្រោម​ភ្នែក​និង​ជុំវិញ​ភ្នែក ។ ស្នាម​ជ្រួញ​បែបនេះ​បណ្តាលមកពី​បច្ច័យ​នៃ​ការ​ញញឹម​ជាប្រចាំ ។

បំប្លែង​ស្បែក​ឲ្យ​មើលទៅ​ក្មេង​ស្អាត​ជានិច្ច​

​ដើម​អាយុ ៣០ ឆ្នាំ ៖ ស្នាម​ជ្រួញ​ជុំវិញ​ភ្នែក​ចាប់ផ្តើម​ជ្រៅ​ឃើញច្បាស់មាន​ស្នាម​ជ្រួញនៅ​កន្ទុយភ្នែក ស្នាម​ជ្រួញ​តិចៗ​នៅ​ប្រជុំ​ចិញ្ចើម​និង​លើ​ថ្ងាស ។ ស្នាម​ជ្រួញ​អស់ទាំង​នេះ​កើត​ពី​ការចង​ចិញ្ចើម​ញឹកញាប់ ។ ដូច្នេះ​សុភាពនារី​ទាំងឡាយ​មិនគួរ​តានតឹង​ក្នុង​អារម្មណ៍រហូតទាល់តែ​ចង​ចិញ្ចើមជាប្រចាំ​នោះទេ ។

​ចុង​អាយុ ៣០ ឆ្នាំ ៖ ស្នាម​ជ្រួញ​ជុំវិញ​ភ្នែក ថ្ងាស និង ប្រជុំ​ចិញ្ចើម​កើន​ច្រើនឡើង ។ ជុំវិញ​បបូរមាត់​ចាប់ផ្តើម​មាន​ស្នាម​ជ្រួញក្រោម​ភ្នែក និង ចង្អូរ​ថ្ពាល់​កើត​ស្នាម​តាមកម្លាំង​ទំនាញផែនដី ។

​អាយុ ៤០ ឆ្នាំ​ឡើងទៅ ៖ ស្នាម​ជ្រួញ​ជុំវិញ​ភ្នែក បបូរមាត់ ថ្ងាស និង ប្រជុំ​ចិញ្ចើម​បង្ហាញ​ឱ្យឃើញកាន់តែច្បាស់ ។ ស្បែក​មុខ​យារ​រហូត​ទាល់តែ​កើត​ស្នាម​ជ្រីវហើយក​ចាប់ផ្តើម​ឃើញចេញ​ជា​សរសៃៗ ។

តើ​អ្នកដឹង​ទេស្នាម​ជ្រីវជ្រួញ​មាន​ច្រើន​ប្រភេទ ?
១-​ស្នាម​ជ្រីវជ្រួញ​ដែល​កើត​តាម​ភាព​សម​នៃ​វ័យ​ដូចជាស្នាម​ជ្រួញ​ចុង​ចិញ្ចើមឬស្នាម​ចង្អូរថ្ពាល់​ដែល​កើត​ពី​ការ​ញញឹម​ក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃជា​ស្នាម​ដែល​កើតឡើង​ជាធម្មតារបស់​ស្ត្រី​មាន​អារម្មណ៍​សប្បាយៗ ។

បំប្លែង​ស្បែក​ឲ្យ​មើលទៅ​ក្មេង​ស្អាត​ជានិច្ច​

២-​ស្នាម​ជ្រួញ​កើត​ពី​ការសម្តែង​អារម្មណ៍​ផ្សេងៗ​ដូចជាពេលដែល​យើង​តានតឹង​ក្នុង​អារម្មណ៍ឬមានការ​ព្រួយបារម្ភ​រឿង​អ្វីមួយ​ជាដើម ។ ការបង្ហាញ​កាយវិការ​អស់​ទាំងនេះ​តាមរយៈ​ទឹកមុខ​ធ្វើឱ្យ​កើត​ស្នាម​ជ្រួញ​ក្រោម​ភ្នែក ថ្ងាស ប្រជុំ​ចិញ្ចើមជាហេតុ​នាំឱ្យ​យើង​មើលទៅ​ចាស់​មុន​វ័យ​ដោយ​មិនដឹង​ខ្លួន ។
៣-​ស្នាម​ជ្រីវជ្រួញ​ថែម​ជា​ស្នាម​ជ្រួញតូចៗ​ទូទៅ​ដែល​មិនមែន​កើត​ពី​កង្វះ​កូ​ឡា​ជេន​ទេជា​ស្នាម​ជ្រួញ​ដែល​មិន​នៅ​ជាមួយ​អ្នកជា​អចិន្ត្រៃយ៍ ច្រើនតែ​កើត​ពី​ការដែល​ស្បែករបស់​អ្នកស្ងួត​ខ្វះ​សំណើម ។ ដូច្នេះ​អ្នក​គ្រាន់តែ​ឧស្សាហ៍​លាប​ឡេ​បំប៉ន​ជាប្រចាំនោះ​ស្បែកក៏​នឹងត្រឡប់មក​ផូរផង់​តឹង​ណែន​ដូចដើម​វិញ​ហើយ ។

ចង់បាន​មុខ​ក្មេង​… មិន​ពិបាក ដូច​ការគិត
១-​លាងមុខ​ដោយ​អយ​ល៍ (Oil)
​បាន​រហស្សនាម​ថា អយ​ល៍ រមែង​ជួយ​ឱ្យ​ស្បែក​របស់​អ្នកមាន​សំណើមពីព្រោះអ​លយ៍មាន​អាស៊ីដឡៃ​ណូ​លី​កដែល​ជួយ​ឱ្យ​ស្បែក​ជប់​ទឹកបាន​ល្អ ។ កាលណា​ស្បែក​មុខ​របស់​យើងមាន​សំណើម​មិន​ស្ងួត ពេលនោះ​ស្នាម​ជ្រីវ​ជួញ​ក៏​លែង​ហ៊ាន​មក​សួរសុខទុក្ខ​ដែរ ។ វិធី​ធ្វើឱ្យ​ស្បែ​កមាន​សំណើម​ងាយ​បំផុត ដោយ​គ្រាន់តែ​នាំយកអយ​ល៍មក​លាយ​ផ្សំ​ជាមួយ​នឹង​ប្រេង​អូ​លីវ ១០ មិ​ល្លី​លីត្រនិងប្រេង​ចម្រាញ់​ពី​គ្រាប់​ការ៉ុត​ពីរ​តំណក់ទៀត​ដើម្បី​ជួយ​ឱ្យស្បែក​យឺត​យារ​ល្អ​ឬ​អាច​លាយ​ផ្សំ​ជាមួយ​ប្រេង​ចម្រាញ់​ពី​ឡា​វេន​ឌឺរ (Lavender)​ដែលមាន ចំណែក​ជួយ​សម្រាល​អាការ​រមាស់​ក្រហាយ​នៃ​ស្បែក​ក៏បាន ។ យកមក​លាប​លើ​ស្បែក មុខ​រយៈពេល ៣០ វិនាទីរួច​លាង​ចេញ​ដោយ​ទឹក​ក្តៅ​ឧណ្ហៗ ។

បំប្លែង​ស្បែក​ឲ្យ​មើលទៅ​ក្មេង​ស្អាត​ជានិច្ច​

២-​ស្បែក​តឹង​ណែន​ដោយ​ការ​ចុច​សង្កត់​
​ការ​ចុច​សង្កត់​មិន​មែនមាន​ចំណែក​ត្រឹមតែ​ជួយ​រំសាយ​ភាព​តានតឹង​ក្នុង​អារម្មណ៍​ប៉ុណ្ណោះទេប៉ុន្តែ​វា​ថែមទាំង​ជួយ​ភ្ញោ​ច​ឱ្យ​ស្បែ​កមុខ​ធ្វើការ​បានល្អ​ហើយ​ស្រទាប់​ក្រោម​ស្បែក​អាចបង្កើត​កូ​ឡា​ជេនរបស់​ស្បែ​កបាន​ទៀតផង ។ ដោយ​យើង​គ្រាន់តែ​យក​ម្រាម​ចង្អុលនិងម្រាម​កណ្តាល​ឈ្លី​ក្រឡឹង​ទៅមក​នៅត្រង់​ប្រជុំ​ចិញ្ចើម​ទាំងពីរ​ស្រាលៗ​រយៈពេល ២០ វិនាទី សៀតផ្កា ១០ វិនាទី ទីតាំង​សន្លាក់​នៃ​ឆ្អឹង​ផ្នែក​ថ្គាម​(​ផ្នែក​មុខ​ត្រឹម​ទងត្រចៀក​) ១០ វិនាទីហើយ​លញ់​ក្រឡឹង​សាច់ដុំ​ផ្នែក​ដែល​លយ​ចេញ​ពេល​អ្នក​ហាមាត់​ធំៗ ៥-១០ វិនាទី​ទៀតជួយ​ឱ្យ​ស្បែក​មុខ​របស់​យើង​តឹង​ណែន​កាន់តែខ្លាំង​ឡើង ។

៣-​កាត់បន្ថយ​ស្ករ​
​ស្ត្រី​ណា​ដែល​ចូលចិត្ត​ផ្អែម​អាច​មិនសូវ​សប្បាយចិត្ត​ចំណុច​នេះ​ប៉ុន្មានឡើយព្រោះ​ការពិត «​ស្ករ​»​គឺជា​តួអង្គ​កំណាច​ដែល​ចាំ​បំផ្លាញកូ​ឡា​ជេននិងអ៊ី​ឡា​ស្ទី​ន​ក្នុង​រាងកាយ​របស់​យើង ។ ច្បាស់​ណាស់​ថា​បច្ច័យ​សំខាន់​ត្រូវបាន​បំផ្លាញ​បែបនេះនោះ​ស្បែក​របស់​យើង​ក៏ត្រូវ​ជ្រីវជ្រួញ​មុន​វ័យ​ជាមិនខាន ។ អីចឹង​ទេ​សម្រាប់​ស្ត្រី​ណា​ដែល​ចូលចិត្ត​ផ្អែម​ត្រូវ​រក​ជាតិ​ផ្អែម​ពី​ផ្លែឈើ​ជំនួសវិញ​ទើប​ប្រសើរ​សម្រាប់​ស្បែកនិងសុខភាព ។

៤-​ស្អាត​ដោយ​ការ​ស្រូបខ្យល់​ដង្ហើម
​ស្រូបខ្យល់​ដង្ហើមចូល​យឺតៗ​សន្សឹមៗ​រាប់​ពី ១-៤ រួច​អត់​ដង្ហើម​ទុកបន្ទាប់មក​បញ្ចេញ​ខ្យល់ដង្ហើម​យឺតៗ ឱ្យ​ស្មា​របស់​យើង​អែន​ចុះ​ពេលនោះ​ថ្ងាស​នឹង​រលា​ភាព​ជ្រួញហើយ​ផ្ទៃមុខ​យើង​ក៏​មិនកើត​ស្នាម​ជ្រីវជ្រួញ​សម​បំផុត​សម្រាប់​ស្ត្រី​គិត​ច្រើន​បារម្ភ​ច្រើន​ទាំងឡាយ ។

៥-​ឥរិយាបថ​គេង​មិនល្អ​ក៏​ធ្វើឱ្យ​ជ្រីវជ្រួញ​បានដែរ
​គិត​ចង់​ធ្វើជា​ស្ត្រី​ដែលមាន​ស្បែ​កមុខ​តឹង​ណែន​ល្អ​ត្រូវមាន​ការប្រុងប្រយ័ត្ន​គ្រប់​ឥរិយាបថក្នុងនោះ​រាប់ទាំង​ឥរិយាបថ​ក្នុងការ​ដេក​ពួន​ផងដែរ ។ វិធី​ងាយៗ​គឺ​គ្រាន់តែ​ប្តូរ​ស្រោមខ្នើយដែល​យើង​ប្រើ​ដោយ​ប្តូរ​ពី​ស្រោមខ្នើយ​សាច់​កំណាត់​ទូទៅ​មកជា​ស្រោម​កំណាត់​សូត្រឬកំណាត់​ឡែ​ន​វិញពីព្រោះកំណាត់​ទាំងពីរ​ប្រភេទ​នេះ​មាន​ចំណែក​ជួយ​ឱ្យ​ក្រែ​ម​បំប៉នជាប់​នៅលើ​ស្បែក​មុខ​បានល្អ ហើយ​ថែមទាំង​ជួយ​ការ​ញរ​កុំឱ្យ​កើត​ស្នាម​ផ្នត់​ជ្រួញ​លើផ្ទៃមុខ​ក្រោយពី​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​ទៀតផង ។

៦-​ផឹកទឹក​ផ្លែឈើ​… ជួយ​បាន​
​រឿងនេះ​អ្នក​បានដឹង​ច្បាស់​ហើយ​ថាផ្លែឈើ​មាន​វីតាមីន​ជាច្រើនប្រភេទ​ដែល​ផ្តល់​ផល​ល្អចំពោះ​ស្បែក​របស់​យើង ។ ការដែល​យើង​ផឹកទឹក​ផ្លែឈើ​ស្រស់​វា​មិន​គ្រាន់តែ​ផ្តល់​រសជាតិ ឆ្ងាញ់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បើ​យើង​បាន​ផឹក​ជាប់ៗ​គ្នា​យ៉ាងតិច ១ សបា្តហ៍​នោះយើង​នឹង​ទទួលអារម្មណ៍​ថា​ស្បែក​មាន​សុខ​ភាពល្អ ភ្លឺ​ចែងចាំង​ម៉ដ្ឋ​ផូរផង់ ។ ប៉ុន្តែ​បើ​ចង់ឱ្យ​កាន់តែ​ទទួលផល​ល្អយើង​ត្រូវ​ទិញ​ផ្លែឈើ​មក​ច្របាច់​ខ្លួនឯង​ស្រស់ៗ​ថ្មីៗ​នៅផ្ទះ ព្រោះ​ទឹក​ផ្លែឈើ​ដែលដាក់លក់​ស្រាប់​នៅលើ​ទីផ្សារ​ច្រើនតែ​លាយ​ស្ករ​សារធាតុ​កា​រញរ​ផ្អូម​ខូច ។

បំប្លែង​ស្បែក​ឲ្យ​មើលទៅ​ក្មេង​ស្អាត​ជានិច្ច​

៧-​ចេះ​ញ៉ាំ​ចំណី​រើស​បន្តិច​ក៏បាន​ស្អាត​
​យើង​មិនមែន​លើកទឹកចិត្ត​ឱ្យ​អ្នក​ញ៉ាំ​អាហារសម្រន់ឬចំណី​ចិ​ប​ចុក​ប្រភេទ​នំ​អប់​ស្រួយអ្វី​នោះទេប៉ុន្តែ​ស្ត្រី​មួយចំនួនធំ​ច្រើនតែ​មិនសូវ​ចេះ​ទុកមាត់​ឱ្យនៅ​ទំនេរ ។ អីចឹង​ហើយ​បានជា​យើង​ចង់​ណែនាំ​ឱ្យ​ជ្រើស​ញ៉ាំ​ចំណីដែលមាន​ប្រយោជន៍ដូចជាសណ្តែក​អាល់​ម៉ុងដែលជួយ​បន្ថែម​ជាតិ​ខ្លាញ់​មាន​ប្រយោជន៍និងវីតាមីន E ដែលជា​ភ្នាក់ងារ​ការ​ញរ​ស្បែក​ពីកាំរស្មី​យូ​វី ។ សូកូឡា​ខ្មៅ (​ប្រភេទ​ដែលមាន​កា​កាវ ៧២ ភាគរយ​ឡើង ទៅ​) ព្រោះ​វា​មានសារធាតុ​អុកស៊ីដកម្ម​ជួយ​ឱ្យ​ស្បែក​ខ្លាំងនិងផ្លែ​ប្ល៊ូ​ប៊ឺ​រីសម្បូរ​ទៅដោយ​សារធាតុ​អុកស៊ីដកម្មនិងវីតាមីន C ជួយ​ពង្រឹង​ដំណើរការ​របស់កូ​ឡា​ជេនក្នុង​ស្រទាប់​ស្បែក​របស់​យើង​បានល្អ​ផង ។

​ទោះបីជា​របស់​ល្អ​ហើយ​ឥតគិតថ្លៃ​មិនមាន​ក្នុង​លោក ប៉ុន្តែ​មិនមែនបានសេចក្តីថា​អ្នក​ត្រូវតែចំណាយ​ប្រាក់​ច្រើនៗ​ទៅលើ​សម្រស់​នោះទេ អ្នក​គ្រាន់តែ​មានការ​តាំងចិត្ត​ឱ្យ​ប្រាកដ​មានភាព​អត់ធ្មត់​បន្តិច ធានាថា​អ្នកនឹង ទទួលបាន​ស្បែក​ស្អាតៗ​ដូច​ក្មេង​ទើប​ចេះ​ដើរ​តេះតះត្រឡប់មកវិញហើយ​ថែមទាំង​ទទួលបាន​សុខភាព​ជារួម​ល្អ​ទៀតផង ៕​ ​ឆាន់​-​ចំ​រ៉ា​