ស្បែក​ស្អាត​ដោយ​អាហារ ៨ មុខ​

6 Videos


១.​ផ្លែឈើ​ត្រកូល​ប៊ឺ​រី 
​កុំ​មើលងាយ​ថា​ផ្លែឈើ​ដែលមាន​ទំហំ​តូចៗ​មិនមាន​សមត្ថភាព​ដូច​ផ្លែឈើ​ធំៗ ។ ជាក់ស្តែងពពួក​ផ្លែឈើ​ត្រកូល​ប៊ឺ​រី ដូចជា ប្ល៊ូ​ប៊ឺ​រី ប្ល៊ែ​ក​ប៊ឺ​រី រ៉ា​ស់​ប៊ឺ​រី និង ស្ត្រ៊​ប៊ឺ​រី សុទ្ធតែជា​ផ្លែឈើ​ដែលមានផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម ខ្ពស់ ។ អ្វីដែល​សំខាន់​ពួកវា​អាច​បញ្ចេញ​សកម្មភាព​យ៉ាងពេញទំហឹង​ទៅ​ការពារ​ស្បែក មិន​ឱ្យមាន​ស្នាម​ជ្រីវជ្រួញ ។ អ្នក​អាច​ជ្រើសរើស​ផឹកទឹក​ផ្លែឈើត្រកូល​ប៊ឺ​រី​ឱ្យបាន​មួយ​កែវជា​រៀងរាល់​ព្រឹក​ដើម្បី​ទប់ទល់​ជាមួយ​កាំរស្មី UV របស់​ព្រះ​អាទិ​ត្រ ។​

M88


ស្បែក​ស្អាត​ដោយ​អាហារ ៨ មុខ​

២.​បន្លែ និង សណ្តែក 
​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ទទួលទាន​បន្លែ អាច​ទទួលបាន​គុណប្រយោជន៍​ជាច្រើនហើយក្នុងនោះ​អ្នក​ក៏​កំពុងតែ​ថែបំប៉ន​ស្បែក​អ្នក​ឱ្យ​ស្ថិតនៅ​ភាព​ក្មេង​វ័យនិងភ្លឺរលោង​ផងដែរ ។ យោងតាម​ការស្រាវជ្រាវ​បានឱ្យដឹងថាការទទួល​ទាន​បន្លែ​រួមបញ្ចូល​ជាមួយ​សាច់​ត្រី សណ្តែក និង ប្រេង​អូ​លីវអាចជួយ​ឱ្យ​រាងកាយ​ទទួល បាន​ខ្លាញ់​មិន​ឆ្អែត​ម៉ូ​ណូ (Monounsaturated fat) ដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម និង ប្រូតេអ៊ីន​សំខាន់ៗ ដែល​រាងកាយ​ត្រូវការ ។​

ស្បែក​ស្អាត​ដោយ​អាហារ ៨ មុខ​

៣.​សាច់មាន់ ត្រី និង គ្រាប់​ធញជាតិ 
​យើង​សុទ្ធតែ​បានដឹងហើយថា​ប្រូតេអ៊ីន​ជា​ថ្នាំ​ដ៏​សំខាន់​សម្រាប់​ជួសជុល​ការបំផ្លាញរបស់​រ៉ាឌីកាល់​សេរី​ដូចនេះ​បន្ទាប់ពី​ប្រូតេអ៊ីន​ត្រូវបាន​រំលាយ​វា​ត្រូវបាន​បំប្លែង​ទៅជា​អាមីណូអាស៊ីដ​ដើម្បី​យកទៅ​ជួសជុល​កោសិកា​ដែល​ខូច ។ ទន្ទឹមនឹងនោះ​អា​មី​ណូអាស៊ីដ​ក៏មាន​មុខងារ​យ៉ាងសំខាន់​ណាស់ដែរ​ក្នុង​ការជំរុញឱ្យ កោសិកា​ស្បែក​ឆាប់​លូតលាស់ និង ជំរុញ​ការផលិត​សារធាតុ​កូ​ឡា​ជេន ។ ប្រភព​អាហារ​ដែលមាន​ផ្ទុក​ប្រូតេអ៊ីន​ខ្ពស់ មានដូចជា សាច់មាន់ សាច់​ត្រី និងគ្រាប់​ធញ្ញជាតិជាដើម ។​

ស្បែក​ស្អាត​ដោយ​អាហារ ៨ មុខ​

៤.​ប្រេង​អូ​លីវ 
​សម្រាប់​ប្រេង​អូ​លីវ ក៏​រួមចំណែក​យ៉ាងសកម្ម​ក្នុងការ​ថែបំប៉ន ស្បែក​ឱ្យ​ស្រស់ស្អាត​ដែរ ។ ភាពសម្បូរ​បែប​របស់​អាស៊ីដ​ខ្លាញ់​អូ​ឡេ​អិ​ច (Oleic fatty acid) មាន​នាទី​រក្សា​ជាតិ​ទឹកនៅ​ជុំវិញ​ភ្នាសកោសិកា ជួយ​ឱ្យ​ស្បែក​មើលទៅ​មាន​សំណើមតឹងមិន​ជ្រីវជ្រួញ ។ ម្យ៉ាងវិញទៀត​ប្រេង​អូ​លីវ​ក៏មាន​នាទី​ទប់ស្កាត់​អាការ​រលាក ហើម និង ការពារ​ការបំផ្លាញពី​ពពួក​រ៉ាឌីកាល់​សេរី ។​

ស្បែក​ស្អាត​ដោយ​អាហារ ៨ មុខ​

៥. ខ្ទឹមស 
​ភាព​ឈ្ងុយឆ្ងាញ់​របស់​ម្ហូប​ដែល​បានមកពី​គ្រឿងផ្សំ​ខ្ទឹមស ពិតជា​ធ្វើឱ្យ​យើង​ទ្រាំ​អត់​ទទួលទានមិនបាន តែ​អ្នក​ប្រហែលជា​ភ្ញាក់ផ្អើល​ហើយ​ថា ខ្ទឹមស ក៏ត្រូវ​បានដាក់​បញ្ចូល​ក្នុង​ក្រុមអាហារ​ថែរក្សា​ស្បែក​ដែរ ។ ផូ​លី​ហ្វេ​ណុល (Polyphenols) ជា​សារធាតុ​ប្រឆាំងអុកស៊ីដកម្ម​មាន​ក្នុង​ខ្ទឹមសហើយក៏ មាន​នាទី​ជួយ​ថែបំប៉ន​សម្រស់​ស្បែក​ផងដែរ ។​

ស្បែក​ស្អាត​ដោយ​អាហារ ៨ មុខ​

៦.«​តែ​»​បៃតង
សម្រាប់​«​តែ​»​បៃតង​វិញ ក៏មាន​លក្ខណៈពិសេស​ដូច​ខ្ទឹមស​ដែរព្រោះ​សារធាតុ​ផូ​លី​ហ្វេ​ណុលដែលជា​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម​ដ៏​សកម្ម​ជា អ្នក​មើលថែ​ស្បែក​យ៉ាង​ល្អ ។ ព្យាយាម​ផឹក​«​តែ​»​បៃតង​ឱ្យបាន ៤ កែវ ក្នុង​មួយថ្ងៃដើម្បី​រក្សា​ស្បែក​ឱ្យនៅ​ក្មេង​ជាង​វ័យ ។​

៧. ត្រី​សាល់​ម៉ុង 
​សារធាតុ​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​-៣ មិន​ត្រឹមតែ​ជា​កល្យាណមិត្ត​របស់​អ្នកជំងឺ​បេះដូង​ប៉ុណ្ណោះ​ទេវាក៏​ជា​សារធាតុ​ដ៏​មានតម្លៃ​ជួយ​ឱ្យ​ស្បែក​ស្រស់ថ្លា​ភ្លឺរលោង ។ លើសពីនេះ​វា​ក៏​ជួយ​រក្សា ជាតិ​ទឹក​ដែល​នៅជុំវិញ​ភ្នាស​កោសិកា​ដើម្បីឱ្យ​ស្បែក​មាន​សំណើម ។ ក្នុង​មួយ​សបា្តហ៍​អ្នកគួរ​ទទួលទាន​សាច់​ត្រី​សាល់​-​ម៉ុង ឱ្យបាន ១២៥ ក្រាមដើម្បី​ទទួលបាន​អាស៊ីដ​ខ្លាញ់​អូ​មេ​ហ្គា​-៣ បំពេញតម្រូវការ​រាងកាយ ។​

៨. ទឹក 
​ទឹក​គ្រាន់តែ​ជា​ភេសជ្ជៈ​សាមញ្ញ​តែ​តាមពិត​វា​មាន​សារសំខាន់​ចាំបាច់​បំផុត​សម្រាប់​រាងកាយ ។ កោ​សិ​កា​ស្បែក​ត្រូវការ​ទឹកជា​សំខាន់​ដើម្បី​រក្សា​ភ្នាស​កោសិកា​ឱ្យ​ហាប់​តឹង​ទប់ស្កាត់​មិនឱ្យស្បែក​ជ្រីវជ្រួញ និង ចូលរួមចំណែក​បញ្ជូន​សារជាតិ​ចិញ្ចឹម​ទៅ​ស្បែក ។ អ្នក​គួរតែ ផឹកទឹក​ឱ្យបាន​យ៉ាងតិច ២ លីត្រ ក្នុង​មួយថ្ងៃ ដើម្បី​ទទួលបាន​ស្បែក​ភ្លឺរលោងនិងមាន​សំណើម ។ ប្រសិន​អ្នកធ្វើការ​បែកញើស​ខ្លាំង អ្នក​គួរតែ​ផឹកទឹក​ឱ្យលើស ពី ២ លីត្រ ទើប​អាចបំពេញតម្រូវការ​ស្បែ​កបាន​គ្រប់គ្រាន់ ៕ ម៉ូ​លីដា​