ត្រឹម​តែ​ញុំា​ផ្លែ​ននោង​ក៏​បាន​​ទទួល​​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ដែរ!!!

ននោង​ជា​​ប្រភេទ​រុក្ខជាតិ​វល្លិ​ហើយ​វា​មាន​ពីរ​ប្រភេទ​គឺ​ននោង​មូល​និង​ននោង​ជ្រុង​ដែល​មាន​ការ​និយម​ក្នុង​ការ​បរិភោគ​និង​ត្រូវ​បាន​ដាំ​ដុះ​នៅ​ក្បែរ​ផ្ទះ​តាម​ទ្រើង​ឬ​របង​និង​ការ​ដាំ​នៅ​ចម្ការ​សម្រាប់​បំពេញ​ចំពោះ​តម្រូវ​ការ​ទីផ្សារ​ផង​ដែរ​។ននោង​ជា​ដំណាំ​ដែល​ងាយ​ស្រួល​ក្នុង​ការ​ដាំ ​មើល​ថែ ជា​ពិសេស​វា​ឆាប់​ផ្ដល់​ផល​ក្នុង​រយៈពេល​ខ្លី​និង​ទិន្នផល​ច្រើន។ហើយ​វា​ក៏​ជា​បន្លែ​ដ៏​ល្អ​ផង​ដែល​សម្រាប់​ជួយ​បំប៉ន ​ការពារ​និង​ព្យាបាល​ដល់​សុខភាព​រាង​កាយ​ឲ្យ​មាន​សុខ​ភាព​ជៀស​ឆ្ងាយ​ពី​ជំងឺ​ផ្សេងៗ។ដូច្នេះ​ននោង​មាន​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ដូច​ខាង​ក្រោម​នេះ៖

-ផ្លែ​ននោង​អាច​ជួយ​ព្យាបាល​អាការៈ​ឈឺ​សរសៃ​នៃ​រាងកាយ
-ជួយ​ក្នុង​ការ​ព្យាបាល​អាការៈ​ឈឺ​បំពង​ក(ច្របាច់​យក​ទឹក​វា​លាយ​ស្ករ​ស​ញុំា)
-អាច​ជួយ​ព្យាបាល​ផ្ដាសាយ​និង​ជំងឺ​ក្អក
-សម្រាប់​ស្ត្រី​ជួយ​បង្កើន​បរិមាណ​ទឹក​ដោះ​ក្រោយ​ពេល​សម្រាល​កូន​រួច

-ជួយ​ព្យាបាល​អាការៈ​គ្រុន​ក្ដៅ
-ជួយ​ការពារ​និង​ព្យាបាល​អាការៈ​ឈឺ​សន្លាក់​(ដោយ​ជាតិ​រំអិល​របស់​វា)
-សម្បូរ​ដោយ​ជាតិ​សរសៃ​ជួយ​ពង្រឹង​និង​ព្យាបាល​ប្រព័ន្ធ​រំលាយ​អាហារ
-ជា​ថ្នាំ​ត្រជាក់​ជួយ​ក្នុង​ការ​បញ្ចុះ​ទឹក​នោម

អត្ថបទ ៖ Mr.Samrach

  • ត្រឹម​តែ​ញុំា​ផ្លែ​ននោង​ក៏​បាន​​ទទួល​​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ចំពោះ​សុខភាព​ដែរ!!!已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/03/20  Category:បច្ចេកវិទ្យា
Tags: