ការ​រលាក​ចែកចេញជា​ប៉ុន្មាន​ប្រភេទ​?

ការ​រលាក​ចែកចេញជា​ប៉ុន្មាន​ប្រភេទ​?

​ការ​រលាក​ភាគច្រើន គឺជា​ការរង​របួស​តូចតាច ដែល​កើតមានឡើង​នៅក្នុង ផ្ទះ ឬ នៅ​កន្លែងធ្វើការ​។ ជាទូទៅ​​អ្នក​តែង​ទទួល​ការ​រលាក​តូចតាច ពី​ទឹ​កក្តៅ​, ម៉ាស៊ីន​មូល​សក់ ឬ ការ​ប៉ះ​នឹង​ចង្ក្រា​នក្តៅ​។  វិធី​ព្យាបាល​នៅ  ផ្ទះ​ជា​​ធម្មតា គឺជា​អ្វី​ដែល​យើង​ត្រូវការ សំរាប់​ការព្យាបាល និង ការបង្ការ​បញ្ហា​ផ្សេង​ទៀត​ដូចជា ការ​ចំលងរោគ​ជាដើម​។​

    ការ​រលាក​មាន​ជាច្រើន​ប្រភេទ​ដូចជា ៖

  • ​ការ​រលាក​ដោយសា​រកំ​ដៅ គឺ​បណ្តាលមកពី ភ្លើង​,​ចំហាយ​ទឹក​, វត្ថុ​មាន​កំដៅ ឬ ទឹ​កក្តៅ​។ ការ​រលាក​ដែល​កើតមាន​ពី ទឹក​ក្តៅ​គឺជា​ការ​រលាក​ទូទៅ​ដែល​តែងតែ​កើតមាន​ចំពោះ​កុមារ និង មនុស្ស​ចាស់​ពេញវ័យ ។​
  • ការ​រលាក​ដោយសា​រសី​តុ​ណ្ហ​ភាពត្រជាក់ គឺ​បណ្តាលមកពី​ការ​ប៉ះ​របស់​ស្បែក ទៅ​នឹង​សំណើម​, ខ្យល់​​និង ស្ថានភាព​ត្រជាក់​ណាមួយ ។​
  • ​ការ​រលាក​ដោយសារ​ចរន្ត​អគ្គិសនី គឺ​បណ្តាលមកពី​ការ​ប៉ះ ទៅ​នឹង​ប្រភព​អគ្គិសនី ឬ ផ្លេតបន្ទោរ​។​
  • ​ការ​រលាក​ដោយសារ សារ​ជាតិគីមី បណ្តាលមកពី​ការប៉ះពាល់​ទៅនឹង សារជាតិ​គីមី​ដែលមាន​ផ្ទុក​ក្នុង សំភា​រះ​ប្រើប្រាស់​ក្នុង​ផ្ទះ ឬ នៅក្នុង​រោងចក្រ​ឧស្សាហកម្ម​ក្នុង​ទំរង់​ជា សារធាតុ​រាវ​, រឹង ឬ ឧស្ម័ន​។ អាហារ​​ធម្មជាតិ​មួយ​ចំនួន មានដូចជា​ម្ទេស និង ម្រេច ពួក​វា​មាន​ផ្ទុក​សារធាតុ ដែល​អាច​ធ្វើអោយ​ផ្សា​ក្រហាយ ដល់​ស្បែក ហើយ​វា​ក៏​អាច​ធ្វើ​យើង​មាន អារម្មណ៍​ថា រលាក​ផងដែរ​។​
  • ​ការ​រលាក​ដោយសា​រកាំ​រស្មី គឺ​បណ្តាលមកពី ពន្លឺព្រះអាទិត្យ​, ការ​ដេក​សំដិល​ថ្ងៃ​, អំពូល​ប្រើ​ពន្លឺព្រះអាទិត្យ​,​កាំរស្មីអ៊ិច ឬ ការព្យាបាល​ដោយ​ប្រើ​កាំរស្មី​សំរាប់​ការព្យាបាល​ជំងឺមហារីក ។​
  • ​ការ​រលាក​ដោយសារ ការ​កកិត​នឹង​វត្ថុ​អ្វីមួយ ដែល​វា​បណ្តាល​មក​ពី​ការ ប៉ះ​ទៅ​នឹង​វត្ថុ​ដែល​មាន​ផ្ទៃ​ខាងលើ​រឹង​មានដូចជា ខ្ន​ល់​, កំរាល​ព្រំ ឬ ផ្ទៃ​នៃ​កំរាល​ឥដ្ឋ​។ ពួក​វា​ជា​ធម្មតា គឺជា​ប្រភេទ​ទាំងពីរ​នៃ ការ​រលាត់ និង​​រលាក​ដោយសារ​កំដៅ​។ អត្តពលករ ដែល​ដួល​នៅលើ​កំរាល​ឥដ្ឋ ឬ ទីលាន​កីឡា អាច​ទទួល​នូវ​ការ​រលាក​ដោយសារ​ការ​កកិត​នេះ​។ អ្នកជិះ​កង់ ឬ ម៉ូតូ​ដែល​ជួប​គ្រោះថ្នាក់ ចរាចរណ៍​ខណៈពេលដែល​ពួកគេ​មិន​បាន​ស្លៀក​សំលៀកបំពាក់​ការពារ ក៏​អាច​ជួប នឹង​ការ​រលាក​ប្រភេទ​នេះ​ផងដែរ​។

ការដកដង្ហើម​នៅក្នុង ខ្យល់ ឬ ឧស្ម័ន​ក្តៅ​អាចធ្វើអោយ​សួត​របស់​អ្នក រងរបួស​។ ហើយ​ការដកដង្ហើម​នៅក្នុង​ឧស្ម័ន​ពុល មានដូចជា កាបូនម៉ូណូអុកស៊ីត អាច​បណ្តាល​អោយ​អ្នកពុល​។​

ការ​រលាក​នាំ អោយ​ស្រទាប់​ស្បែក​រងរបួស ហើយ​វា​ក៏​អាច​ធ្វើអោយ​ផ្នែក ផ្សេង​ទៀត​នៃ​រាងកាយ រងរ​បូស​ផងដែរ​ដូចជា សាច់ដុំ​, ស​សៃឈាម​, សសៃប្រសាទ​, សួត និង ភ្នែក​។ ការ​រលាក​ត្រូវបាន​ចែកចេញ​ជា កំរិត​ទី​១, ទី​២, ទី​៣​និង ទី​៤ គឺ​វា​អាស្រ័យ​ទៅ​លើ​ចំនួន​ស្រទាប់​នៃ​ស្បែក និង ជាលិកា​ដែល​បាន​រលាក​។ បើ​ជំរៅ​នៃ​ការ​រលាក​កាន់តែ​ជ្រៅ និង​ទំហំ​នៃ​ការ​រលាក​កាន់ តែ​ធំ នោះ​កំរិត​នៃ​ការ​រលាក​គឺ​កាន់តែ​មាន​សភាព​ធ្ងន់ធ្ងរ​។​

​ការ​រលាក​កំរិត​ទី​១ គឺជា​ការ​រលាក​ស្រទាប់​ទី​១​របស់​ស្បែក ។​
​ការ​រលាក​កំរិត​ទី ២ មាន​ពីរ​ប្រភេទ​គឺ ៖

  • ​ការ​រលាក​ផ្ទៃ​សើ​នៃ​ស្បែក ដែល​ធ្វើអោយ​មាន​ការ​របួស​ដល់ ស្រទាប់​ទី​១ និង​ទី​២​នៃ​ស្បែក​។​
  • ​ការ​រលាក​ផ្ទៃ​ជ្រៅ​នៃ​ស្បែក ដែល​ជា​ការ​រលាក​ដល់ ស្រទាប់​ជ្រៅ​នៃ​ស្បែក ។​

​ការ​រលាក​កំរិត​ទី ៣  គឺជា​ការរង​របួស​ដល់​គ្រប់​ស្រទាប់នៃ​ស្បែក និង ជាលិកា​ដែល​នៅក្រោម​ស្បែក​។​ ការ​រលាក​ប្រភេទ​នេះ តែងតែ​តម្រូវអោយ​មាន​ការព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ ។​

​ការ​រលាក​កំរិត​ទី​៤ គឺជា​ការ​រលាក​ដែល​លាតសន្ធឹង​ពី​ស្រទាប់​ស្បែក រហូតដល់​ការរង​របួស​ដល់ សាច់ដុំ​,​ស​សៃ​ចំនង​, ស​សៃពួរ​សាច់ដុំ​, សសៃប្រសាទ​,​ស​សៃឈាម និង ឆ្អឹង​។​ការ​រលាក​ប្រភេទ​នេះ ក៏​ទាមទារ​អោយមាន​ការព្យាបាល​ផ្នែក​វេជ្ជសាស្ត្រ​ផងដែរ​៕

ប្រែសម្រួល៖ ម៉ារ៉ាណែត

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី20 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។