លោក​ហ៊ុន ​ម៉ាណែត​ ៖ ​ការងារ​រង់ចាំ​យើង​ជានិច្ច ​តែ​​​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព

លោក​ហ៊ុន ​ម៉ាណែត​ ៖ ​ការងារ​រង់ចាំ​យើង​ជានិច្ច ​តែ​​​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព



ព្រៃវែង​ ៖ ​លោក​ព្រំ សុខា​ ប្រធាន​ក្រុម​ការងារ ​ចុះ​ជួយ​ស្រុក​បាភ្នំ និង​លោក​ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែ​មីនា ឆ្នាំ​២០១៦ ​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី បញ្ចុះ​ខណ្ឌសីមា និង​ឆ្លង​សមិទ្ធផល​នានា ​នៅ​វត្ត​សិម្ពលី ស្ថិត​ក្នុង​ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង។

នៅ​ក្នុង​ឱកាស​នោះ ​លោក​ព្រំ សុខា បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ និង​ដឹងគុណ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ​ជា​ប្រធាន បាន​ធ្វើឲ្យ​ប្រទេសជាតិ​មានការ​អភិវឌ្ឍ។ តួយ៉ាង​សមិទ្ធផល​នៅ​ក្នុង​ស្រុក​នេះ ​ដែល​បាន​កសាង​ក្រោយ​ដណ្តើម​បាន​សន្តិភាព និង​ធ្វើ​ឲ្យ​ជីវភាព​ប្រជាជន​រស់នៅ​មាន​ជីវភាព​ធូរធារ​ មាន​ឱកាស​ឲ្យ​កូនចៅ​បាន​រៀន​សូត្រ អាច​ធ្វើ​ការងារ​បាន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស ដែល​នេះ​ជា​ការ​ទទួល​ផល​ពី​សុខ​សន្តិភាព និង​ការ​​អភិវឌ្ឍន៍ ដែល​ពីមុន​សមិទ្ធផល​ទាំង​ឡាយ​ត្រូវ​បាន​បំផ្លាញ។

លោក​ហ៊ុន ម៉ា​ណែ​ត បាន​មាន​ប្រសាសន៍​នៅ​ឱកាស​នោះ​ដែរ​ថា ប្រទេសជាតិ​បាន​ជួបប្រទះ​សង្គ្រាម ​និង​ដំណាក់កាល​លំបាក​ជាច្រើន ហើយ​អ្វី​ដែល​នៅ​សេសសល់ ​និង​ យើង​ដែល​​​មានជីវិត​រស់នៅ​មកដល់​សព្វ​ថ្ងៃ​នេះ​គឺជា​សំណាង​ហើយ។ ការ​រស់រាន​មានជីវិត​មកដល់​សព្វ​ថ្ងៃនេះ​គឺ​ដោយសារ​ថ្ងៃ​៧​មករា ហើយ​ចាប់ផ្ដើម​ពី​ពេល​នោះ​មក​គឺ​រដ្ឋាភិបាល​បាន​ខិតខំ​តស៊ូ ដឹកនាំ​កសាង​ប្រទេស​ឡើងវិញ​។

លោក​បាន​បន្ត​ថា ​សាសនាព្រះពុទ្ធ​គឺ​មាន​សារៈសំខាន់​ណាស់​ព្រោះ​ការដឹកនាំ ការអប់រំ និង​ការរស់នៅ​ផ្អែក​ទៅ​លើ​សាសនា ព្រោះ​ការរស់នៅ ការអប់រំ​ប្រៀនប្រដៅ​កូនចៅ ការ​ធ្វើ​អំពើ​ល្អ សីលធម៌ ​គុណធម៌ ការ​មិន​ចងពៀរ ការ​រំងាប់​ពារ​ដោយ​ការ​មិន​ចងពៀរ​នេះ​ហើយ ផ្អែក​លើ​ការ​ប្រៀនប្រដៅ​របស់​សាសនា។ សង្គម​យើង​បច្ចុប្បន្ន​ក៏​ដូចជា​ពី​មុន​មក ​​​ត្រូវការ​អប់រំ​ផ្នែក​សីលធម៌ និង​គុណធម៌​ ដែល​កាលពី​សម័យ​ប៉ុល ពត​ត្រូវ​បាន​បំបាត់ចោល​ទាំងអស់ អញ្ចឹង​បាន​មានការ​កាប់សម្លាប់​គ្នា ការ​មើល​ងាយ និង​ការ​មិន​គោរព​គ្នា។ ប្រទេស​យើង​មាន​សុខ​សន្តិភាព គ្មាន​សង្គ្រាម​សាសនា ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ជឿ​លើ​សាសនា​ផ្សេងៗ នេះ​គឺ​ជា​​​សុខដុម​រមនីយកម្ម​សាសនា​ដែល​រដ្ឋាភិបាល​ប្រកាន់យក​គោលនយោបាយ​មិន​រើសអើង​សាសនា។

លោក​បន្ថែម​ថា ​ការ​អភិវឌ្ឍ​សម័យ​តេ​ជោ​គឺ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មាន​បាន​តាមរយៈ​ការ​បង្ក​ឱកាស​ឲ្យ​កូនចៅ​ប្រជាពលរដ្ឋ​មានឱកាស​រៀន​សូត្រ ​និង​ឱកាស​ការងារ​ ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​បង្កើត ​និង​ស្នើសុំ​ឱកាស​ការងារ ​និង​ការសិក្សា​ពី​បរទេស ​និង​ការ​ប្រកបមុខរបរ​របស់​ប្រជាពលរដ្ឋ ខុស​ពី​គណបក្ស​អធិបតី​ដើរ​តែ​រិះគន់​ និង​ប្រកាស​ឲ្យ​គេ​ផ្តាច់ជំនួយ ​ដែល​ធ្វើឱ្យ​ប៉ះពាល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ។

លោក​ក៏បាន​ស្នើ​ឲ្យ​យុវជន​ កុំ​ដើរចូល​ក្នុង​អបាយមុខ​ផ្សេង យុវជន​ត្រូវ​ចាប់​យក​ឱកាស​រៀន​សូត្រ​បង្កើន​​សមត្ថភាព​​ធ្វើការ​ដើម្បី​ជួយ​ដល់​គ្រួសារ​ និង​ចូលរួម​អភិវឌ្ឍ​សង្គមជាតិ និង​អរគុណ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់ ដែល​បាន​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​រាជរដ្ឋាភិបាល​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែ​ល្អ​ប្រសើរ។

ជាមួយ​គ្នា​នោះ ​លោក​ក៏​ហ៊ុន ម៉ាណែត​ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ជា​អាណាព្យាបាល​បញ្ជូន​កូន​ឲ្យ​ទៅ​សិក្សា​ឲ្យ​​បាន​គ្រប់​គ្នា ពីព្រោះ​ឱកាស​ការងារ​មាន​ច្រើន​សម្បូរ​បែប​នៅ​កម្ពុជា,​ ការងារ​រង់ចាំ​យើង​ជានិច្ច ​តែ​​​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព។ ដូច្នេះ​សូម​ឲ្យ​ប្អូន​ៗ​ខិតខំ​រៀន​សូត្រ​នូវ​មុខ​ជំនាញ​នីមួយៗ​ឲ្យ​បាន​ពិតប្រាកដ សូម​ឲ្យ​បងប្អូន​ទាំង​អស់​ខិតខំ​បង្កើត​មុខរបរ​បន្ថែម​ទៀត ​ក្រៅពី​ធ្វើ​ស្រែចម្ការ ដូច​ជា​ដាំ​ដំណាំ​រួមផ្សំ ចិញ្ចឹម​សត្វ ចិញ្ចឹម​ត្រី ជាដើម។

គួរ​បញ្ជាក់​ថា ​បើ​យោង​តាម​របាយការណ៍​សាងសង់​របស់​អភិបាលស្រុក​បាភ្នំ, វត្ត​សិម្ពលី​​ ត្រូវ​បាន​កសាង​ឡើង​រយៈពេល​ជាង​១០០​ឆ្នាំ​មក​ហើយ ពោល​គឺ​កសាង​ឡើង​តាំងពី​គ​.​ស ១៩០៨ មាន​ទំហំ​ផ្ទៃដី​សរុប​ចំនួន ២០.៦៦៥​ម៉ែត្រការ៉េ ស្ថិតនៅ​៧ គ​.​ម ពី​ទីរួមស្រុក​រួម​។ ការ​កសាង​វត្ត​នេះ​រួម នឹង​សមិទ្ធផល​នានា ត្រូវ​បាន​ចំណាយ​ថវិកា​សរុប​៧៨១ ៦៦៥ ០០០​រៀល៕

លោក​ហ៊ុន ​ម៉ាណែត​ ៖ ​ការងារ​រង់ចាំ​យើង​ជានិច្ច ​តែ​​​ត្រូវ​ការ​អ្នក​មាន​សមត្ថភាពលោក​ហ៊ុន ​ម៉ាណែត​ ៖ ​ការងារ​រង់ចាំ​យើង​ជានិច្ច ​តែ​​​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព

លោក​ហ៊ុន ​ម៉ាណែត​ ៖ ​ការងារ​រង់ចាំ​យើង​ជានិច្ច ​តែ​​​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព

លោក​ហ៊ុន ​ម៉ាណែត​ ៖ ​ការងារ​រង់ចាំ​យើង​ជានិច្ច ​តែ​​​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព

លោក​ហ៊ុន ​ម៉ាណែត​ ៖ ​ការងារ​រង់ចាំ​យើង​ជានិច្ច ​តែ​​​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព

 

លោក​ហ៊ុន ​ម៉ាណែត​ ៖ ​ការងារ​រង់ចាំ​យើង​ជានិច្ច ​តែ​​​ត្រូវ​ការ​អ្នក​មាន​សមត្ថភាព