ទទួលយក​បទពិសោធន៍​ថ្មី​ ជិះ​ខ្សែ​រ៉ក ​ឆ្លង​ព្រែក​កំពត​ នៅ River Park

មាន​ប្រិយមិត្ត​ខ្លះ​ប្រហែលជា​ធ្លាប់​ជិះ​ខ្សែ​រ៉ក​រួច​មក​ហើយ តែ​ប្រហែលជា​រ៉ក​ដែល​នៅ​លើ​គោក តែ​សម្រាប់​រ៉​ត​ដែល​បង្កើត​នៅ​ឧទ្យាន​ដង​ទន្លេ ​គឺជា​ខ្សែ​រ៉​ត​ឆ្លងកាត់​ព្រែក​កំពត​ដែល​មាន​ទឹក​នៅ​ពីក្រោម គួរ​ឲ្យ​ស្ញើប​ទៅវិញ។ តើ​អ្នក​ទាំង​អស់គ្នា​ហ៊ាន​ជិះ​ទេ?
 

ទទួលយក​បទពិសោធន៍​ថ្មី​ ជិះ​ខ្សែ​រ៉ក ​ឆ្លង​ព្រែក​កំពត​ នៅ River Park

 

 

River Park ឬ​ឧទ្យាន​ដង​ទន្លេ គឺជា​កន្លែង​កម្សាន្ត​ថ្មី​បំផុត​មួយ​ដែល​ទើបតែ​បើក​ឲ្យ​ដំណើរការ​កាលពី​ថ្ងៃទី១៥ ខែ​មីនា ឆ្នាំ ២០១៦ នេះ ​ប៉ុណ្ណោះ។ ឧទ្យាន​នេះ​មាន​ទីតាំងនៅ​ភូមិ​បាត់​ដំរី ឃុំ​ម៉ាក់​ប្រា​ង ស្រុក​ទឹកឈូ ខេត្ត​កំពត។ មាន​ចម្ងាយ​ប្រមាណ​សរុប​ប្រមាណ​ជា ៩គីឡូម៉ែត្រ​ពី​ក្រុង​កំពត។

 

អ្នកទេសចរ​អាច​ទៅដល់​ឧទ្យាន​នេះ​បាន​ដោយ​ចេញពី​ក្រុង​កំពត បត់​ទិស​ខាងជើង​តាមផ្លូវ​ទៅ​រមណីយដ្ឋាន​ទឹកឈូ (៧គីឡូម៉ែត្រ) រហូតដល់​ស្លាក​មួយ​ដែល​ដាក់​ថា Green House (ចម្ងាយ​១០០​ម៉ែត្រ​ពី​ខាងជើង​ខ្លោងទ្វារ​វត្ត​ស្នំ​ប្រាំពីរ) សូម​ចូល​តាម ផ្លូវ​ដែល​ជាប់​នឹង​ស្លាក​នេះ ប្រមាណ​ជាជាង ១គីឡូម៉ែត្រ​ទៀត​នឹង​ទៅដល់​ឧទ្យាន​ដង​ទន្លេ​នេះ។ ផ្លូវ​ចូល​ទៅ​ឧទ្យាន​នេះ​ គឺជា ​ផ្លូវលំ​ដីក្រហម​តូច​មួយ ដែល​មិន​អាច​ឲ្យ​រថយន្ត​ជៀស​គ្នា​បានទេ​ត្រង់​កន្លែង​ខ្លះ ដែល​មាន​លក្ខណៈ​រលាក់ តិចៗ តែ​រថយន្ត​ទាបៗ​ក៏​អាច​ចូល​បាន​ដែរ។

 
ទទួលយក​បទពិសោធន៍​ថ្មី​ ជិះ​ខ្សែ​រ៉ក ​ឆ្លង​ព្រែក​កំពត​ នៅ River Park

 

ទទួលយក​បទពិសោធន៍​ថ្មី​ ជិះ​ខ្សែ​រ៉ក ​ឆ្លង​ព្រែក​កំពត​ នៅ River Park

 

ទទួលយក​បទពិសោធន៍​ថ្មី​ ជិះ​ខ្សែ​រ៉ក ​ឆ្លង​ព្រែក​កំពត​ នៅ River Park

 

ខ្សែ​រ៉ក ​ដែល​អាច​នាំ​កាយ​អ្នកទេសចរ​ឆ្លងកាត់​ព្រែក​ចម្ងាយ ២០០ ម៉ែត្រ​នេះ អាច​ទ្រាំទ្រ​ទម្ងន់​ដល់​ទៅ ១១០ គីឡូក្រាម ដោយ​អ្នកទេសចរ​ត្រូវ​ឡើង​តាម​កាំជណ្ដើរ​ធ្វើ​ពី​ឫស្សី​តាម​បែប​ធម្មជាតិ​ពិតៗ​ព័ទ្ធជុំវិញ​ដើមឈើ​ដល់​កម្ពស់​ជាង ១០ម៉ែត្រ ។ ចំពោះ​តម្លៃ​នៃ​ការ​ជិះ​រ៉ក​នេះ អ្នក​ត្រូវ​ចំណាយ​ប្រាក់ ៥ ដុល្លារ ដែល​រួម​ប​ញ្ជូ​ល​ទាំង​ការ​ត្រលប់​មកវិញ​ដោយ​ទូក​ផងដែរ ។ ម្យ៉ាង​ខាង​ឧទ្យាន​មាន​កាមេរ៉ា​ភ្ជាប់​នឹង​មួយ​សុវត្ថិភាព ចំពោះ​ភ្ញៀវ​ដែល​ចង់​ថត​វីដេអូ​ពេល​ជិះ​ខ្សែ​រ៉ក តែ​អ្នក​ត្រូវ​ចំណាយ​ប្រាក់ ៥ ដុល្លារ​បន្ថែម។

 

នៅ​ពេល​ខាងមុខ​នឹង​មាន​ការសាងសង់​ប៉ម​មួយទៀត​នៅ​ត្រើយម្ខាង ដើម្បី​ឲ្យ​ភ្ញៀវ​អាច​ជិះ​រ៉ក​បាន​ទាំង​ទៅ​ទាំង​មកវិញ​បាន ប៉ុន្តែ​នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត នឹង​ដាក់​ទូក​ខាយាក់ ប្រមាណ​ជា ២០ គ្រឿង ដើម្បី​អាច​ឲ្យ​ភ្ញៀវ​ដែល​ចង់​ត្រលប់​មកវិញ​ដោយ​ខ្លួន​ឯង​សិន ឬក៏​ឲ្យ​បុគ្គលិក​ជូន​មក​ក៏បាន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ លោក អា​ឡិច​ស៊ី​ស ជា​ម្ចាស់​ឧទ្យាន។ បច្ចុប្បន្ន​ឧទ្យាន​របស់​គាត់​ទើបតែ​សម្រេច​បាន​១០%​ប៉ុណ្ណោះ មិន​យូរ​ទេ ក្នុង​ពេលឆាប់ៗ លោក​នឹង​សង់​បន្ថែម​នៅ​ខ្សែ​រ៉ក ៤ ទៅ ៥ ខ្សែ​ទៀត ដើម្បី​ឲ្យ​ភ្ញៀវ​កាន់តែ​ទទួល​បទពិសោធន៍​កាន់តែ ច្រើន​ពី​រ៉ក​នេះ។ ក្រៅពី​នេះ​លោក​នឹង​សង់​ជា​បារ​ដែល​មាន​បម្រើ​ភេសជ្ជៈ និង​អាហារសម្រន់ ជិះ​ទូក​ខាយ៉ាក ព្រមទាំង​មាន​ឧបករណ៍​កម្សាន្ត​ផ្សេងៗ​ទៀត​លើទឹក និង​លើ​ដើមឈើ ដែល​អាច​ឲ្យ​ភ្ញៀវ​ស្នាក់នៅ​បាន យូរ​ និង​កម្សាន្ត​បាន​កាន់តែ ច្រើន។

 

ទទួលយក​បទពិសោធន៍​ថ្មី​ ជិះ​ខ្សែ​រ៉ក ​ឆ្លង​ព្រែក​កំពត​ នៅ River Park លោក អា​ឡិច​ស៊ី​ស ជា​ម្ចាស់​ឧទ្យាន[/caption]

 

ចំណែក​តម្លៃ ១៦ ដុល្លារ ដែល​អាច​លេង​បាន​គ្រប់​ឧបករណ៍​ក្នុង​ឧទ្យាន​នោះ​ដែរ​ ដែល​លោកអ្នក​ធ្លាប់​ឃើញ​ក្នុង​ការ​ផ្សព្វផ្សាយ​នោះ បច្ចុប្បន្ន​ពុំ​ទាន់​ដំណើរការ​ទេ។ អា​ឡិច​ស៊ី​ស​បញ្ជាក់​ថា ឧទ្យាន​របស់ គាត់​មាន​ស្តង់ដារ​បែប​អឺរ៉ុប និង​មាន​សុវត្ថិភាព​ដែល​អាច​ទុក​ចិត្តបាន ព្រោះ​គាត់​មាន​ផែនការ​ត្រួតពិនិត្យ​ឧបករណ៍​ទាំងនោះ​ត្រឹមត្រូវ ដោយរួមទាំង​បទពិសោធន៍​របស់​គាត់​នៅ​ប្រទេស​បារាំង។ ក្រៅពី​ការកម្សាន្ត នៅ​ថ្ងៃ​អនាគត​ខាង​ឧទ្យាន​នឹង​អនុញ្ញាត​ឲ្យ​ក្មេងៗ ដែល​រៀន​នៅ​សាលា​ចិន(ក្បែរ​ឧទ្យាន)នៅ​ត្រើយម្ខាង អាច​ឆ្លង​ខ្សែ​រ៉ក​មក​រៀន​បាន​យ៉ាង​ស្រួល​ផងដែរ។

 
ទទួលយក​បទពិសោធន៍​ថ្មី​ ជិះ​ខ្សែ​រ៉ក ​ឆ្លង​ព្រែក​កំពត​ នៅ River Park

 

ទទួលយក​បទពិសោធន៍​ថ្មី​ ជិះ​ខ្សែ​រ៉ក ​ឆ្លង​ព្រែក​កំពត​ នៅ River Park

 

អត្ថបទ ៖ ឡុ​ច គីម​សាយ