ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ និង ធនាគារ​វឌ្ឍនៈ​អាស៊ី ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ច​សហការ​ជា​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុ​ជីវិត

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា និង​ធនាគារ វឌ្ឍនៈ​អាស៊ី ចំកាត់ (ABA) បាន​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ស្ដីពី​កិច្ចសហការ​ជា​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត ដើម្បី​ផ្ដល់​នូវ​ដំណោះស្រាយ​ធានារ៉ាប់រង​អាយុជីវិត​ដល់​អតិថិជន​របស់​ធនាគារ ABA នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ចាប់​តាំងពី​ការ​ផ្ដើម​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ នៅ​ក្នុង​ប្រទេស​កម្ពុជា​កាលពី​ខែមិថុនា ឆ្នាំ ២០១២ មក  កិច្ចព្រមព្រៀង​នេះ​ជាការ​ចាប់​ជា​ដៃគូ​ជាមួយ​ធនាគារ​ទី​បី​ហើយ  ដើម្បី​លក់ ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​តាម​ធនាគារ។

 
ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ និង ធនាគារ​វឌ្ឍនៈ​អាស៊ី ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ច​សហការ​ជា​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុ​ជីវិត

 

ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ និង ធនាគារ​វឌ្ឍនៈ​អាស៊ី ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ច​សហការ​ជា​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុ​ជីវិត

លោក Robert Elliott អគ្គនាយក​ប្រតិបត្តិ និង​នាយក​ចាត់ការ​ទូទៅ​នៃ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា មានប្រសាសន៍ថា «ពួក​យើង​រីករាយ​ក្នុង​ការ​ចាប់​ជា​ដៃគូ​ជាមួយ​ធនាគារ ABA ដែល​ជា​ធនាគារ​មួយ​ក្នុងចំណោម​ស្ថាប័ន​ធនាគារ​លំដាប់​កំពូល​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ជួយ​ក្រុម​គ្រួសារ​ទាំងឡាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ឱ្យ​សម្រេចបាន​នូវ​ក្ដី​សុបិន និង​បំណង​ប្រាថ្នា​ផ្នែក​ហិរញ្ញវត្ថុ​របស់​ពួកគេ។

 

កិច្ចព្រមព្រៀង​លើ​ការ​លក់​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​តាម​ធនាគារ​នេះ​នឹង​ជួយ​ឱ្យ​ក្រុមហ៊ុន​មេ​នូ​ឡាយ​ហ្វ៍ខេ​ម​បូ​ឌា ពង្រីក​វិសាលភាព​របស់​ខ្លួន​ទៅដល់​អតិថិជន​ជាច្រើន​នាក់​ផ្សេងទៀត ព្រមទាំង​ផ្ដល់នូវ​ការ​ប្រឹក្សា​យោបល់ និង​ដំណោះស្រាយ​ហិរញ្ញវត្ថុ ទាក់ទង​នឹង​ការការពារ​ប្រភព​ចំណូល​ផ្សេងៗរបស់​ពួកគេ  អនាគត​នៃ​ការសិក្សា​របស់​បុត្រ​ធីតា និង​ការ​សន្សំ​នៅ​ក្នុង​ក្រុម​គ្រួសារ​ទាំងអស់»
 

លោក Askhat Azhikhanov អគ្គនាយក​ប្រតិបត្តិ​របស់​ធនាគារ ABA មានប្រសាសន៍ថា «នៅថ្ងៃនេះ ពួកយើង​មាន​មោទនភាព​ជាខ្លាំង​ក្នុងការ​ប្រកាស​ភាពជា​ដៃគូ​របស់​យើង​ជាមួយ​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ដែលជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​លំដាប់ថ្នាក់​ពិភពលោក។ យើង​ជឿជាក់​ថា កិច្ចសហការ​ជា​ដៃគូ​នេះ​នឹង​ជួយ​ពង្រឹង​លទ្ធភាព​ក្នុងការ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​តាម​ធនាគារ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា ក៏ដូចជា​ជួយ​ឱ្យ​អតិថិជន​របស់​យើង​សម្រេចបាន​នូវ​គោលដៅ​ហិរញ្ញវត្ថុ​របស់​ពួកគេ»
 

ការលក់​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​តាម​ធនាគារ​ជា​ចំណុច​គន្លឹះ​ដ៏​សំខាន់​មួយ​នៃ​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ដើម្បី​ពង្រឹង និង​បង្កើត​ឱ្យមាន​ជម្រើស​ផ្សេងៗគ្នា​ក្នុង​ការ​ចែកចាយ​ផលិតផល​របស់ខ្លួន និង​ជម្រុញ​បន្ថែម​ពីលើ​ការបែងចែក​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត តាមរយៈ​ទីប្រឹក្សា​ធានារ៉ាប់រង​របស់​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍។ តាមរយៈ​ភាពជា​ដៃគូ​នេះ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ នឹង​ធ្វើ​ការ​ពង្រឹង​ផ្សព្វផ្សាយ​បន្ថែម​នូវ​ស្លាក​យីហោ​របស់​ខ្លួន ការ​ឈរជើង​លើ​ទីផ្សារ​ដ៏​រឹងមាំ និង​ពង្រីក​បន្ថែម​នូវ​មូលដ្ឋាន​អតិថិជន​នៅក្នុង​ប្រទេស​កម្ពុជា។
 

ចាប់ពី​ពេលនេះ​តទៅ អតិថិជន​របស់​ធនាគារ ABA នឹង​អាច​ពិភាក្សា​ពី​ផែនការ​ហិរញ្ញវត្ថុ​របស់​ពួកគេ និង​ជាវ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ពី​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ តាមរយៈ​មន្ត្រី​ជំនាញ​ប្រឹក្សា​ធានារ៉ាប់រង​ដែល​ប្រចាំការ​នៅ​សាខា​ចំនួន ១១ របស់​ធនាគារ ABA។ សាខា​ទាំងនោះ​រួមមាន ៨ សាខា​នៅ​ទីក្រុង​ភ្នំពេញ

 

១. សាខា​ទីស្នាក់ការ​កណ្ដាល
២. សាខា​ម៉ៅ​សេទុង
៣. សាខា​ទឹកថ្លា
៤. សាខា​កណ្ដាល
៥. សាខា​បុរី​កីឡា
៦. សាខា​ផ្សារ​ធំថ្មី
៧. សាខា​ទួលគោក
៨. សាខា​ស្តា​ត​ចាស់ ព្រម​ទាំងបី​សាខា​ផ្សេងទៀត​នៅតាម​បណ្ដា​ខេត្ត​ចំនួន៣ ដូចជា​ខេត្ត​សៀមរាប ខេត្ត​បាត់ដំបង និង​ ខេត្ត​ព្រះសីហនុ។

 

 
ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ និង ធនាគារ​វឌ្ឍនៈ​អាស៊ី ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ច​សហការ​ជា​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុ​ជីវិត

 

 

អំពី​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (ខេ​ម​បូ​ឌា) ភីអិលស៊ី

 

ក្រុមហ៊ុន​មេ​នូ​ឡាយ​ហ្វ៍​ខេ​ម​បូ​ឌា​បាន​ចាប់ផ្តើម​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១២ និង​ជាទី​ផ្សារ​ថ្មី​ចុងក្រោយ​របស់ ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ហ្វា​យ​នែ​នស​ល ដែល​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ឈានមុខ​គេ​មួយ​ក្នុង​ពិភពលោក។ ក្នុងនាម​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ដែលមាន​ភាគហ៊ុន​បរទេស១០០%ដំបូង​គេ​នៅព្រះរាជាណាចក្រ​កម្ពុជា ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ ខេ​ម​បូ​ឌា បាន​ប្តេជ្ញា​ចិត្ត​ផ្តល់​ជូន​អតិថិជន​នូវផលិតផល និង​សេវាកម្ម​ផ្នែក​ការពារ​ហិរញ្ញវត្ថុ​ដែលជា តម្រូវការ​ចាំបាច់​រប​ស់​ពួកគាត់។
 

អំពី​ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍

 

មេ​នូ​ឡាយ​ហ្វ៍ គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ឈានមុខ​គេ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស កាណាដា​ដែលមាន​ប្រតិបត្តិការធំៗនៅ​អាស៊ី កាណាដា និង​សហរដ្ឋអាមេរិក។

 
យើង​បាន​ដំណើរការ​ជា John Hancock នៅ​សហរដ្ឋអាមេរិក និង​ជា មេ​នូ​ឡាយ​ហ្វ៍ នៅ​បណ្ដា ប្រទេស​ផ្សេងៗ​ទៀត​ក្នុង​ពិភពលោក។ អតិថិជន​ជាច្រើន​បាន​ទុកចិត្ត​លើ មេ​នូ​ឡាយ​ហ្វ៍ ចំពោះ ភាព​រឹងមាំ ការ​ជឿជាក់ ទំនុកទុកចិត្ត និង​ការ​គិត​ឆ្ពោះ​ទៅមុខ សម្រាប់​ការសម្រេចចិត្ត​លើ​ផ្នែក​ហិរញ្ញវត្ថុ ដ៏​គួរ​ឲ្យ​កត់សម្គាល់​បំផុត​របស់ខ្លួន។ បណ្តាញ​បុគ្គលិក​អន្តរជាតិ ភ្នាក់ងារ និង​ដៃគូ​ចែកចាយ​របស់ យើង​បាន​ផ្តល់នូវ​ការការពារ​ផ្នែក​ហិរញ្ញវត្ថុ ព្រមទាំង​ផលិតផល និង​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសម្បត្តិ ជូន​ដល់​អតិថិជន​រាប់លាន​នាក់។

 

យើង​ក៏មាន​ផ្តល់ជូន​នូវ​សេវាកម្ម​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ចំពោះ​អតិថិជន​ផ្នែក​ស្ថាប័ន​ផងដែរ។ មូលនិធិ ក្រោម​ការគ្រប់គ្រង​ដោយ មេ​នូ​ឡាយ​ហ្វ៍ និង​សាខា​របស់ខ្លួន​មាន​ចំនួន ៩៣៥ ពាន់​លាន​ដុល្លារ កាណាដា (៦៧៦ ពាន់​លាន​ដុល្លារ​អាមេរិក) គិត​ត្រឹម​ចុងខែ​ធ្នូ ឆ្នាំ ២០១។
 

Manulife Financial Corporation បានធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​ជា MFC នៅលើ​ទីផ្សារ​មូលប័ត្រ តូ​រ៉ុ​ន​តូ (TSX) ទីផ្សារ​មូលប័ត្រ​ញូវយ៉ក (NYSE) និង​ទីផ្សារ​មូលប័ត្រ​ហ្វីលីពីន (PSE) ហើយ​នៅលើ ទីផ្សារ​មូលប័ត្រ​ហុងកុង (SEHK) ក្រោម​ឈ្មោះ 945។ សម្រាប់​ព័ត៌មាន​បន្ថែម​អំពី មេ​នូ​ឡាយ​ហ្វ៍ សូម​ចូលទៅ​កាន់​គេហទំព័រ manulife.com។

 

 
ក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ និង ធនាគារ​វឌ្ឍនៈ​អាស៊ី ចុះ​កិច្ច​ព្រមព្រៀង​លើ​កិច្ច​សហការ​ជា​ដៃគូ​ចែកចាយ​ផលិតផល​ធានារ៉ាប់រង​អាយុ​ជីវិត

 

 

អំពី​ធនាគារ ABA

 

ធនាគារ ABA( www.ababank.com ) បាន​បង្កើតឡើង​ឡើង​នៅ​ឆ្នាំ1996។ ដោយមាន​ទ្រព្យសកម្មរ​បស់​ខ្លួន​ចំនួន864 លាន​ដុល្លារ​អាមេរិក​គិត​ត្រឹម​ថ្ងៃទី1 ខែ​មិនា ឆ្នាំ 2016។ ធនាគារ​ABAផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ពេញលេញ​ទៅដល់ ឯកត្តជន អាជីវកម្ម​ខ្នាតតូច​និង​មធ្យម និង ស្ថាប័ន​សាជីវកម្ម​នានា។ បច្ចុប្បន្ន​ធនាគារ​មាន​សាខា​ប្រតិបត្តិការ​របស់ខ្លួន​ទូទាំងប្រទេស​ចំនួន 33សាខា។
 

នៅ​ខែកក្កដា ឆ្នាំ2014 ធនាគារជាតិ​នៃ​កាណាដា ( www.nbc.ca ) បានក្លាយ​ជា​ភាគ​ទុ​និក​របស់​ធនាគារ​ABA។
ក្នុង​ឆ្នាំ 2014 និង 2015 ធនាគារ​ABA ត្រូវបាន​ទទួល​នាម​ជា ធនាគារ​ល្អប្រសើរ​បំផុត​នៅ​កម្ពុជា ពី​ស្ថាប័ន​បោះពុម្ពផ្សាយ​ហិរញ្ញវត្ថុ​លំដាប់​កំពូល​ដូចជា ទស្សនា​វ​ដ្តូ The Banker, Euromoney និង Global Finance។

 
អាស័យដ្ឋាន​ទំនាក់​ទង​សម្រាប់​សារព័ត៌មានក្រុមហ៊ុន មេ​នូ​ឡាយ​ហ្វ៍ (ខេ​ម​បូ​ឌា) ភីអិលស៊ី

 

តារា សៅ​យុទ្ធនា
ប្រធាន​ផ្នែក​ទំនាក់ទំនង
០១១ ៧៥៩ ៩៦៤
[email protected]

 

ធនាគារ ABA

ចាប ច​ន្ទ័​ឌី​ណា
ប្រធាន​ទំនាក់ទំនង​សាធារណៈ
០៩៨ ២០៣ ៥៣៤
[email protected]

 

អត្ថបទ៖ ការផ្សាយ​ពាណិជ្ជកម្ម