«នីតា បងស្រីខ្ញុំ» ភាគទី​៤ កម្សត់​ខ្លាំង​!

ភាគទី​៤

«រិទ្ធី​គុណ????»
នាង​ស្លន់ស្លោ។ ប្រុស​ម្នាក់​ដ៏​រវាម​នេះ​ក្លាយ​ជា​រាងកាយ​លែង​កម្រើក ​ហៅ​យ៉ាង​ណា​ក៏​មិន​មាន​ចម្លើយ។ ​រាង​កាយ​គេ​ដូចជា​គ្មាន​វិញ្ញាណ​ទេ​ តើ​ហេតុអ្វី? នៅ​សុខ​ៗ គេ​ក្លាយ​ទៅ​ជា​យ៉ាង​ដូច្នេះ?
នាង​គ្មាន​វិធី​ឯណា​ ក្រៅ​តែ​ពី​រាវ​ក្នុង​ទូរសព្ទ​ដៃ​គេ​ ហើយ​ទាក់​ទង​ទៅ​អ្នក​ផ្ទះ​គេ។
ពេល​ដែល​ម្ដាយ​ឪពុក​គេ​មក​ដល់ ​ទើប​នាង​ដឹង​ថា​ គេ​ជា​កូន​អ្នកមាន​កម្រិត​ណា ហើយ​គ្រួសារ​គេ​ប្រកាន់​វណ្ណៈ​កម្រិត​ណា​ ព្រោះ​គេ​មិន​បាន​និយាយ​អ្វី​រក​នាង​ដែល​ជា​អ្នក​ផ្ដល់​ដំណឹង​ពី​រឿង​គេ​ដួល ​
សូម្បី​តែ​សួរ​ថា​ គេ​នឹង​នាង​មាន​ទំនាក់ទំនង​អ្វី​នឹងគ្នា​ ក៏​មិន​សួរ​មួយ​​ម៉ាត់​ឡើយ។
រិទ្ធី​គុណ​បាន​ស្ងាត់​បាត់​សូន្យ​ពី​ជីវិត​នីតា។

ជា​រៀង​រាល់​យប់ នាង​ឱប​ខ្នើយ​នឹក​ដល់​គេ​ ហើយ​ស្រក់​ទឹក​ភ្នែក។
តើ​លោក​នៅ​ឯណា​? ដឹង​ទេ​ថា ​លោក​មិន​នៅ ស្រី​ម្នាក់​នេះ​ក្លាយ​ជា​ឯកោ​កម្រិត​ណា​ទៅ​?
នាង​សរសេរ​ពាក្យ​ពេចន៍​តម្អូញ​ជា​ច្រើន​ក្នុង​ប្លុក​របស់​នាង​ ជា​ហេតុ​ធ្វើ​ឱ្យ​ឌីន​យល់​ច្រឡំ​ថា ​នីតា​នៅ​តែ​លេង​ស្ទីល​នេះ​ដើម្បី​បន្ត​ស្វែង​រក​បោកប្រាស់​ស្នេហា​ប្រុសៗ​ ផ្សេង​ទៀត។
ក្រោយ​មក​មិន​យូរ​ប៉ុន្មាន នាង​ទទួល​ដំណឹង​ថា​ សង្សារ​កម្សត់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​សិង្ហបុរី​ហើយ។
តើ​គេ​ឈឺ​អី? នៅ​សុខ​ៗ ម៉េច​ក៏​គេ​ក្លាយ​ទៅ​ជា​បែប​នេះ? គេ​ដឹង​ខ្លួន​ឬ​នៅ? គេ​មាន​នឹក​នាង​ សួរ​រក​នាង​ដែរ​ទេ?

គ្មាន​អ្នកណា​ម្នាក់​អាច​ផ្ដល់​ចម្លើយ​ច្បាស់លាស់​សម្រាប់​នីតា​ទេ​ រហូត​ដល់​ល្ងាច​មួយ….
«នាង​ឈ្មោះ​នីតា?!»
«ចា៎!»
«នីតា​ឬ​ជាតា?!»
«ទាំង​ពីរ​!»
«អូខេ​! កុំ​ឱ្យ​ខាតពេល ខ្ញុំ​ជា​ម្ដាយ​មីង​គេ! ម្ដាយ​ឪពុក​គេ​ឱ្យ​ខ្ញុំ​មក​រក​នាង!»
នាង​ពិបាក​ចិត្ត​ណាស់​ដែល​មាន​រឿង​ចម្លែក​ៗ​បែប​នេះ តែ​ក៏​សប្បាយ​ចិត្ត ​សង្ឃឹម​បាន​ដំណឹង​ពី​គេ។
«អ្នកមីង! រិទ្ធី​គុណ គេ…..?»
«គេ​ឈឺ​ធ្ងន់​ដដែល តែ​ក្បាល​គេ​វះកាត់​រួច​ហើយ!»
«វះ​កាត់?!»
ឮ​ហើយ​ ចង់​របូត​បេះដូង​ជ្រុះ​ដល់​ដី។
ប៉ុន្តែ​ការ​ពិត ​​គឺ​នៅ​តែ​ជា​ការ​ពិត។

នាង​ទើប​តែ​ដឹង​ច្បាស់​ពី​អ្វីៗ​គ្រប់​យ៉ាង​ក្នុង​ពេល​នេះ។
រិទ្ធី​គុណ​មាន​ដុំ​សាច់​ដុះ​ប៉ះ​ខួរ​ក្បាល។ កាល​គេ​​ដួល​សន្លប់ រហូត​ដល់​ពេល​នេះ ​គេ​មិន​ដែល​ដឹង​ខ្លួន​វិញ​នោះ​ទេ។
តាម​មីង​គេ​ប្រាប់ គឺ​គេ​បាន​ឆ្លងកាត់​ការ​វះកាត់​បី​លើក​ហើយ…

 

ចុចអានភាគទី៤ទាំងស្រុង!

 

«នីតា បងស្រីខ្ញុំ» ភាគទី​៤ កម្សត់​ខ្លាំង​!

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ