ពិធីការិនី​រ៉ូម៉ានី​រូប​ស្រស់ ទម្លាយ​ចុង​សុដន់​ក្នុង​ការ​ផ្សាយ​ផ្ទាល់

ពិធីការិនីរូបស្រស់ ជាតិរ៉ូម៉ានី ម្នាក់នេះ ជាអ្នកធ្វើអាត្ថាធិប្បាយ សម្រាប់កម្មវិធីឧត្តុនិយម ប្រចាំ​ឲ្យ​ស្ថានីយ៍​ទូរទស្សន៍​ក្នុង​ស្រុក។ ប៉ុន្តែ​នៅ​ថ្ងៃ​នេះ តារា​ទូរទស្សន៍​​ហាក់ដូចជារួសរាយប្លែក រហូត​ដល់​ថ្នាក់ បើ​សូម្បី​ដើម​ទ្រូង​ដ៏ថ្លោសៗ​របស់​នាង ក៏អត់ទ្រាំ​មិន​មកលោត​រាំ​​ជាមួយ​​មិនបាន។
ឈុតឆាកនឹកស្មានមិនដល់ របស់កម្មវិធីផ្សាយផ្ទាល់ ស្ដីពីការព្យាករណ៍ឧត្តុនិយម របស់ស្ថានីយ៍ទូរទស្សន៍មួយ ក្នុងប្រទេសរ៉ូម៉ានី។

ហេតុការណ៍ដែលអង្រួន ឲ្យអ្នកផងជ្រួលជ្រើម ជាពិសេសធ្វើឲ្យ​​អស់លោកប្រុសៗឈរ ជាមួយជើងនៅមិននឹង បានកើតឡើង ខណៈពេលដែលតារាទូរទស្សន៍ ជាតិរ៉ូម៉ានី ម្នាក់នេះ បានធ្វើអាត្ថាធិប្បាយកម្មវិធីឧត្តុនិយម ក្នុង​ការផ្សាយផ្ទាល់មួយ។ ជាការពិតហើយ ដែលពិធីការិនីយើង នាងកញ្ញា «Roxana Vancea» មាន​គោល​បំណង​តែ​ម្យ៉ាង គឺចង់ធ្វើឲ្យកម្មវិធី ដែលនាងជាអ្នកទទួលខុសត្រូវ មានសភាពរស់រវើក និងគួរឲ្យអ្នកផង​ចង់​ទស្សនា។

តែគោលបំណង ដែលនាងបានសម្ដែង វាបានដើរទៅហួស ពីអ្វីដែលនាងបានគ្រោងទុក និងនឹក​ស្មាន​មិន​ដល់។ ជាពិសេសទឿតនោះ វាជាកម្មវិធីផ្សាយផ្ទាល់... ហើយអ្វីៗ ក៏ត្រូវបានផ្សាយចេញទៅអស់ដែរ។ មាន​តែ​ម្យ៉ាង​ទេ គឺតារាទូរទស្សន៍ ចាំបាច់ត្រូវប្រញាប់ប្រញាល កាយកប់ ប្រមូលយកដើមទ្រូងដ៏ទ្រលក់ទ្រលន់ ឲ្យ​ចូល​ទៅ​នៅក្នុងអាវ​ដែលមាន ក វាលធំនោះ ជាបន្ទាន់ ហើយនាងត្រឡប់មកធ្វើកាយវិការ ដូចជាគ្មាន​រឿងអ្វី​កើត​ឡើង​ដូច្នេះ។

លោកអ្នកសាកល្បង​គិតបន្តិចមើល៍ ថាបើសិនជាវីដេអូនេះ ត្រូវបានយកមកផ្សព្វផ្សាយ នៅពាសពេញ តាម​បណ្ដាញ​អ៊ិនធើណែត...