Real Madrid ស៊ី​ផុយ Sevilla ៤-0 រីឯ Barca បាន​ត្រឹម​១​ពិន្ទុ​ពី​ផ្ទះ Villarreal

ក្រុម​យក្ស​អេស្ប៉ាញ Real Madrid បាន​បំបាក់​ភ្ញៀវ Sevilla យ៉ាង​ចាស់​ដៃ​នៅ​ទឹកដី​របស់​ខ្លួន​កាល​ពី​យប់​មិញ ៤-0 ដើម្បី​បន្ថយ​គម្លាត​ពី Barcelona មក​នៅ​ត្រឹម ១០ពិន្ទុ។

 

Real Madrid ស៊ី​ផុយ Sevilla ៤-0 រីឯ Barca បាន​ត្រឹម​១​ពិន្ទុ​ពី​ផ្ទះ Villarreal

 

 

ក្រោម​ក្រសែ​ភ្នែក​ទស្សនិកជន​ជាង ៧ម៉ឺន​នាក់​នៅ Santiago bernabeu ក្រុម Real Madrid បាន​សម្រេច គ្រាប់​បាល់​ទី​១​ដោយ​ខ្សែ​ប្រយុទ្ធ​បារាំង Benzema នៅ​នាទី ទី៦ ហើយTop Scorer នៅ​លីគ​កំពូល អេស្ប៉ាញ Ronaldo ជា​អ្នក​បន្ថែម​គ្រាប់​ទី​២ នាទី ៦៤។

 

 

រំលង​បាន​២ នាទី​កីឡាករ​ល្បឿន​លឿន Bale បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី៣ ឲ្យ Real ដែល​១​គ្រាប់​នេះ បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​កីឡាករ​មក​ពី​ចក្រភព​អង់គ្លេស ដែល​រក​គ្រាប់​បាល់​ បាន​ច្រើន​ជាងគេ​ក្នុង ប្រវត្តិសាស្ត្រ របស់ La Liga។ ដោយ​ឡែក​គ្រាប់​បាល់​ទី៤ របស់ Real Madrid ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ វ័យក្មេង សញ្ជាតិ​អេស្ប៉ាញ Jesé នៅ​នាទី​៨៦។

 

 

Real Madrid ស៊ី​ផុយ Sevilla ៤-0 រីឯ Barca បាន​ត្រឹម​១​ពិន្ទុ​ពី​ផ្ទះ Villarreal

 

 

ងាយ​មក​មើល​ក្រុម​កំពូល​តារាង​ Barcelona ឯណេះ​វិញ បាន​រង​លទ្ធផល​ខកចិត្ត​ក្រោយ​ស្មើ​គ្នា ២-២ ជាមួយ Villarreal បើ​ទោះ​ជា​ខំ​នាំ​មុខ មុន​២ទល់​នឹង​០​ក៏​ដោយ។ ចាប់​ផ្ដើម​ការ​ប្រកួត​២០នាទី Rakitic ស៊ុត​បាន​១​គ្រាប់​ឲ្យ Barca ហើយ Neymar បាន​បន្ថែម​១​គ្រាប់​ទៀត​តាម​រយៈ​ការ​ស៊ុតបាល់ ពិន័យ១១ ម៉ែត្រ​នៅ​នាទី ៤១ ធ្វើ​ឲ្យ​ចប់​តង់ទី១ Villarreal ០-២ Barcelona។

 

 

ចូល​មក​ដល់​តង់​ទី​២ ម្ចាស់ផ្ទះ​បំបែក​ពង​មាន់​បាន​សម្រេច​ដោយ​កីឡាករ​ស្បែក​ខ្មៅ Bakambu នៅ​នាទី ៥៧ ខណៈ នៅ​នាទី ៦៣ ខ្សែបម្រើ​ការពារ Mathieu របស់ Barcelonaធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង។ លទ្ធផល​មិនមាន ការ​ប្រែប្រួល​អ្វី​ទេ​ធ្វើ​ឲ្យ​ចប់​ការ​ប្រកួត Villarreal ២-២ Barcelona។

 

 

លទ្ធផល​គូផ្សេង​ទៀត៖ Espanyo ១- ២ Ath Bilbao, Valencia ០-២ Celta de Vigo៕

 

 

 

ប្រែសម្រួល៖ វីរ៉ុត
ប្រភព៖ Goal