លោក​អូបាម៉ា​​​​ធ្វើ​ទស្សនកិច្ច​​ជា​ប្រវត្តិសាស្ត្រ​នៅ​​គុយបា​​​

លោក​ បារ៉ាក់​ អូបាម៉ា​​​បាន​ទៅ​ដល់​​​ប្រទេស​គុយបា​កាល​ពី​ពេល​ថ្មី​ៗ​នេះ ដែល​ជា​ទស្សនកិច្ច​​​​​ប្រវត្តិសាស្ត្រ​មួយ​​របស់​ប្រធានាធិបតី​​សហរដ្ឋអាមេរិក​ទៅ​​​​​ទស្សនា​ប្រទេស​ដែន​កោះ​​និង​​ធ្វើ​កិច្ច​ពិភាក្សា​ជា​មួយ​​មេ​ដឹក​នាំ​​ប្រទេស​​កាន់​លទ្ធិ​កុម្មុយនិស្ត​ខាង​លើ។

 

លោក​អូបាម៉ា​​​​ធ្វើ​ទស្សនកិច្ច​​ជា​ប្រវត្តិសាស្ត្រ​នៅ​​គុយបា​​​
 

តាម​សារព័ត៌មាន​ BBC លោក​​​អូបាម៉ា​ជា​ប្រធានាធិបតី​អាមេរិក​​​​ដំបូង​​ដែល​បាន​ទៅ​ទស្សនកិច្ច​ប្រទេស​គុយបា​ចាប់​តាំង​​​​បដិ​វដ្ដ​​ឆ្នាំ​១៩៥៩។ ប្រធានាធិបតី​​ស្បែក​ខ្មៅ​រូប​នេះ នឹង​​បាន​ទទួល​ស្វាគមន៍​ដោយ​លោក​​រដ្ឋមន្ត្រី​​​ការបរទេស​គុយ​បា​​លោក Bruno Rodriguez និង​​ជួប​លោក​ប្រធានាធិបតី​Raúl Castro ដែល​នឹង​ធ្វើ​កិច្ច​ពិភាក្សា​​​អំពី​​កំណែ​ទម្រង់​​​​លើ​នយោបាយ​និង​ជំនួញ។

 

ក្នុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​គុយបា​​​​នោះ​ផង​ដែរ គេ​​ឃើញ​មាន​វត្តមាន​​​​​ភរិយា​លោក​​អូបាម៉ា​ គឺ​អ្នក​ស្រី Michelle Obama និង​កូន​ស្រី​ទាំង​ពីរ​​​របស់​លោក Sasha និង Malia ។ ក្រោយ​មក​លោក​ប្រធានាធិបតី​អាមេរិក​ក៏​បាន​ទៅ​ទស្សនា​​​ទី​ក្រុង​ប្រវត្តិសាស្ត្រ Old Havana ក្នុង​រដ្ឋ​ធានី Havana គុយបា​ផង​ដែរ។

 

លោក​អូបាម៉ា​​​​ធ្វើ​ទស្សនកិច្ច​​ជា​ប្រវត្តិសាស្ត្រ​នៅ​​គុយបា​​​
 

គួរ​បញ្ជាក់​ថា ​នៅ​ប៉ុន្មាន​ម៉ោង​មុន​ការ​មក​ដល់​​របស់​ លោក​ប្រធានាធិបតី​អាមេរិក​​អូបាម៉ា​ មាន​ក្រុម​បាតុករ​ជា​ច្រើន​​នាក់​បាន​អំពាវនាវ​​ឲ្យ​មាន​​​​ការ​ដោះ​លែង​​អ្នក​ទោស​នយោបាយ​​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​​​​​​ក្នុង​រដ្ឋធានី​​ Havana ៕

 

លោក​អូបាម៉ា​​​​ធ្វើ​ទស្សនកិច្ច​​ជា​ប្រវត្តិសាស្ត្រ​នៅ​​គុយបា​​​

ចុចអាន៖  អូបាម៉ា ចាប់​ផ្ដើម​នឿយហត់​​នឹង​គេ​សុំ​ថត Selfie

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​​​​​​​​​​​​​