លោកយាយ វ័យ ៨៧ឆ្នាំ ហាត់ក្បាច់គុន កុងហ្វូ បានសម្រេច ព្យាបាលជម្ងឺប្រចាំកាយ (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីនេះ លោកយាយចំណាស់ម្នាក់ កំពុងតែធ្វើឲ្យមហាជនជាច្រើន មានការចាប់អារម្មណ៍ និងកោតសរសើរ ការខិតខំព្យាយាម ហាត់ប្រាណបែបកុងហ្វូរបស់គាត់ ដើម្បីព្យាបាលជំងឺប្រចាំកាយក្នុងវ័យចាស់ជរា។

បើតាមប្រភពសារព័ត៌មាន បានឲ្យដឹងដែរថា លោកយាយចំណាស់ Liu Xiuying វ័យ៨៧ឆ្នាំ បានហាត់ប្រាណបែបលក្ខណៈកុងហ្វូ ដើម្បីជម្នះជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល​ ដែលគាត់មាន។ តាមរយៈរូបថត និងវីដេអូ ដែលបានបង្ហោះចូលក្នុងបណ្តាញសង្គមនោះ មានការចាប់អារម្មណ៍ច្រើន ដោយគេមើលឃើញថា លោកយាយហាត់ប្រាណដោយលើកជើងរបស់គាត់ ផុតក្បាលអិបនឹងសរសរ ក្បែរផ្ទះរបស់គាត់ ស្ថិតនៅក្នុងទីក្រុង Wuhan ខេត្ត Hubei ប្រទេសចិន ក្នុងលក្ខណៈក្បាច់គុនកុងហ្វូតែម្តង។

យ៉ាងណាមិញ ក៏នៅមានការហាត់ប្រាណផ្សេងៗទៀត ដូចជា ការលើកជើងទាត់ដៃខ្លួនឯង ពត់ជើងសន្ធឹងទៅលើកម្រាលឥដ្ឋទៀតផង។ មិនតែប៉ុណ្ណោះ លោកយាយថែមទាំងហាត់ប្រដាល់ ដាំដុះបន្លែបង្កាដោយខ្លួនឯង និងធ្វើម្ហូបអាហារចំអិន សព្វគ្រប់បែបយ៉ាង បានដោយខ្លួនឯងផងដែរ។ ដោយសារតែការអនុវត្តបែបនេះ ជាប្រចាំ បានធ្វើឲ្យភ្នែករបស់លោកយាយ កាន់តែភ្លឺច្បាស់ ខួរក្បាលគិតរហ័ស និងមានសុខភាព ល្អជាងមុនផងដែរ ៕

ទស្សនាវីដេអូខាងក្រោម៖

លោកយាយ វ័យ ៨៧ឆ្នាំ ហាត់ក្បាច់គុន កុងហ្វូ បានសម្រេច ព្យាបាលជម្ងឺប្រចាំកាយ (មានវីដេអូ)
លោកយាយ វ័យ ៨៧ឆ្នាំ ហាត់ក្បាច់គុន កុងហ្វូ បានសម្រេច ព្យាបាលជម្ងឺប្រចាំកាយ (មានវីដេអូ)
លោកយាយ វ័យ ៨៧ឆ្នាំ ហាត់ក្បាច់គុន កុងហ្វូ បានសម្រេច ព្យាបាលជម្ងឺប្រចាំកាយ (មានវីដេអូ)

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត