ខ្ញី អាច​បំបាត់​ការ​ឈឺជង្គង់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​

ខ្ញី អាច​បំបាត់​ការ​ឈឺជង្គង់ បាន​យ៉ាង​មាន​ប្រសិទ្ធភាព​

​ការ​ឈឺជង្គង់ គឺជា​អាការៈ​ជំងឺ​មួយ​ប្រភេទ ដែល​កើតឡើង​ដោយសារ ការ​ដាច់ដោច ឬរ​ហែក​សរីរាង្គ​ណាមួយ ក្នុង​សន្លាក់​ជង្គង់​។ ភាគច្រើន រឿង​នេះ​កើតឡើង លើ​មនុស្ស​ចាស់ វ័យ​ជំទង់ និង​ក្មេងៗ​។ ស្ត្រី​ច្រើន​តែ​ជួ​បញ្ហា​នេះ ច្រើន​ជាង​បុរស​។

​ការឈឺចាប់​នេះ បណ្តាលមកពី​ការ​ដាច់ដោច ដោយសារ​ការ​ចាស់​ទៅតាម​អាយុ និង​រចនាសម្ព័ន្ធ​របស់​ឆ្អឹង​ចុះខ្សោយ​។ មូលហេតុ​ផ្សេងៗ​ទៀត មានដូចជា របួស​ទៅ​លើ​សរសៃ​ចង​ឆ្អឹង បាក់បែក​ឆ្អឹង ភ្លាត់​សន្លាក់​ជង្គង់ រហែក​ទ្រនាប់​ក្នុង​ជង្គង់ និង​គាំង​សន្លាក់ ដោយសារតែ​ជំងឺ​រលាក​សន្លាក់ និង​ជំងឺ​រ៉ាំរ៉ៃ​ផ្សេងៗ​ទៀត​។
​ទោះបីជា​យ៉ាងណា​ក៏ដោយ អ្នក​នៅ​តែ​អាច​ដោះស្រាយ បញ្ហា​នៃ​ការ​ឈឺសន្លាក់​ជង្គង់​នេះ បាន​យ៉ាង​ងាយ​ជាមួយនឹង​មើម​ខ្ញី​។

​មិន​ខ្វល់​ថា ការ​ឈឺសន្លាក់​នោះ កើតឡើង​ដោយសារ ជំងឺ​រលាក​សន្លាក់ គ្រេច​សាច់ដុំ ឬ​របួស​នោះ​ទេ ខ្ញី​នៅតែ​ជា​ឱសថ ព្យាបាល​ការឈឺចាប់ យ៉ាង​មាន​ប្រសិទ្ធភាព​ដដែល​។ ប្រសិទ្ធភាព​របស់​វា គឺ​ដោយសា​វត្តមាន សារធាតុ​ប្រឆាំង​ការ​រលាក​តែម្តង ដែល​អាច​កាត់បន្ថយ​ការ​ហើម​ផង និង​ឈឺចាប់​ផង​។

​ចូរ​ដំ​ខ្ញី​មួយ​ដុំ​តូច ដាក់ចូល​ទៅក្នុង​ទឹក​ដាំ​ពុះ​មួយ​ពែ​ង រយៈពេល ១០ នាទី​។ ក្រោយមក ចូរ​ចម្រាញ់​យក​ទឹក​របស់​វា ហើយ​លាយ​ជាមួយនឹង​ទឹកឃ្មុំ និង​ក្រូចឆ្មារ​បន្តិច​ផង​។ អ្នក​អាច​ញ៉ាំ​ភេសជ្ជៈ​នេះ​រាល់ថ្ងៃ​រហូត​ដល់​បាត់​ការឈឺចាប់​។

​អ្នក​ក៏​អាច​ប្រើ​ប្រេង​ខ្ញី ដើម្បី​ម៉ាស្សា នៅ​សន្លាក់​ជង្គង់ ដែល​កំពុង​តែ​ឈឺ​នោះ ពីរ​ទៅ​បី​ដង ជា​រៀងរាល់ថ្ងៃ​បានដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។