​កើត​គីស​ក្នុង​តម្រងនោម គួរ​ដោះស្រាយ​បែបណា បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​?

​កើត​គីស​ក្នុង​តម្រងនោម គួរ​ដោះស្រាយ​បែបណា បើសិនជា​មិន​ចង់​ប្រើ​ថ្នាំ​?

​ដោយសារ​តែ​តម្រងនោម អាច​នឹង​ខូច​មុខងារ​របស់​វា ដូច្នេះ វត្តមាន​របស់​គីស ក្នុង​តម្រងនោម​នេះ អាច​នឹង​បណ្តាលឲ្យ​កើត ជា​បញ្ហា​ធ្ងន់ធ្ងរ​មួយចំនួន​ដែរ​។ ប៉ុន្តែ វា​កម្រ​ជា​មហារីក និង​កើតជា​ផលវិបាក​ណាស់​។ គ្មាន​នរណា​ម្នាក់ អាច​ដឹង​ថា គីស​ក្នុង​តម្រង​នោម កើតឡើង​ដោយ​របៀប​ណា​នោះ​ទេ ហើយ​វា​ក៏​មិន​មាន​ស្តែងចេញ ជា​រោគសញ្ញា​ឲ្យដឹង​ដែរ​។ ប៉ុន្តែ គេ​អាច​រកឃើញ តាមរ​រយៈ​ការធ្វើ​តេស្ត​វេជ្ជសាស្ត្រ​។

​យ៉ាងណាមិញ មាន​វិធី​ព្យាបាល​ដោយ​ខ្លួនឯង ដ៏​មាន​ប្រយោជន៍​មួយចំនួន ដែល​អាច​ជួយ​បំបាត់ អា​ការៈគីស​ក្នុង​តម្រងនោម​នេះបាន​។​

  • ​ការ​ញ៉ាំ​ទឹក​ច្រើន នឹង​ជួយ​ច្រោះ​ជាតិពុល​ក្នុង​រាងកាយ ដូច្នេះ វា​ក៏​ជួយ​បង្ការ ផលវិបាក​មួយចំនួន របស់​គីស​ក្នុង​តម្រងនោម​បានដែរ​។
  • ​ការ​ញ៉ាំ​ទឹក​ផ្លែឈើ និង​បន្លែ នឹង​ផ្តល់​ជា​វីតាមីន និង​ជាតិ​រ៉ែ ដែល​រាងកាយ​ត្រូវការ ដើម្បី​ប្រឆាំង​នឹង​ផលវិបាក​ផ្សេងៗ​។
  • ​ចូរ​ចៀសវាង​អាហារ​កែឆ្នៃ ដែល​មាន​សារធាតុ​គីមី​ច្រើន ព្រោះ​វា​នឹង​ដាក់បន្ទុក ដល់​តម្រងនោម​ធ្វើការ​កាន់តែខ្លាំង​។
  • ​ការ​ហាត់ប្រាណ ក្នុង​កម្រិត​មធ្យម ក៏​ជួយ​បង្កើន​ប្រសិទ្ធភាព របស់​ប្រព័ន្ធ​ភាព​ស៊ាំ និង​បង្កា​រការ​បែក របស់​គីស​ក្នុង​តម្រងនោម​ទៀត​។
  • ​យក​ល្អ គួរតែ​ឈប់​ជក់បារី និង​ញ៉ាំ​គ្រឿង​ស្រវឹង​ច្រើនៗ​ទៅ ព្រោះ​ទម្លាប់​ទាំងនេះ នឹង​ផ្តល់​ជាតិពុល​កាន់តែខ្លាំង​ដល់​រាងកាយ និង​ផលវិបាក​កាន់តែច្រើន​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។