ប្រយោជន៍​បីយ៉ាង ពី​ការ​ញ៉ាំ​ត្រប់វែង​ច្រើន​

ប្រយោជន៍​បីយ៉ាង ពី​ការ​ញ៉ាំ​ត្រប់វែង​ច្រើន​

​ត្រប់​វែង ត្រូវបាន​គេ​ស្គាល់​ថា ជា​បន្លែ​មាន​រសជាតិ​ប្លែក​មួយ ហើយក៏​ជា​ទី​ពេញនិយម សម្រាប់​ប្រជាជន​ខ្មែរ​យើង​ដែរ ព្រោះ​វា​ជា​បន្លែ​មាន​គ្រប់​រដូវ​កាល​។ ដូច្នេះ តើ​អ្នក​មាន​ដឹង​ទេ​ថា ជីវជាតិ​ក្នុង​ត្រប់វែង​នេះ​មាន​ប្រយោជន៍​ខ្លាំង​ប៉ុណ្ណា ចំពោះ​សុខភាព​មនុស្ស​យើង​?

បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​ក្នុងឈាម​
ត្រប់​វែង មាន​សារធាតុ Chlorogenic Acid ដ៏​សំខាន់ ដែល​ត្រូវបាន​គេ​ស្គាល់​ថា មាន​នាទី​លុបបំបាត់​រ៉ាឌីកាល់​សេរី ដ៏​ខ្លាំងក្លា​បំផុត​។ សារធាតុ​មួយ​នេះ ក៏​ជួយ​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​ដើរ​តួនាទី​ប្រឆាំង​នឹង​វីរុស មហារីក និង​មេរោគ​បាន​ច្រើន​ទៀតផង​។

ជា​ចំណី​របស់​ខួរក្បាល​
ចំពោះ​សម្បករ​បស់​ត្រប់​វែង មាន​សារធាតុ Nasunin ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​អង់​ទី​អុក​ស៊ីដង់ដ៏​ខ្លាំងក្លា​មួយ ដែល​ជួយ​ការពារ​ជាតិ​ខ្លាញ់ ដែល​មាន​ក្នុង​ភ្នាស​កោសិកា​ខួរក្បាល កុំ​ឲ្យ​ខូចខាត ដោយសារ​រ៉ាឌីកាល់​សេរី​។ ការ​សិក្សា​ក៏​បាន​បង្ហាញថា សារធាតុ​មួយ​នេះ ចូលរួម​ក្នុង​លំហូរ​ឈាម​ទៅ​ខួរក្បាល និង​ទប់ស្កាត់ ការ​រលាក​សរសៃប្រសាទ​។ វា​ក៏​ជួយ​បង្ការ​ជំងឺ ដែល​ទាក់ទង​នឹង​បញ្ហា​ផ្លូវចិត្ត និង​ជួយ​ពង្រឹង​ដល់​ការចងចាំ​បានដែរ​។

ជំងឺមហារីក​
ត្រប់​វែង មាន​សារធាតុ Polyphenols ដែល​ត្រូវបាន​គេ​រកឃើញ​ថា ជំរុញ​ដល់​ប្រសិទ្ធភាព ប្រឆាំង​នឹង​មហារីក​។ សារធាតុ Chlorogenic Acid និង Anthocyanins ដើរតួនាទី ជា​សារធាតុ​ប្រឆាំង​ការ​រលាក​ផង និង​អង់​ទី​អុកស៊ី​ដង់​ផង​។

វា​ជួយ​ការពារ​រាងកាយ ពី​ការខូចខាត ដោយសារ​រ៉ាឌីកាល់​សេរី ដែល​បង្ការ​កុំឲ្យ​លូតលាស់ ចេញ​ជា​ដុំ​សាច់ និង​កោសិកា​មហារីក​រាលដាល​។ វា​នឹង​ជំរុញ​ឲ្យ កោសិកា​មហារីក​ឆាប់​ស្លាប់ និង​ភ្ញោ​ចដ​ល់​អង់ស៊ីម​ច្រោះ​ជាតិពុល ក្នុង​កោសិកា​នោះ​តែម្តង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។