​ល្បិច​ដើម្បី​គេង​លក់ ក្នុង​រយៈពេល​តែ ៣ នាទី​

​ល្បិច​ដើម្បី​គេង​លក់ ក្នុង​រយៈពេល​តែ ៣ នាទី​

​តើ​នរណា​ខ្លះ ដែល​មិន​ចង់​គេង ឲ្យ​លក់​ស្កប់ស្កល់​នោះ​? យ៉ាងណាមិញ តាម​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហញ​ថា គ្រាន់តែ​ត្រដុស​ខ្នង​ធម្មតាៗ ក៏​អាច​ជួយ​ដល់​ការ​គេង កាន់តែ​មាន​ប្រសិទ្ធភាព​ដែរ​។

​ការសិក្សា​ថ្មី ដែល​ចុះ​ផ្សា​ក្នុង​សារព័ត៌មាន Holistic Nursing បានឲ្យដឹងថា អ្នក​ដែល​ត្រូវបាន​គេ ម៉ាស្សា​ខ្នង​យឺត​រយៈពេល ៣ នាទី ឃើញ​ថា​អាច ជំរុញ​ដល់​ការ​គេង​រហូតដល់ ៣៦ នា​ទីឯណោះ​។

ការសិក្សា​ខ្លះ បានឲ្យដឹងថា ចំនួន​រយៈពេល​បី​នាទី​នេះ គឺ​រាងកាយ​ត្រូវការ មុន​ពេល​វា​ចាប់ផ្តើម បង្កើត​ជា​អារម្មណ៍​ធូរស្រាល​។ អ្នកស្រាវជ្រាវ​បាន​បញ្ជាក់ទៀតថា បទពិសោធន៍​នៃ​ការ​គេង របស់​មនុស្ស​ម្នាក់​គឺ​ជា​ប្រធានបទ​ដ៏​ធំធេង​ណាស់ ដូច្នេះ គុណភាព​នៃ​ការ​គេង ក៏​អាស្រ័យ​ទៅតាម​មនុស្ស​ម្នាក់ៗ​ដែរ​។

របៀប​ធ្វើ ៖

  • ​ចូរ​គេង​ផ្កាប់មុខ ឬ​ចំហៀង​
  • ​អនុញ្ញាតឲ្យ​ដៃគូរ​អ្នក ប្រើប្រាស់​ចុង​ម្រាមដៃ​គេ ធ្វើ​ចលនា​យឺតៗ​ជា​រង្វង់ ដោយ​ចាប់ផ្តើម​ពី​ចុង​ឆ្អឹង​កង​ខ្នង ឡើង​មក​ដល់​កញ្ចឹងក​
  • ​ចូរ​ធ្វើបែបនេះ​ម្តង​ហើយ​ម្តងទៀត រយៈពេល​ពីរ​បី​នាទី បើសិន​ជា​អ្នក​មិនទាន់ ទទួល​អារម្មណ៍​ងងុយគេង​ទេ​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី21 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។