ក្រុម​​និស្សិត​​​​​​តាម​​​ទាមទារ​ឲ្យ​លោក កឹម សុខា ឆ្លើយដល់​​​ខេត្ត​​​ពោធិ៍សាត់​​​

កាលពី​​​ម្សិលមិញ ការ​​​ប្រវាយ​​​ប្រតប់​​​គ្នា​បាន​​​កើត​​​មាន​​​ឡើង​​​នៅ​​​វេទិកា​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់​​​​​​ បន្ទាប់​​​ពី​​​អ្នកគាំទ្រ​​​គណបក្ស​​​រាប់​​​រយ​​​នាក់​​​បាន​​​រារាំង​​​និស្សិត​​​រាប់​​​សិប​​​នាក់​​​មិន​​​ឲ្យ​​​ជួប​​​លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ ដើម្បី​​​ជជែក​​​អំពី​​​ខ្សែ​​​អាត់​​​សំឡេង​​​សាសង​​​ស្នេហា​​​​​​ដែល​​​គេ​បញ្ចេញ​នៅ​​​ដើម​​​ខែ​​​នេះ។

ក្រុម​​​និស្សិត​​​ដែល​​​អះអាង​​​ថា មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​ផល​​​ប្រយោជន៍​​​នយោបាយ បាន​​​ស្នើ​សុំ​​​​​​ឲ្យ​​​អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​បក​​​ស្រាយ​​​ជា​​​សាធារណៈ​​​នូវ​ខ្សែ​​​អាត់​​​សំឡេង​​​ដែល​​​ក្នុង​​​ខ្សែ​​​អាត់​​​សំឡេង​​​នោះ​​​​​​​​​​​​បុរស​​​ម្នាក់​​​ដែល​​​មាន​​​សំឡេង​​​ដូច​​​លោក កឹម សុខា និង​​​ស្ត្រី​​​ក្មេង​​​ម្នាក់​​​ត្រូវ​​​គេ​​​ឮ​​​ពិភាក្សា​​​គ្នា​​​អំពី​​​រឿង​​​ស្នេហា​​​ ការ​​​មាន​​​ផ្ទៃ​​​ពោះ​​​ និង​​​ការ​​​បង់​​​ថ្លៃ​​​ផ្ទះ។

លោក​​​ ភួង ​​​សុធា ​​​អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​ប្រចាំ​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ បាន​​​និយាយ​​​ថា ក្រុម​​​និស្សិត​​​បាន​​​មក​​​​​​ដល់​​​​​​វេទិកា​​​ក្នុង​​​​ស្រុក​​​ភ្នំ​ក្រវាញ​​​​​​មាន​​​ទាំង​​​ឧគ្ឃោ​​​សនសព្ទ​​​​​​មួយ​​​ផង​​​​​​ ហើយ​​​បាន​​​ចាប់​​​ផ្តើម​​​ស្រែក​​​​​​ឲ្យ​​​លោក កឹម សុខា ឆ្លើយ​​​​​​ទៅ​​​នឹង​​​ការ​​​ចោទ​​​​​​ប្រកាន់​នោះ។ នៅ​ពេល​ក្រុម​យុវជន​​​គណ​​​បក្ស​​​​​​សង្គ្រោះ​​​ជាតិ​​​ដាក់​​​រាយ​​​ដើម្បី​​​រារាំង​​​ពួក​និស្សិត​​​មិន​​​ឲ្យ​​​ចូល​​​ ភាគី​​​ទាំង​​​ពីរ​​​បាន​​​ចាប់​​​ផ្តើម​​​​​​រុញ​​​ច្រាន​​​គ្នា។

លោក សុធា បាន​​​និយាយ​​​ថា “កម្លាំង​​​រាជ​​​អាវុធ​​​ហត្ថ​​​ខេត្ត​​​បាន​​​មក​​​ដល់ ហើយ​​​បាន​​​បំបែក​​​​​​​​​ក្រុម​ទាំង​​​ពីរ​​​​​​ និង​​​មិន​​​ឲ្យ​​​ក្រុម​​​និស្សិត​​​ឆ្លង​​​ផ្លូវ​​​ទៅ​​​វេទិកា​​​នោះ​​​ទេ​​​ ពីព្រោះ​​​ពួកគេ​​​បារម្ភ​​​ថា ​​​​​​​​​​​​​​អំពើ​​​ហិង្សា​​​អាច​​​នឹង​​​កើត​​​ឡើង”។

លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​​ថ្លែង​​​ទៅកាន់​​​អ្នក​​​គាំទ្រ​​​​​​ក្នុង​​​ពិធី​​​ជួបជុំ​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​នៅក្នុង​​​​​​​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ កាល​​​ពី​​​ម្សិលមិញ។ រូបភាព​​​បង្ហោះតាម​​​ទំព័រហ្វេសប៊ុក​​​ លោក កឹម សុខា

លោក កឹម សុខា អនុប្រធាន​គណបក្ស​ប្រឆាំង​​​ថ្លែង​​​ទៅកាន់​​​អ្នក​​​គាំទ្រ​​​​​​ក្នុង​​​ពិធី​​​ជួបជុំ​​​របស់​​​គណបក្ស​​​សង្គ្រោះជាតិ​​​នៅក្នុង​​​​​​​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ កាល​​​ពី​​​ម្សិលមិញ។ រូបភាព​​​បង្ហោះតាម​​​ទំព័រហ្វេសប៊ុក​​​ លោក កឹម សុខា

ស្រី ចំរើន តំណាង​​​របស់​​​ក្រុម​​​នេះ​​​ ដែល​​​បាន​​​ដាក់​​​ញត្តិ​​​កាលពី​សប្តាហ៍​​​មុន​​​ទៅ​​​រដ្ឋ​​​សភា​​​សុំ​​​ឲ្យ​​​មាន​​​ការ​​​កោះ​​​ហៅ​​​លោក កឹម សុខា និង​​​សាក​​​សួរ​​​ទាក់​​​ទិន​​​នឹង​​​ខ្សែអាត់​​​សំឡេង​​​បាន​​​អះ​​​អាង​​​ថា យុវជន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​មិន​​​ត្រឹម​​​តែ​​​បាន​​​រាំង​​​ផ្លូវ​​​ពួក​​​គេ​​​ទេ​​​ តែ​​​ថែម​​​ទាំង​​​បាន​​​​​​ដាល់​​​និស្សិត​​​មួយ​​​ចំនួន និង​​​បាន​​​គំរាម​​​សម្លាប់​​​ពួក​​​គេ​​​ទៀត​​​ផង បើ​​​ពួក​​​គេ​​​បន្ត​​​បេសកកម្ម​​​​​​ របស់​​​ខ្លួន​​​នោះ។

លោក​​​បាន​​​និយាយ​​​​​​ថា “យើង​​​នឹង​​​នៅ​​​តែ​​​បន្ត​​​​​​​​​​​​​​​​​​តាម​​​លោក កឹម សុខា រហូត​​​ដល់​​​គាត់​​​ផ្តល់​​​ការ​​​ពន្យល់​​​ប្រាប់​​​យើង​​​អំពី​​​សំឡេង​​​ក្នុង​​​ខ្សែ​​​អាត់​​​នោះ”។

តំណាង​​​យុវជន​​​​​​ និង​​តំណាង​​​រាស្ត្រ​​​មួយ​​​រូប​​​របស់​​​គណបក្ស​​​សង្គ្រោះ​ជាតិ​បាន​បដិសេធ​ថា មិន​​​មាន​​​​​​អំពើ​​​ហិង្សា​​​ ឬ​​​ការ​​​គំរាម​​​ណា​​​មួយ​​ទេ។

លោក​​​ ងឹម ញេ៉ង​​​ តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ បាន​​​និយាយ​​​ថា “ខ្ញុំ​​​សូម​​​បដិសេធ​​​។ ព័ត៌មាន​​​នេះ​​​មិន​​​ពិត​​​ទេ”។

ថ្លែង​​​ទៅ​​​កាន់​​​អ្នក​​​គាំទ្រ​​​ប្រហែល​៤.០០០​នាក់ ទាំង​​​លោក​​​ កឹម សុខា ទាំង​លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​ដែល​​​បាន​​​និយាយ​​​តាម​​​រយៈ​​​ប្រព័ន្ធ​​​ស្កាយភ៍ (Skype) មិន​​​បាន​​​និយាយ​​​ពី​​​រឿង​​​អាស្រូវ​​​នេះ​​​ទេ។ ផ្ទុយ​​​ទៅ​​​វិញ​​​អ្នក​​​ទាំង​​​ពីរ​​​បាន​​​ពិភាក្សា​​​អំពី​​​សេចក្តី​​​សង្ឃឹម​​​របស់​​​គណ​​​បក្ស​​​ក្នុង​ការ​​​បោះ​​​ឆ្នោត​​​ឃុំ​​​-សង្កាត់​​​ និង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ពេល​​​ខាង​​​មុខ។

លោក​​​ សម រង្ស៊ី ដែល​​​មិន​​​បាន​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​​​​វិញ​​​ចាប់​​​តាំង​​​ពី​​​មាន​​​ការ​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​លោក​​​នៅ​​​ខែ​​​វិច្ឆិកា​​​ ជា​​​អ្វី​​​ដែល​​​​​​គេ​​​និយាយ​​​ថា ជា​​​រឿង​​​នយោបាយ​​​​​​របស់​​​គណ​​​ បក្ស​​​កាន់​​​អំណាច​​​នោះ បាន​​​និយាយ​​​ថា “ខ្ញុំ​​​ជឿ​​​ថា ភាគី​​​ម្ខាង​​​​​​ទៀត​​​​​ភ័យ”។

“ពួកគេ​​​ភ័យ​​​ និង​​​ព្រួយ ​​​ពីព្រោះ​​​ពួក​​​គេ​​​ដឹង​​​ថា ពួក​​​គេ​​​មិន​​​អាច​​​ទប់​​​ស្កាត់​​​ចលនា​​​ និង​​​ទឹក​​​ចិត្ត​​​របស់​​​ប្រជា​​​ពលរដ្ឋ​​​ ហើយ​​​ប្រជា​​​ពលរដ្ឋ​​​កំពុង​​​ទាមទារ​​​ឲ្យ​​​មាន​​​ [ការ​​​ដូរ]”។

លោក កឹម សុខា បាន​​​អួត​​​ពី​​​ចំនួន​​​​​​អ្នក​​​គាំទ្រ​​​ដែល​មាន​​​ចំនួន​​​កាន់​​​តែ​​​ច្រើន​​​​​​ដែល​​​មក​​​ចូល​​​​​​រួម​​​ដោយសារ​​​ “ការ​​​ស្នេហា​​​ជាតិ​​​និង​​​ការ​ធ្វើ​​​ឲ្យ​​​មាន​​​លក្ខណៈ​​​ប្រជាធិបតេយ្យ​​​របស់​​​គណបក្ស​​​[ដែល​​​នឹង] កាន់​​​​​​អំណាច​​​ក្នុង​​​ពេល​​​អនាគត”។

គណបក្ស​​​នេះ​​​បដិសេធ​​​មិន​​​បក​​​ស្រាយ​​​ខ្សែអាត់​​​សំឡេង​​​​​​ដែល​​​បាន​​​បង្ហោះ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ និង​​​អះអាង​​​ថា ជា​​​ការ​​​សន្ទនា​​​រវាង​លោក កឹម សុខា និង ខឹម​​​ ចាន់ដារ៉ាទី ​​​ដែល​​​ឥឡូវ​​​​​​គេ​​​ស្គាល់​​​ជា​​​ទូទៅ​​​តាម​​​រយៈ​​​ឈ្មោះ​​​ហ្វេស​​​ ប៊ុក “Mon Srey” របស់​​​នាង។ ក្រោយ​​​ពី​​​ពួក​​​​​​គេ​​​លេច​​​មុខ​​​ភ្លាម​​​ ធី សុវណ្ណ​​​ថា សកម្ម​​​ជន​​​ប្រឆាំង​​​រដ្ឋាភិបាល​​​ដ៏​​​លេច​​​ធ្លោ​​​ម្នាក់​​​ បាន​​​ប្តឹង​​​​​អំពី​​​បទ​​​បរិហារ​​​កេរ្តិ៍។ ក្នុង​​​ខ្សែ​​​អាត់​​​ជា​​​ច្រើន​​​ ស្ត្រី​​​នោះ​​​ជជែក​​​អំពី​​​ពាក្យ​​​ចចាមអារ៉ាម​​​ដែល​​​ថា ​​​កញ្ញា ​​​សុវណ្ណ​​​ថា មាន​​​ស្នេហា​​​ជាមួយ​​​លោក​​​ កឹម ​​​សុខា។

កញ្ញា ចាន់​​​ដារ៉ាទី ដែល​​​ត្រូវ​​​នគរបាល​​​ប្រឆាំង ​​​​​​ភេរវកម្ម​​​សាក​​​សួរ​​​ទាក់​​​ទិន​​​នឹង​​​បណ្តឹង​​​នោះ​​​បាន​​​និយាយ​​​ថា សំឡេង​​​ក្នុង​​​ខ្សែអាត់​​​មិន​​​មែន​​​ជា​​​សំឡេង​​​របស់​​​នាង​​​ទេ​​​​​​​​​​​​ ហើយ​​​ថា ការ​​​និយាយ​​​​​​ទាក់ទង​​​តែ​​​មួយ​​​លើក​​​គត់​​​ដែល​​​នាង​​​មាន​​​ជា​​​មួយ​​​លោក កឹម សុខា គឺ​​​នៅ​​​ពេល​​​ដែល​​​​​​លោក ទូរស័ព្ទ​​​មក​​​ហាង​​​កាត់​​​សក់​​​​​​ដែល​​​នាង​​​ធ្វើ​​​ការ​​​ដើម្បី​​​សួរ​​​ថា តើ​​​ជាង​​​កាត់​​​សក់​​​ទំនេរ ​​​ឬទេ៕ និត​​​

The post ក្រុម​​និស្សិត​​​​​​តាម​​​ទាមទារ​ឲ្យ​លោក កឹម សុខា ឆ្លើយដល់​​​ខេត្ត​​​ពោធិ៍សាត់​​​ appeared first on ខេមបូឌា ដេលី.