ប្រាក់ សុវណ្ណារ៉ា៖​ ជំនួប​រវាងCam-All StarsនិងLao All Stars​ ពិត​ជា​ស្មុគស្មាញ​ខ្លាំង​​ណាស់​

កីឡា៖ បើ​ទោះបីជា​ ក្រុម​ Cam-All Stars  បាន​យក​ឈ្នះ​ក្រុម​ភ្ញៀវ Lao All Stars ក្នុង​លទ្ធផល ៣​ទល់​២ នៅ​​​ពហុកីឡដ្ឋាន​ជាតិ​ ក្នុង​ការ​ប្រកួត​​មិត្តភាព​លក្ខណៈ​អន្តរជាតិ កម្ពុជា-ឡាវ​ អបអរ​ខួប​ទី​៦០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការ​ទូត​នៃ​ប្រទេស​ទាំង​ពីរ​​ ដែល​មាន​​អ្នកគាំទ្រ​ជា​ច្រើន​ម៉ឺន​នាក់​ចូលរួម​ក៏​ដោយ​ ក៏​គ្រូ​បង្វឹក​របស់​ក្រុមបាល់ទាត់ Cam-All Stars ហាក់​មិន​ពេញចិត្ត​និងបាន​លើក​ឡើង​ថា​ ជំនួប​នេះ​ពិត​ជា​ស្មុគស្មាញ​ខ្លាំង​​ជា​ង​ជំនួប​ក្រុម​ជើង​ឯក​ថៃ​ទៅ​ទៀត​។
​​​​​គ្រូ​បង្វឹក​របស់​ក្រុមបាល់ទាត់ Cam-All Stars លោក ​ប្រាក់ សុវណ្ណារ៉ា បាន​មាន​ប្រសាសន៍​​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា៖ សម្រាប់​ការប្រកួត​ថ្ងៃនេះ​ពិត​ជា​ស្មុគស្មាញ​ខ្លាំង​​គឺ​ខុស​ពី​ការ​រំពឹង​ទុក​របស់​លោក​ទាំង​ស្រុង ដោយ​សារ​ស្ថាន​ភាព​នៃ​ទម្រង់​លេង​ក៏​ដូចជា​ការ​វាយ​សម្រុក​របស់​ដៃ​គូរ​ប្រកួត ព្យាយាម​ដាក់​សម្ពាធ​ខ្លាំង​មក​លើ​កូន​ក្រុម​របស់​លោក​។
​​ម្យ៉ាង​ទៀត​ក្រុម​ឡាវ​មួយ​នេះ គឺ​ជា​ក្រុម​ថ្មី​ខុស​ពី​ក្រុម​ដែល​បាន​ប្រកួត​មួយ​ក្រុម​ជើង​ឯក​ថៃ Buriram United ​​​ ​​​​​ដែលធ្វើឲ្យ​​លោក​ក៏​មាន​ការ​អន់ចិត្ត​បន្តិច​ដែរ ​ដោយសារ​តែ​មាន​ពេលវេលា​ខ្លី​បំផុត​ក្នុង​អង្កេត​និង​ស្វែង​យល់​ពី​ក្រុម​ឡាវ​មួយ​នេះ។ លើសពីនេះ​ ក្រុម​ឡាវ​​ហាក់​បី​ជា​បាន​ដឹង​មុន​ថា​នឹង​មាន​ការ​ប្រកួត​នេះ​កើត​ឡើង​ ហើយបានត្រៀម​ទុក​ មុន​ក្រុម​កីឡាករ​កម្ពុជាផងដែរ។
មូល​ហេតុ​​ដាក់​​ជម្រើស​១១​នាក់​ដំបូង​ហាក់​មិន​ប្រសិទ្ធភាព​ក្នុង​ការ​វាយ​សម្រុក​លើ​ក្រុម​ភ្ញៀវ​នោះ​​ ក៏ព្រោះ​តែ​លោក​​ចង់​​ប្រើប្រាស់​ពេលវេលា​ស្វែង​យល់​ពី​គូរ​ប្រកួត​ និង​​ដើម្បី​កេង​ចំណេញ​កម្លាំង​ទុកសម្រាប់​​តង់​ទី​​២​​​។ ហើយ​បន្ថែម​ពី​នេះ​លោក​បាន​បញ្ជាក់​ថា​ ​​ក្រុម​ទាំង​ពីរ​ពិត​ជា​មាន​ឆន្ទៈ​ក្នុង​ការ​ឈ្នះ​​រៀង​ខ្លួន​ខ្លាំង​​មែនទែន​ក្នុង​ការប្រកួត​នេះ​ រហូត​ដល់​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​ខ្លាំង​ ហើយ​ឈាន​ដល់​មាន​ពិន័យ​កាត​ក្រហម​ដល់​កីឡាករ Lao All Stars៕​​​
ប្រាក់ សុវណ្ណារ៉ា៖​ ជំនួប​រវាងCam-All StarsនិងLao All Stars​ ពិត​ជា​ស្មុគស្មាញ​ខ្លាំង​​ណាស់​ ប្រាក់ សុវណ្ណារ៉ា៖​ ជំនួប​រវាងCam-All StarsនិងLao All Stars​ ពិត​ជា​ស្មុគស្មាញ​ខ្លាំង​​ណាស់​ ប្រាក់ សុវណ្ណារ៉ា៖​ ជំនួប​រវាងCam-All StarsនិងLao All Stars​ ពិត​ជា​ស្មុគស្មាញ​ខ្លាំង​​ណាស់​ ប្រាក់ សុវណ្ណារ៉ា៖​ ជំនួប​រវាងCam-All StarsនិងLao All Stars​ ពិត​ជា​ស្មុគស្មាញ​ខ្លាំង​​ណាស់​
ផ្តល់សិទ្ធិដោយ​៖ KQube

មតិយោបល់របស់ប្រិយមិត្ត

  • ប្រាក់ សុវណ្ណារ៉ា៖​ ជំនួប​រវាងCam-All StarsនិងLao All Stars​ ពិត​ជា​ស្មុគស្មាញ​ខ្លាំង​​ណាស់​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:កីឡា  ព័ត៌មាន
Tags: