រុក្ខជាតិមាន ហុងស៊ុយ ដែលអ្នកគួរដាំតាមផ្ទះ

ដំណាំរុក្ខជាតិមិនមែនមានប្រយោជន៍គ្រាន់តែដាំហូបផ្លែ ឬ ហិតក្លិនប៉ុណ្ណោះទេ វាក៏ មានជំនឿម្យ៉ាងខុសពីគ្នាដែរ។ ខាងក្រោមនេះ សុទ្ធតែរុក្ខជាតិដែលអាចនាំសំណាង លើករាសីដល់ក្រុមគ្រួសារ ។

១-ជីនាងវង

រុក្ខជាតិមាន ហុងស៊ុយ ដែលអ្នកគួរដាំតាមផ្ទះ

ជីនាងវង ជារុក្ខជាតិដែលងាយរកបំផុត។ ម្យ៉ាងទៀតអ្នកប្រហែលជាមិនទាន់ដឹងទេថា ជីនាងវងត្រូវបានគេចាត់ទុកជារុក្ខជាតិនាំមកនូវក្ដីស្រឡាញ់ ទ្រព្យសម្បត្តិ សំណាង និង បរិយាកាសល្អដល់ក្រុមគ្រួសារឡើយ ។ ប្រសិនបើអ្នកយកជីនាងវងដែលអ្នកបាន ដោយដាំផ្ទាល់ដៃ ទៅធ្វើម្ហូបឲ្យអ្នកផ្សេងទទួលទាន អ្នកនោះនឹងចាប់មានអារម្មណ៍ល្អចំពោះអ្នក។

២-ដើមផ្កា Honeysuckle

រុក្ខជាតិមាន ហុងស៊ុយ ដែលអ្នកគួរដាំតាមផ្ទះ

ដើមផ្កា Huneysuckle ជាប្រភេទផ្កា ដែលគេជឿថា អាចនាំទ្រព្យសម្បត្តិលុយកាក់ហូរចូលផ្ទះ ហើយថែមទាំងជួយការពារគ្រោះថ្នាក់ដល់សមាជិគគ្រួសារផង។ លើសពីនេះផ្ការបស់វា ជាថ្នាំដ៏ស័ក្កិសិទ្ធិ មានផ្ទុកសារធាតុប្រឆាំងមេរោគ១២មុខ សម្រាប់សម្លាប់អតិសុខុមប្រាណដែលបង្កជំងឺផ្លូវដង្ហើម ឈឺក ផ្ដាសសាយ និង រលាកសួត ហើយក្លិនរបស់វាក៏ជួយឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយផងដែរ។

៣-ផ្កាម្លិះ

រុក្ខជាតិមាន ហុងស៊ុយ ដែលអ្នកគួរដាំតាមផ្ទះ

ចំណែកឯផ្កាម្លិះវិញ មិនត្រឹមតែជាផ្កាដែលមនុស្សជាច្រើនចូលចិត្តនោះទេ វាក៏ផ្កាដែល ទាក់ទាញក្ដីស្រឡាញ់ និង ទ្រព្យសម្បត្តិដល់ក្រុមគ្រួសារដែរ ។ ប្រេងផ្កាម្លិះ ត្រូវបានគេស្គាល់ថាជាប្រេងស្នេហ៍ ដោយសារក្លិនវាអាចទាក់ទាញមនុស្សទាំងឡាយឲ្យចង់នៅក្បែរ។

៤- ដើមក្រូចឆ្មារ

រុក្ខជាតិមាន ហុងស៊ុយ ដែលអ្នកគួរដាំតាមផ្ទះ

សម្រាប់ដើមក្រូចឆ្មារ ក៏អាចជួយឲ្យមនុស្សក្នុងគ្រួសារជួបតែភាពសប្បាយរីករាយ ហើយក៏ជួយឲ្យសោភ័ណភាពផ្ទះមើលទៅស្រស់ស្អាតដែរ ។

៥-ផ្កាឡាវ៉ាន់ដឺរ

រុក្ខជាតិមាន ហុងស៊ុយ ដែលអ្នកគួរដាំតាមផ្ទះ

ផ្កាឡាវ៉ាន់ដឺរ ត្រូវបានចាត់ទុកជាផ្កាដែលនាំមកនូវភាពល្អដល់អ្នកដាំ។ ក្លិនក្រអូបប្រហើររបស់វា ធ្វើឲ្យអ្នកដែលមានអារម្មណ៍មួម៉ៅអាចមកជាធម្មតាយ៉ាងរហ័ស។ បើបានបន្តក់ប្រេងឡាវ៉ាន់ដឺរមួយទៅពីរតំណក់លើខ្នើយគេង អាចជួយអ្នកឲ្យទទួលទានដំណេកបានស្រួល។

៦-ផ្កាកុលាប

រុក្ខជាតិមាន ហុងស៊ុយ ដែលអ្នកគួរដាំតាមផ្ទះ

ផ្កាកុលាប ត្រូវបានគេចាត់ទុកថា ជាផ្កានៃអំណោយ ដែលគេយកទៅជូនគ្នាជាច្រើនឱកាស។ រីឯជំនឿ ក្នុងការដាំផ្កាកុលាប អាចនាំមកនូវ សុខភាពល្អ និង សំណាងរាសីក្នុងក្រុមគ្រូសារ។

៧-ផ្កាអ័រគីដេ

រុក្ខជាតិមាន ហុងស៊ុយ ដែលអ្នកគួរដាំតាមផ្ទះ

ផ្កាអ័រគីដេ អាចជួយឲ្យបរិយាកាសក្នុងផ្ទះពោរពេញដោយភាពស្រស់ស្អាត ហើយក៏ជាផ្កានាំមកនូវ មិត្តភាព និង ក្ដីស្រលាញ់ រាប់អានពីអ្នកដទៃ។

៨-រ៉ូហ្សេម៉ារី

រុក្ខជាតិមាន ហុងស៊ុយ ដែលអ្នកគួរដាំតាមផ្ទះ

រ៉ូហ្សេម៉ារី ( Rosemary ) ជារុក្ខជាតិដែលអាចជួយបង្កើនថាមពលខួរក្បាល ធ្វើឲ្យគេងលក់ស្រួល និង រក្សាសម្រស់ឲ្យនៅក្មេង។ វាក៏ជារុក្ខជាតិដែលមានជំនឿ ជួយឲ្យអ្នកដាំកើនទ្រព្យសម្បត្តិ និង ក្ដីស្រលាញ់ រាប់អានពីអ្នកដទៃ។

៩-សេហ្គ

រុក្ខជាតិមាន ហុងស៊ុយ ដែលអ្នកគួរដាំតាមផ្ទះ

សម្រាប់សេហ្គ ( sage ) ត្រូវបានគេស្គាល់ថា ជារុក្ខជាតិជួយឲ្យអ្នកដាំមានរាសីខ្ពស់ អាយុវែង ហើយជួយឲ្យក្ដីប៉ងប្រាថ្នាឆាប់បានក្លាយជាការពិត៕

ប្រភព៖ baykdang

  • រុក្ខជាតិមាន ហុងស៊ុយ ដែលអ្នកគួរដាំតាមផ្ទះ已关闭评论
  • 22 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:ចំនេះដឹង
Tags: