Messi ស៊ុត​ជើង​ឆ្វេង​១​ជើងយប់​មិញ ត្រូវ​​​នារី​ម្នាក់​សន្លប់​

Lionel Messi ​បាន​ស៊ុត​ជើង​ឆ្វេង​ខុស​គោលដៅ​១​ជើង​ អំឡុង​ការ​ប្រកួត​​របស់​ក្រុម​ Barcelona ទល់​នឹង​​ Villarreal ​យប់​មិញ តែ​បាល់​បែរ​ជា​​​ហោះ​ទៅ​ត្រូវ​​នារី​ម្នាក់ ដែល​ជា​​អ្នកគាំទ្រ​ក្រុម​ម្ចាស់​ផ្ទះ​ទៅ​វិញ​​ ធ្វើ​ឲ្យ​​នារី​វ័យ​ក្មេង​ម្នាក់​នោះ​ ​មាន​សភាព​ឈឺចាប់​ខ្លាំង​ដល់​​សន្លប់​តែ​ម្ដង មុន​ពេល​គ្រូ​ពេទ្យ​ជួយ​សង្គ្រោះ។

 

Messi ស៊ុត​ជើង​ឆ្វេង​១​ជើងយប់​មិញ ត្រូវ​​​នារី​ម្នាក់​សន្លប់​

 

​​ហេតុការណ៍​នោះ ​បាន​កើត​ឡើង​នៅ​ដើម​តង់​នាទី​១៥ អំឡុង​ការ​ប្រកួត​លទ្ធផល​នៅ​ ០-០ មុន​ពេល​ Barca ស៊ី​ ២-០ តែ​ត្រូវ​ម្ចាស់​ផ្ទះ​តាម​ស្មើ​ ២-២ វិញ។ យ៉ាងណា Messi ក៏​បាន​លើក​ដៃ​​សុំទោស ហើយ​នារី​ម្នាក់​នោះ ក៏​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​របស់​ក្លឹប​ Villarreal ជួយ​សង្គ្រោះ​ហើយ​ដែរ៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

الـMILF من المادريغال pic.twitter.com/IiP3m6lBKk

— سَيِدُكُمُ آي نَعَم (@iRaufex) March 20, 2016

 

-ចុចអាន៖ Real Madrid ស៊ី​ផុយ Sevilla ៤-0 រីឯ Barca បាន​ត្រឹម​១​ពិន្ទុ​ពី​ផ្ទះ Villarreal

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bleacherreports