ផលិតផល​ថ្មីៗ​ដែល​​​រំពឹង​ថា​ Apple នឹង​បង្ហាញ​​ម៉ោង​១២​យប់​​នេះ

​​​​ក្រុមហ៊ុន​ Apple នឹង​ប្រារព្ធ​កម្មវិធី​ទី​មួយ​​បើក​ឆាក​​ឆ្នាំ​២០១៦​​នៅ​យប់​ថ្ងៃ​ចន្ទ​នេះ​ ដើម្បី​ប្រកាស​នូវ​ផលិតផល​​ម៉ូដែល​ថ្មីៗ​ជា​ច្រើន។ បើ​យោង​តាម​វិបសាយ​ MacRumours ផលិតផល​ថ្មីៗ​ដែល​នឹង​ត្រូវ​ប្រកាស​មាន​ដូច​ខាង​ក្រោម៖


@​​​iPhone SE

 

អំពី​ iPhone SE កន្លង​មក​មាន​ពាក្យ​ចចាមអារ៉ាម​លើក​ឡើង​ថា​អាច​​នឹង​មាន​រូបរាង​ស្រដៀង​​ទៅ​នឹង​ iPhone 6s បន្តិច​ដោយ​មាន​អេក្រង់​រាង​កោង​ផ្នែក​គែមៗ។ ផ្ទុយ​ទៅ​វិញ​ពាក្យ​ចចាមអារ៉ាម​ថ្មី​ចុង​ក្រោយ​​​បាន​និយាយ​ថា​រូបរាង​របស់​វា​នឹង​មាន​​លក្ខណៈ​ដូច​គ្នា​​ស្ទើរ​បេះ​បិទ​ទៅ​នឹង​ iPhone 5s។

 

ផលិតផល​ថ្មីៗ​ដែល​​​រំពឹង​ថា​ Apple នឹង​បង្ហាញ​​ម៉ោង​១២​យប់​​នេះ

 

អំពី​លក្ខណៈ​សម្បត្តិ​វិញ​ក៏​មាន​ប្រភព​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ស្រដៀងៗ​គ្នា​ថា​មាន​អេក្រង់​ទំហំ​៤​អ៊ីញ​, បន្ទះ​ Chip A9, កាមេរ៉ា​ទំហំ​១២MP, ប្រព័ន្ធ​ NFC ប្រើ​ជា​មួយ​ Apple Pay និង​មាន​តម្លៃ​ចន្លោះ​ពី​ ៤០០-៥០០​ដុល្លារ។

 

@iPad ស៊េរី​ថ្មី​​

 

ផលិតផល​ថ្មីៗ​ដែល​​​រំពឹង​ថា​ Apple នឹង​បង្ហាញ​​ម៉ោង​១២​យប់​​នេះ

 

​​​​​iPad ស៊េរី​ថ្មី​​នឹង​ត្រូវ​ដាក់​ឈ្មោះ​ថា​ “iPad Pro” ដោយ​វា​ជា​ iPad Pro អេក្រង់​ទំហំ​៩,៧​អ៊ីញ អាច​មាន​បំពាក់​ Smart Connector, អេក្រង់​អាច​ប្រើ​ជា​មួយ​ប៊ិច​ Apple Pencil, បន្ទះ​ Chip A9X, កាមេរ៉ា​ទំហំ​១២MP និង​អាច​មាន​តម្លៃ​ចាប់​ពី​ ៥៩៩​ដុល្លារ​ឡើង​ទៅ។

 

@ខ្សែ​ Apple Watch ថ្មី

 

ផលិតផល​ថ្មីៗ​ដែល​​​រំពឹង​ថា​ Apple នឹង​បង្ហាញ​​ម៉ោង​១២​យប់​​នេះ

 

នាឡិកា​ដៃ​ Apple Watch ស៊េរី​ថ្មី​នឹង​មិន​ត្រូវ​បាន​ប្រកាស​ឡើង​ប៉ុន្តែ​ Apple អាច​នឹង​បញ្ចេញ​​ខ្សែ​ថ្មី​ ដែល​មាន​ជម្រើស​ពណ៌​ថ្មី។

 

​​​
គួរ​រំលឹក​ថា​កម្មវិធី​ក្រុមហ៊ុន​ Apple ដែល​មាន​ឈ្មោះ​ថា​ “Let’s us loop you in” នឹង​ចាប់​ផ្ដើម​ប្រារព្ធ​ឡើង​នៅ​វេលា​ម៉ោង​១២​យប់​ថ្ងៃ​ចន្ទ​នេះ​ហើយ។ សម្រាប់​អ្នក​ដែល​ចង់​ទស្សនា​កម្មវិធី​នេះ​ផ្ទាល់​ Sabay នឹង​បង្ហាញ​អំពី​វិធី​នា​ពេល​បន្តិច​ទៀត​នេះ៕

 

ចុច​អាន៖ ពាក្យ​ចចាមអារ៉ាម​ចុង​ក្រោយ​​​អំពី​​​ iPhone ស៊េរី​ថ្មី​ដែល​នឹង​ប្រកាស​យប់​ស្អែក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ MacRumours​