អតិថិជន​នៅ​កម្ពុជា​នាំ​គ្នា​ទិញ​ទូរស័ព្ទ Galaxy S7 edge និង S7 ដូច​ព្យុះ

មនុស្ស​ម្នា​យ៉ាង​ច្រើន​កុះ​ករ​បាន​មក​ដល់​ផ្សារ​ទំនើប​សុរិយា​តាំង​ពី​ព្រឹក​ព្រលឹម​នៅ​ពេល​អាជីវករ​មិន​ទាន់​ទាំង​បើក​តូប​លក់​ទំនិញ​ផង ​កាល​ពី​ថៃ្ង​ទី​១៩​​ ខែ​​មីនា​នេះ​ ដើម្បី​ទិញ​ទូរស័ព្ទ​ស៊េរី​ថ្មី​បំផុត​របស់​ក្រុមហ៊ុន​សាមសុង​ នោះ​គឺ​ Galaxy S7 edge និង Galaxy S7។
 

លោក Seungho Choi អគ្គ​នាយក​សាខា​ក្រុមហ៊ុន​ថៃ​សាមសុង​អេឡិច​ត្រូនិច​ប្រចាំ​នៅ​កម្ពុជា និង​ឡាវ បាន​មាន​ប្រសាសន៍​ថា៖ «ជាមួយ​នឹង​ការ​រចនា​ដ៏​ល្អ​ប្រណិត ការ​បង្កើត​ថ្មី​ដ៏​អស្ចារ្យ និង​​ប្រព័ន្ធ​ដំណើរ​ការ​ដ៏​ល្អ ខ្ញុំ​ជឿ​ជាក់​យ៉ាង​​មុត​មាំ​ថា Galaxy S7 edge និង S7 នឹង​ធ្វើ​ឱ្យ​សាម​សុង​រឹត​តែ​នាំ​មុខ​គេក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​បំពេញ​តម្រូវ​ការ​អតិថិជន»។
 

នៅ​ក្នុង​ពិធី​តាំង​លក់​របស់​ទូរស័ព្ ទGalaxy S7 edge និង Galaxy S7 ​នេះ ​អតិថិជន​ភាគ​ច្រើន​មិន​មែន​ទិញ​ទូរស័ព្ទ​ត្រឹម១​គ្រឿង​នោះ​ទេ​ មាន​អ្នក​ខ្លះ​ទិញ​ទូរស័ព្ទ​រហូត​ដល់​២​គ្រឿង​ ហើយ​អ្នក​ខ្លះ​ទៀត​ទិញ​រហូត​ដល់​ទៅ​៣​គ្រឿង​ក៏​មាន។
 

នៅ​ក្នុង​កម្មវិធី​នេះ​ក៏​មាន​វត្តមាន​របស់​ឯកឧត្តម​បណ្ឌិត​ សុក ស៊ីផាន់ណា និង​កំពូល​តារា​ចម្រៀង ឱក សុគន្ធកញ្ញា​ ដែល​បាន​ចាប់​អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​មុខងារ​ និង​អត្ថ​ប្រយោជន៍​ទូរស័ព្ទ​ទាំងពីរ​ស៊េរី​នេះ។
 

អតិថិជន​នៅ​កម្ពុជា​នាំ​គ្នា​ទិញ​ទូរស័ព្ទ Galaxy S7 edge និង S7 ដូច​ព្យុះ
 

ឯក​ឧត្តម​បណ្ឌិត សុក ស៊ីផាន់ណា បាន​សម្តែង​នូវ​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ ដោយសង្កេត​ឃើញ​ប្រជាជន​កម្ពុជា​បាន​ចោម​រោម​នៅ​ចាំ​ទិញ​ទូរស័ព្ទ​ច្រើន​ដូច្នេះ។ វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ថា កម្រិត​ជីវភាព​របស់​ប្រជាជន​មាន​ការ​កើន​ខ្លាំង ហើយ​ក៏​ហ៊ាន​វិនិយោគ​លើ​បច្ចេក​វិទ្យា​ទំនើបៗ​ដើម្បី​ទទួល​បាន​ព័ត៌មាន​ និង​ចំណេះដឹង​ទាន់​ហេតុការណ៍។ «ដោយសារ​តែ​មាន​សម្ភារៈ​ព័ត៌មាន​វិទ្យា​ទំនើប​ដូច​នេះ​ហើយ ទើប​ចំណេះ​ដឹង​របស់កូន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​មិន​ចាញ់​ក្មេង​បារាំង នៅ​អាមេរិច​ទេ។ យើង​ស្រាវជ្រាវ​តាម​អ៊ីនធឺណែត​បាន ​ធ្វើ​និក្ខេបទ​បាន​លឿន​និង​ងាយ​ស្រួល​ជាង​មុន»។
 

ចំណែក​ឯ​តារា​ចម្រៀង​ ឱក សុគន្ធ​កញ្ញា មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​សមត្ថភាព​​កាមេរ៉ា​របស់​ទូរស័ព្ទ Galaxy S7 edge ដែល​កញ្ញា​ទើប​នឹង​បាន​ប្រើ​នេះ ដោយ​វា​អាច​ថតរូប​ច្បាស់​ទោះ​ជា​ក្នុង​កន្លែង​ងងឹត​ មិន​សូវ​មាន​ពន្លឺ​ក៏ដោយ ព្រោះ​ពេល​ទៅ​សម្តែង​ម្តងៗ​ច្រើន​តែ​យប់។ កញ្ញា​បាន​លើក​ឡើង​ថា​ ទូរស័ព្ទGalaxy S7 edge មាន​អេក្រង់​ធំ ប៉ុន្តែ​វា​រាង​តូច​ច្រឡឹង​ងាយ​កាន់​ក្នុង​ដៃ​តែ​ម្ខាង​ពេល selfie ម្តងៗ។ «វា​មាន​រាង​តូច​ ដូច​នាង​ខ្ញុំ​ពេល​នេះ​អញ្ចឹង»។
 

អតិថិជន​នៅ​កម្ពុជា​នាំ​គ្នា​ទិញ​ទូរស័ព្ទ Galaxy S7 edge និង S7 ដូច​ព្យុះ
 

អតិថិជន​នៅ​កម្ពុជា​នាំ​គ្នា​ទិញ​ទូរស័ព្ទ Galaxy S7 edge និង S7 ដូច​ព្យុះ
 

Galaxy S7 edge និង Galaxy S7 បាន​បង្កើន​នូវ​សមត្ថភាព​ជា​ច្រើន​ដូច​ជា IP68 ដែល​ការពារ​ការ​ជ្រាប​ទឹក ​និង​ធូលី សាកថ្ម​បាន​លឿន ទោះ​ជា​មិន​ប្រើ​ខ្សែ​ក៏​ដោយ ហើយ​កាមេរ៉ា​មាន dual pixel ដែល​អាច​ថតរូប​បាន​ច្បាស់​ និង​មាន​គុណភាព​បំផុត។ លើស​ពី​នេះ​ទៀត សម្រាប់​នៅ​ប្រទេស​កម្ពុជា ទូរស័ព្ទ​ទាំងពីរ​នេះ​មាន​កន្លែង​ដាក់​ស៊ីមពីរ  ហើយ​អ្នក​អាច​បន្ថែម​អង្គ​ចង​ចាំ​មួយ​ទៀត​ ទំហំ​រហូត​ដល់​ទៅ 200GB ពេល​ដែល​លោក​អ្នក​ប្រើ​ស៊ីម​តែ​មួយ៕
 

អត្ថបទ៖ពាណិជ្ជកម្ម