លោក​ចោរ​​​​នឹង​អស់​លក្ខណ៍ បើ​ម្ចាស់​ម៉ូតូ​​ប្រើ​ឧបករណ៍​​តាមដាន​ទីតាំង​នេះ

GPS Motorcycle Tracker ជា​ឧបករណ៍​ទំនើប​មួយ​ដែល​​​បំពាក់​លើ​យាន​ជំនិះ ដើម្បី​អាច​តាមដាន​ទីតាំង​ម៉ូតូ​​ទោះ​បី​ត្រូវ​បាន​ចោរ​​លួច​​ឬ​នៅ​កន្លែង​ណា​ក៏​ដោយ។

 

ឧបករណ៍​សុវត្ថិភាព GPS Motorcycle Tracker នេះ មាន​ប្រព័ន្ធ​អាច​ការពារ​ទឹក ពេល​ម៉ូតូ​ត្រូវ​លាង​សម្អាត។ បើ​តាម​លោក គន្ធា ដែល​ជា​អ្នក​ជំនាញ​នៅ​ក្រុមហ៊ុន We Smart ថា​ ឧបករណ៍​នេះ​ចំណាយ​ពេល​ដំឡើង​តែ​ប្រហែលកន្លះ​ម៉ោង​ប៉ុណ្ណោះ។ ​វា​ត្រូវ​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ភ្លើង​និង​សោ​របស់​ម៉ូតូ ដើម្បី​តាមដាន​សកម្មភាព​មួយ​ចំនួន​នៅ​ពេល​នរណា​ម្នាក់​បម្រុង​លួច។

 

លោក​ចោរ​​​​នឹង​អស់​លក្ខណ៍ បើ​ម្ចាស់​ម៉ូតូ​​ប្រើ​ឧបករណ៍​​តាមដាន​ទីតាំង​នេះ

 

ក្រោយ​ដំឡើង​រួច អ្នក​ប្រើប្រាស់​ត្រូវ​ដំឡើង​កម្មវិធី​មួយ​ឈ្មោះ GPSOO នៅ​លើ ​iPhone ឬ​ស្មាតហ្វូន​ប្រើ Android ដើម្បី​អាច​ដឹង​ទាន់​ពេល​វេលា​នៅ​ពេល​ម៉ូតូ​ត្រូវ​ចោរ​លួច​ភ្លាមៗ។ ប៉ុន្តែ​សម្រាប់​អ្នក​ប្រើ​ទូរសព្ទ​ស៊េរី​ទាប​ដូច Nokia ចុច​ពិល​ក៏​អាច​បញ្ជា​ទៅ​លើ​ម៉ូតូ​បាន​ដែរ តាម​រយៈ​ការ​ផ្ញើ​សារ​បញ្ជា​ទៅ​កាន់​ឧបករណ៍ GPS​ លើ​ម៉ូតូ គ្រាន់​តែ​ពុំ​អាច​ដឹង​ពី​ទីតាំង​របស់​ម៉ូតូ​បាន​ប៉ុណ្ណោះ។

 

លោក គន្ធា បញ្ជាក់​ថា GPS Motorcycle Tracker អាច​ឱ្យ​ម្ចាស់​ម៉ូតូ​បញ្ជា​ម៉ូតូ​​ឱ្យ​រលត់ ឬ​ដេរ​មិន​ឆេះ និង​អាច​តាម​ដាន​ពី​ទីតាំង​ដោយ​ប្រើ​ផែនទី​នៅ​លើ​កម្មវិធី GPSOO ពេល​ដឹង​ថា​ម៉ូតូ​ត្រូវ​គេ​លួច ឯ​តម្លៃ​ប្រមាណ ៧០ដុល្លារ។

 

ដោយ​ឡែក​សម្រាប់​រថយន្ត គេ​ប្រើ​ឧបករណ៍​ឈ្មោះ GPS Vehicle Tracker តម្លៃ ៨៥ដុល្លារ ដំណើរ​ការ​ស្រដៀង​គ្នា​ទៅ​នឹង GPS Motor Tracker ដែរ គ្រាន់​តែ​មាន​ចំណុច​ពិសេស​ជាង​មួយ​ចំនួន​ប៉ុណ្ណោះ៕

 

 

អាច​ទាក់ទង​តាម​លេខ​ទូរសព្ទ ០៩៦ ៦៦ ៩៤ ២៤០ សម្រាប់​ព័ត៌មាន​ទាក់ទង​នឹង GPS Motor Tracker ។

 

អាន៖ Ducati Hyperstrada ​តែង​​ពណ៌​ប្រផេះ ​មើល​ទៅ​កាន់​តែ​កាច

 

អត្ថបទ៖ ប៉ែត ផាន់និត