វិធី​ចូល​មើល​​ការ​ផ្សាយ​ផ្ទាល់​​ព្រឹត្តិការណ៍​របស់​​ Apple ​នា​​យប់​នេះ

នៅ​សល់​ពេល​តែ​១៤​ម៉ោង​ទៀត​ប៉ុណ្ណោះ​ព្រឹត្តិការណ៍​ទី​មួយ​របស់​ក្រុមហ៊ុន​ Apple សម្រាប់​ឆ្នាំ​២០១៦​នេះ​នឹង​ចាប់​ផ្ដើម​ហើយ។ ចំពោះ​​ព្រឹត្តិការណ៍​​ដ៏​ធំ​មួយ​នេះ​ប្រិយមិត្ត​ក៏​អាច​ទស្សនា​ដោយ​ផ្ទាល់​តាម​រយៈ​ទូរសព្ទ​ Tablet ឬ​កុំព្យូទ័រ​បាន​ផង​ដែរ។

 

វិធី​ចូល​មើល​​ការ​ផ្សាយ​ផ្ទាល់​​ព្រឹត្តិការណ៍​របស់​​ Apple ​នា​​យប់​នេះ

 

 

@ការ​ទស្សនា​លើ​​ឧបករណ៍​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS និង​ OS X

 

ដើម្បី​ទស្សនា​គ្រាន់​តែ​ចូល​ទៅ​កាន់​វិបសាយ​ Apple Event តាម​រយៈ​កម្មវិធី​ Safari ដែល​មាន​នៅ​លើ​ឧបករណ៍ នៅ​ពេល​កម្មវិធី​ចាប់​ផ្ដើម​ការ​ផ្សាយ​ផ្ទាល់​នៅ​លើ​វិបសាយ​ក៏​ចាប់​ផ្ដើម​ដូច​គ្នា។ បញ្ជាក់​ថា​ឧបករណ៍​ត្រូវ​ដើរ​ដោយ​ iOS ជំនាន់​ 7.0 ឡើង​ទៅ​ និង​ OS X ជំនាន់​ 10.8.5 ឡើង​ទៅ។

 

វិធី​ចូល​មើល​​ការ​ផ្សាយ​ផ្ទាល់​​ព្រឹត្តិការណ៍​របស់​​ Apple ​នា​​យប់​នេះ

 

[email protected][email protected]ន្ធ​ប្រតិបត្តិការ​ Windows​​​​​​​​

 

​ចំពោះ​កុំព្យូទ័រ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ Windows 10 វិញ​ត្រូវ​ចូល​ទៅ​កាន់​វិបសាយ​ Apple Event ​តាម​រយៈ​ Browser Microsoft Edge។

 

ដោយ​ឡែក​សម្រាប់​អ្នក​ដែល​មិន​អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​នៃ​កម្មវិធី​ដ៏​អស្ចារ្យ​នេះ​បាន​ សូម​រង់ចាំ​​តាមដាន​ជា​មួយ​វិបសាយ​ Sabay ដោយ​​នឹង​មាន​​អាប់ដេត​ផលិតផល​​ថ្មីៗ​​ប្រកាស​ក្នុង​កម្មវិធី​ជូន​ទស្សនា៕​​​

ចុច​អាន៖ ផលិតផល​ថ្មីៗ​ដែល​​​រំពឹង​ថា​ Apple នឹង​បង្ហាញ​​ម៉ោង​១២​យប់​​នេះ

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ iDownloadBlog​