ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ធ្វើ​ឲ្យ​ Man City បាក់​មុខ​យប់​មិញ​

ក្នុង​ការ​ប្រកួត​សប្ដាហ៍​ទី​៣១​នៃ​ក្រប​ខណ្ឌ​ Premier League កាល​ពី​យប់​មិញ​ក្លឹប​បិសាច​ក្រហម​ Manchester United បាន​បំបាក់​ក្លឹប​ Manchester City ដោយ​លទ្ធផល​១​ទល់​នឹង​០​ ។

យ៉ាង​ណា​មួយ​គ្រាប់​ដែល​ជួយ​ឲ្យ​ Man Utd ឈ្នះ​ការ​ប្រកួត​គឺ​កើត​មាន​នៅ​នាទី​១៦​ដែល​នោះ​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដោយ​កីឡាករ​វ័យ​១៧​ឆ្នាំ​គឺ​កីឡាករ​ Marcus Rashford ក្រោយ​ការ​បញ្ជូន​ពី​សំណាក់​កីឡាករ​ Juan Mata ។

សូម​បញ្ជាក់​ថា​កីឡាករ​ Rashford ខក​ខាន​ស៊ុត​បញ្ចូល​ទី​៥​ប្រកួត​មក​ហើយ​គឺ​គិត​តាំង​ពី​គេ​ស៊ុត​បញ្ចូល​ទី​២​គ្រាន់​ពេល​ប៉ះ​ Arsenal កាល​ពី​ថ្ងៃ​ទី​២៨​ខែ​កុម្ភៈ​ ។ ហើយ​គិត​ទាំង​យប់​មិញ​នេះ​កីឡាករ​ Rashford ស៊ុត​បញ្ចូល​ទី​ចំនួន​បាន​៥​គ្រាប់​ហើយ​ឲ្យ​ក្លឹប​ Man Utd ។

អត្ថបទ ៖ វិចទ័រ

  • ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​រូប​នេះ​ធ្វើ​ឲ្យ​ Man City បាក់​មុខ​យប់​មិញ​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/03/21  Category:កីឡា
Tags: