​សំដី​របស់ ប៊ុនស៊្រន់​ ពោរ​ពេញ​ដោយ​អត្ថន័យ​ ក្រោយ​ឈ្នះ​ការ​ប្រកួត​នៅ​ថៃ​

អ្នក​ប្រដាល់​ក្នុង​ទ្រុង​វ័យ​ក្មេង​ សឹម ប៊ុនស្រ៊ន់​ ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​ថៃ​ V​eerayuth Priyoporn ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ ​ក្នុង​ការ​ប្រកួត​​ប្រដាល់​ក្នុង​ទ្រុង​ Full Metal Dojo ១០ ​នៅ​ទី​​ក្រុង​បាងកក ប្រទេស​ថៃ កាល​ពី​យប់​ថ្ងៃ​សៅរ័ ទី​១៩ ខែ​មីនា ​កន្លង​ទៅ​នេះ។

 

​សំដី​របស់ ប៊ុនស៊្រន់​ ពោរ​ពេញ​ដោយ​អត្ថន័យ​ ក្រោយ​ឈ្នះ​ការ​ប្រកួត​នៅ​ថៃ​  សឹម ប៊ុនស្រ៊ន់ (ខោក្រហម) និង​កីឡាករ​ថៃ Priyoporn (ខោ​ខ្មៅ) (រូបថត៖ David Ash)

 

បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ កីឡាករ​កម្ពុជា​រូប​នេះ​បាន​សរសើរ​លើ​ គណនី​ Facebook របស់​ខ្លួន​ពោរ​ពេញ​ដោយ​អត្ថន័យ​ និង​ខ្លឹម​សារ​ស៊ី​ជម្រៅ។ ប៊ុនស្រ៊ន់​បាន​សរសេរ​ថា ៖«ខំ​នេះ​មិន​មែន​ដើម្បី​ខ្លួន​ឯង​ទេ‌​ គឺ​ដើម្បី​មាតុ​ភូមិ‌​ដ៏​ល្អ​ស្អាត​ និង​ជន​ជាតិ​ដ៏​កម្សត់​នៃ​យើង​ ពិភព​លោក​គេ​ចាប់​អារម្មណ៍​អ្នក​ តាម​រយៈ​ខ្ញុំ​ជា​បណ្ដើរ​ៗ​​ហើយ​ ‌ចូល​អ្នក​កសាង​ខ្លួន​​ឲ្យ​ថ្លៃថ្នូរ​ ឲ្យ​​មនុស្ស​ក្នុង​លោក​យល់​ជន​ជាតិ​ខ្មែរ​ជា​ជាតិ​មាន​កំណើត​ ខ្ញុំ​ខំ​តាម​មធ្យោបាយ​ខ្ញុំ​​ឲ្យ​អស់​លទ្ធភាព។ អ្នក​ត្រូវ​តែ​ខំ​តាម​មធ្យោបាយ​អ្នក​​ឲ្យ​អស់​លទ្ធភាព​ដែរ។​ បើ​ យើង​មិន​ជួយ​កសាង​ពួជ​សាសន៍​យើង​តើ​ពូជ​សាសន៍​ណា​មក​ជួយ​កសាង​​ឲ្យ​ខ្មែរ​យើង​រស​មាន​សុភមង្គល​ទៅ។ ចូល​រួម​គ្នា‌​ថា ​ខ្មែរ​មិន​មែន​ជា​ពូជ​កញ្ជះ​គេ‌​ទេ​ ខ្មែរ​គឺ​ពូជ​អ្នក​ជា»។

 

ចំណែក​អ្នក​ប្រដាល់​​កម្ពុជា ម្នាក់​ទៀត ថៃ រិទ្ធី បាន​ផ្តួល​កីឡាករ​ថៃ Veerayuth​ ​Uttapan​ ក្នុង​ទឹក​ទី​១​ឲ្យ​សន្លប់​តែ​ម្តង។

 

អត្ថបទ៖ ជាន ចាន់រ៉ា
ប្រភព៖ សឹម ប៊ុនស្រ៊ន់​