Buffon ​បំបែក​កំណត់ត្រា​នៅ​ Serie A រយៈពេល​២២​ឆ្នាំ

អ្នកចាំទី​ Gianluigi Buffon ​របស់​ក្រុម​ Juventus ​បាន​បំបែក​កំណត់ត្រា​​អស្ចារ្យ​បំផុត​នៅ​ក្របខ័ណ្ឌ​ Serie A ​ដោយ​បិទ​ Clean Sheet (មិន​ឲ្យ​គេ​ស៊ុត​ចូល)​ បាន​យូរ​បំផុត រហូត​ដល់​៩៧៤​នាទី។

 

Buffon ​បំបែក​កំណត់ត្រា​នៅ​ Serie A រយៈពេល​២២​ឆ្នាំ

 

Buffon ​បាន​បំបែក​កំណត់ត្រា​​​នេះ​អំឡុង​ការ​ប្រកួត​ Derby ទល់​នឹង​ក្រុម​ Torino ​នៅ​កីឡដ្ឋាន Stadio Olimpico di Torino ​យប់​មិញ។ កំណត់ត្រា​ចាស់​ដែល​មាន​រយៈពេល​២២​ឆ្នាំ ​របស់​​ Sebastiano Rossi អតីត​អ្នកចាំទី​ក្រុម​ AC Milan ​គឺ​រក្សា Clean sheet បាន ៩២៩​នាទី ។

 

​អ្នកចាំទី​ជម្រើស​ជាតិ​អ៊ីតាលី​ បាន​របូត​គ្រាប់​បាល់​១​គ្រាប់​នៅ​នាទី​៤៨ ធ្វើ​ឲ្យ​បញ្ចប់​​កំណត់ត្រា​ត្រឹម​នេះ​ផង​ដែរ (៩៧៤នាទី) ខណៈ​ដែល​លទ្ធផល​ Juventus ឈ្នះ​ម្ចាស់​ផ្ទះ​ Torino ៤-១។

 

កីឡាករ​វ័យ​៣៨​ឆ្នាំ Buffon របូត​គ្រាប់​បាល់​តែ​២​គ្រាប់​ប៉ុណ្ណោះ (រួម​ទាំង​គ្រាប់​ប៉េណាល់ទី​យប់​មិញ) ​នៅ​ឆ្នាំ​២០១៦​នេះ​ ​និង​បាន​ជួយ​ឲ្យ​ Juventus ដែល​ចាប់​ផ្ដើម​រដូវ​កាល​​នេះ​​ពុំ​សូវ​បាន​ល្អ ​អាច​ឡើង​ឈរ​កំពូល​តារាង​ Serie A បច្ចុប្បន្ន​ផង​ដែរ៕

 

-ចុចអាន៖ Buffon សម្រេច​ចូល​និវត្តន៍​ក្រោយ​ចប់ World Cup ២០១៨

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ dailymail