សង្ស័យ​ដុត​ប្រពន្ធ​ក្នុងផ្ទះ​រួច​ចង​.​ក​ធ្វើ​អត្តឃាត

សង្ស័យ​ដុត​ប្រពន្ធ​ក្នុងផ្ទះ​រួច​ចង​.​ក​ធ្វើ​អត្តឃាត



ខេត្តក្រចេះ ៖  មន្ត្រី​នគរបាល​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ករណី​ភ្លើង​ឆេះ​ផ្ទះ​ស្លាប់​ស្ត្រី​ម្នាក់​ខ្លោច​ក្រញង់​ក្នុង​អណ្ដាតភ្លើង​មុន​នេះ អាច​ជា​ករណី​ឃាតកម្ម​ដែល​បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​ចុង ដោយ​សន្និដ្ឋាន​ថា​បន្ទាប់​ពី​ធ្វើ​សកម្មភាព​សម្លាប់​ប្រ​ព​ន្ឋ​និង​ដុត​កម្ទេច​សព​ក្នុងផ្ទះ​អោយ​ឆេះ​ហើយ ជន​ដៃដល់​រូប​នេះ​ក៏​បាន​ធ្វើ​អត្ត ឃាត​ដោយ​ចង់​.​ក សម្លាប់​ខ្លួន​ក្នុង​ព្រៃ​ឬ​ស្សី ចម្ងាយ​ពី​ផ្ទះ​ជាង​១០០​ម៉ែត្រ ។

ក្រោយ​ពី​មានការ​ភ្ញាក់ផ្អើល​ពី​ករណី​ភ្លើង​ឆេះ​ផ្ទះ​ស្លាប់​ស្ត្រី​ជា​ប្រ​ពន​រួច​មក ក៍​មានការ​ភ្ញាក់ ផ្អើល​មួយទៀត នៅ​ពេល​ដែល​គេ​ប្រទះ​ឃើញ​សព​បុរស​ជា​ប្តី​បាន​ចង​.​ក​សម្លាប់​ខ្លួន ។

សព​បុរស​ជា​ប្តី ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​រសៀល​ថ្ងៃ​ទី​១៩ មីនា  ដែល​បាន​ចង​.​ក​សម្លាប់​ខ្លួន​ស្អុយ​ទៅ​ហើយ នៅ​ព្រៃ​ឬ​ស្សី​ខាងក្រោយ​ភូមិ​បឹង​កៀប ឃុំ​កំពង់​ដំរី​ស្រុក​ឆ្លូង ចម្ងាយ​ជាង​១​រយ​ម៉ែត្រ​ពី​ផ្ទះ​កើតហេតុ​ដែល​ឆេះ​ស្លាប់​ស្ត្រី​ជា​ប្រពន្ឋ​នោះ ។

បុរស​ជា​ប្តី​ឈ្មោះ អែ​ល ឃ​ន អាយុ​៤៩​ឆ្នាំ​ត្រូវ​គេ​ប្រទះ​ឃើញ​សព​ចង​.​ក​ស្លាប់ បាន​កើត​មាន​បន្ទាប់​រយះ​ពេល​២​ថ្ងៃ ក្រោយ​ពី​មាន​ឧប្បត្តិហេតុ​អគ្គី​ភ័យ​ឆេះ​ផ្ទះ បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ឈ្មោះ អ៊ុ​ន ចាន់​ធី​ណា អាយុ​៤២​ឆ្នាំ ស្លាប់​ក្នុង​អណ្តាតភ្លើង​រោល​ខ្មៅ​ដូច​ដុំ​ធ្យូង ត្រូវ​បាន​នគរបាល​និង​អ្នក​ភូមិ​កកាយ​ចេញពី​គំនរ​ភ្លើង​កាលពី​ថ្ងៃ​ទី ១៧ មីនា ។

មិន​មានការ​អះអាង​ណាមួយ​ឲ្យ​ច្បាស់លាស់​នៅឡើយ​ទេ​ថា ករណី​ស្ត្រី​ស្លាប់​ក្នុង​ភ្នក់ភ្លើង​ឆេះ​ផ្ទះ អាច​ជា​ករណី​ឃាតកម្ម ផ្តើម​ពី​ជន​ដៃដល់​ជា​ប្តី ដែល​ដាច់​ចិត្ត​ធ្វើ​សកម្មភាព​សម្លាប់​ប្រ​ព​ន្ឋ និង​ដុត​កម្ទេច​សព​ក្នុងផ្ទះ​ចោល រួច​ទៅ​ធ្វើ​អត្តឃាត​ខ្លួនឯង​ឬ​យ៉ាងណា​នោះ​ទ​។ ហើយ​ការ​ធ្វើ​អត្តឃាត​រប​ស់បុរ​ជា​ប្តី​រូប​នេះ​ក៍​មិនដឹង​ថា មូលហេតុ​ផ្តើម​ចេញពី​អ្វី​ឲ្យ​ប្រាកដ​នៅឡើយ​ដែរ ។ ប៉ុន្តែ​បើ​តាម​ស្ថានភាព​សាកសព​បុរស​ជា​ប្តី ដែល​បាន​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​សភាព​ហើម​ស្អុយ​ទៅ​ហើយ​នោះ គឺ​អាច​ជា​រឿង​ធ្វើ​ឡើង​ស្រប​ពេល​គ្នា​នឹង​ករណី​ភ្លើង​ឆេះ​ផ្ទះ​ស្លាប់​ស្ត្រី​ជា​ប្រ​ព​ន្ឋ​នោះ​ដែរ ។

ដោយសារ​តែ​ផ្ទះ​ពីរ​នាក់​ប្តី​ប្រ​ព​ន្ឋ​នេះ នៅ​ឆ្ងាយ​ដាច់​ស្រ​យ៉ា​ល​ចុង​ភូមិ រហូត​មាន​ចម្ងាយ​ជាង​៣០០​មែ​ត្រ​ពី​ផ្លូវលំ ទើប​អ្នក​ភូមិ​មិនសូវ​បានដឹង​រឿង​ច្បាស់ ហើយ​ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​ស្លាប់​ស្ត្រី​ជា​ប្រ​ព​ន្ឋ ក៍​មិន​មាន​នរណា​អាច​ជួយ​ទាន់​ដែរ ។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នក​ភូមិ​ក្បែរ​ខាង ក្នុងភូមិ​បឹង​កៀប ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង បាន ប្រាប់​នគរបាល​ថា ស្ត្រី​រង​គ្រោះជា​ស្ត្រី​មេម៉ាយ​កូន​បី​នាក់ បាន​មក​យក​បុរស​ជា​ប្តី​រូប​នេះ​មាន​រយះ​ពេល​ជាង​៦​ឆ្នាំ​មក​ហើយ ។ ពួក​គេ​ប្រកប​មុខរបរ​ធ្វើ​ចម្ការ និង​ស្នាក់​នៅ​តែ​ពីរ​នាក់​ប្ដី​ប្រ​ព​ន្ឋ​នៅផ្ទះ​ឈើ​ដែល​ឆេះ​នេះ ។ ចំណែកឯ​កូន​ៗ​របស់​ស្ត្រី​រង​គ្រោះ​ជាមួយ​និង​ប្តី បាន​ចេញ​ទៅ​ប្រកប​របរ​រកស៊ី​នៅ​ស្រុក​ឆ្ងាយ​ពី​គ្នា ។

អ្នក​ភូមិ​បាន​លើក​ឡើង​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​គ្រួសារ​នេះ តែងតែមាន​ជម្លោះ​ប្តី​ប្រ​ព​ន្ឋ​ដោយ​បុរស​ជា​ប្តី​ឧស្សាហ៍​វាយដំ​ប្រ​ព​ន្ឋ និង​សង្ស័យ​ថា​អាច​ផ្តើម​ចេញពី​រឿង​ប្រចណ្ឌ ។ មានការ​កត់សម្គាល់ អំឡុង​រយះ​ពេល​ប៉ុន្មាន​ថ្ងៃមុន​ហេតុការណ៍​នេះ​កើតឡើង គឺ​គ្រួសារ​នេះ​បាន​កើត​មាន​ជម្លោះ​ជា​ច្រើន​លើក ហើយ​នៅ​យប់​មុន​ថ្ងៃ​កើតហេតុ គេ​បានឮ​សម្លេង​ឈ្លោះ​គ្នា និង​មានការ​វាយ​ប្រតាយប្រតប់​គ្នា​ផង​ដែរ ។

ករណី​ភ្លើង​ឆេះ​ផ្ទះ​ស្លាប់​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ដែល​បាន​កើតឡើង ត្រូវ​បាន​អ្នក​ភូមិ​សង្ស័យ​ថា អាច​ជា​អំពើ​ឃាតកម្ម​បង្ក​ឡើង ពី​បុរស​ជា​ប្តី​ដែល​អាច​វាយ​ប្រពន្ធ​ស្លាប់ ក៏​បាន​សម្រេចចិត្ត​ដុត​ផ្ទះ​រួច​ទៅ​ចង​.​ក ធ្វើ​អត្តឃាត​តាម​ក្រោយ​តែ​ម្ដង ។ ទោះជា​យ៉ាងណា​ក៍ដោយ ក៍​មន្ត្រី​នគរបាល​នៅ​មិន​ទាន់​កំណត់ ឲ្យ​បាន​ប្រាកដ​នៅឡើយ​ទេ​ថា តើ​ហេតុការណ៍​កើតឡើង​និង​ការ​ស្លាប់​ដោយ​របៀប​ណា​នោះ​ទេ ។

ស្នងការ​រង​ទទួល​បន្ទុក​កណ្តាល​ព្រហ្មទណ្ឌ​លោក​ឧត្តមសេនីយ៍ត្រី អ៊ុំ ភី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២០ មីនា ថា​ករណី​នេះ​នគរបាល​មិន​ទាន់​បាន​កំណត់​ឲ្យ​ជាក់លាក់​នៅឡើយ​ទេ​លោក​បាន​លើក​ហេតុផល​ថា ការ​ស្លាប់​របស់​ស្ត្រី​ជា​ប្រ​ព​ន្ឋ​ក្នុង​ភ្នក់ភ្លើង អគ្គី​ភ័យ​ឆេះ​ផ្ទះ​វា​អាច​ជា​ករណី​រៀបចំ ។ ទោះជា​បែប​ណា ករណី​នេះ ទាមទារ​អោយ​មានការ​ស្រាវជ្រាវ​បន្ត​ទៀត​មុន​ពេល​សន្និដ្ឋាន​ថា បែប​ណា​នោះ ៕