តូចចិត្តអត់​មានអ្នកស្រឡាញ់​រត់ចូល ឡានតែមិនសម្រេចបំណង ​ឡើងដើមត្នោត​ លោតម្តងបានត្រឹមសន្លប់

រាជធានីភ្នំពេញ ៖ ​បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូងមកថា​ បុរសម្នាក់បានលោត ទម្លាក់ខ្លួនពីលើ​ដើមត្នោត ប៉ងសម្លាប់ខ្លួន ​តែមិនបានសម្រេចព្រោះធ្លាក់ លើ​ព្រៃល្ពាក់​គ្រាន់ តែសន្លប់​ និងត្រូវបានក្រុមគ្រួសារ​និង សមត្ថកិច្ចបញ្ជូនយក ទៅសង្រ្គោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះ ​បានកើតឡើងនៅវេលាម៉ោង៤រសៀលថ្ងៃទី២០​ មីនា ២០១៦ ​នៅផ្លូវបេតុង ​ក្បែរវត្តភ្នៀតសម្ពលី ​ស្ថិតក្នុងភូមិអង្គរជ័យ ​សង្កាត់ស្នោ ​ខណ្ឌពោធិសែនជ័យ ។

សេចក្តីរាយការណ៍បានបន្តថា ​បុរសខាងលើឈ្មោះ ​យីម និត អាយុ២៦ឆ្នាំ ​ជាសន្តិសុខ​ ស្រុកកំណើត នៅក្នុងភូមិខ្សាច់ពោន ​ឃុំវាលពន់ ស្រុកឧដុង្គ  ។

មុនពេលកើតហេតុ​ បុរសដែលធ្លាប់​មានជំងឺសរសៃប្រសាទ​ហើយប៉ងសម្លាប់ខ្លួនមិនបានសម្រេចនោះ ​បានជិះកង់ចេញ ពីមន្ទីរពេទ្យព្រះសង្ឃ​ទំនងម កពីបើកថ្នំា ​ហើយនិយាយថាអត់មានអ្នក​ ស្រឡាញ់​និងបាន រត់ចូលរថយន្តប៉ងសម្លាប់ខ្លួន​ជាច្រើនដង តែមិនបានសម្រេច ។

លុះជិះមកដល់ចំណុចកើតហេតុ ​ក៍បានទុកកង់ចោល ​ហើយឡើងដើមត្នោតបានប្រវែង ប្រមាណ៣ម៉ែត្រ ​ក៍លោតទម្លាក់ ខ្លួនមកដីប៉ងសម្លាប់ខ្លួន ​តែមិនបាន សម្រេចទៀត​ គ្រាន់តែសន្លប់ និងរបួស ហើយត្រូវបានក្រុមគ្រួសារនិង​សមត្ថកិច្ចបញ្ជូន ទៅសង្រ្គោះនៅមន្ទីរពេទ្យ  ៕

តូចចិត្តអត់​មានអ្នកស្រឡាញ់​រត់ចូល ឡានតែមិនសម្រេចបំណង ​ឡើងដើមត្នោត​ លោតម្តងបានត្រឹមសន្លប់

 
តូចចិត្តអត់​មានអ្នកស្រឡាញ់​រត់ចូល ឡានតែមិនសម្រេចបំណង ​ឡើងដើមត្នោត​ លោតម្តងបានត្រឹមសន្លប់
តូចចិត្តអត់​មានអ្នកស្រឡាញ់​រត់ចូល ឡានតែមិនសម្រេចបំណង ​ឡើងដើមត្នោត​ លោតម្តងបានត្រឹមសន្លប់
តូចចិត្តអត់​មានអ្នកស្រឡាញ់​រត់ចូល ឡានតែមិនសម្រេចបំណង ​ឡើងដើមត្នោត​ លោតម្តងបានត្រឹមសន្លប់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត