វាយ១កែងកាំភ្លើង បាញ់១គ្រាប់គំរាមប្លន់ យកម៉ូតូមួយគ្រឿង គេចខ្លួនបាត់

ភ្នំពេញ៖ ជនសង្ស័យ២នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម បានធ្វើសកម្មភាពវាយ និងបាញ់គំរាមជន​រងគ្រោះ២នាក់ ប្លន់យកម៉ូតូមួយគ្រឿង បាត់ដោយសុវត្ថិភាព ខណៈជនរងគ្រោះទាំងពីរ ឈប់នោមទី​ស្ងាត់កាលពីវេលា ម៉ោង៨និង៤៥នាទី យប់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៦​ស្ថិតនៅក្នុងរោង លក់ទឹកត្នោត​ជូរ​ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ នគរបាលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះថា ហិន សុភា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅភូមិព្រៃ ល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ មានស្រុកកណើតនៅកោះធំ និងម្នាក់ទៀតពុំត្រូវបាន គេស្គា​ល់នោះទេ ចំណែកជនសង្ស័យ មានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី ១ដើម ម៉ូតូដែលបាត់បង់នោះសេ​ ១២៥ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ1FT-1040 ។

សាក្សីពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនកើតហេតុជនរងគ្រោះ ជិះម៉ូតូដើលេង លុះមកដល់​​ចំណុ​ចកើតហេតុ ជនរងគ្រោះ រួមនិងមិត្តភក្តិ បានឌុបគ្នាក្នុងគោលបំណងដើរលេង លុះដល់ចំណុចកើតហេតុ ជរងគ្រោះបានឈប់ម៉ូតូ ដើម្បីនោម ភ្លាមខណៈកំពុងនោម ស្រាប់តែឃើញជនសង្ស័យ ២នាក់ បានដើរចូលទៅ រួមធ្វើសកម្មភាពប្លន់ ដោយវាយ និងកែងកាំភ្លើង រួចបាញ់គំរាម ១គ្រាប់ ទើបនាំគ្នាជិះម៉ូតូ គេចខ្លួនបាត់ដោយ សុវត្ថិភាព ក្រោយពេលកើតហេតុ នគរបាល ខណ្ឌបានចុះទៅដល់ ជួយអន្តរាគមន៍ស្វែង​រកជន​សង្ស័យដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕ 

វាយ១កែងកាំភ្លើង បាញ់១គ្រាប់គំរាមប្លន់ យកម៉ូតូមួយគ្រឿង គេចខ្លួនបាត់
វាយ១កែងកាំភ្លើង បាញ់១គ្រាប់គំរាមប្លន់ យកម៉ូតូមួយគ្រឿង គេចខ្លួនបាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត