គួរឲ្យរន្ធត់! បុរសម្នាក់ ត្រូវភ្លើងឆេះពេញខ្លួន ក្រោយពីទូរស័ព្ទដៃ ក្នុងហោប៉ៅរបស់ គេផ្ទុះឆេះ (មានវីដេអូ)

ប៉ាគីស្ថាន៖ វាជាហេតុការណ៍ ដ៏សែនរន្ធត់មួយ ដែលបុរសម្នាក់ ត្រូវភ្លើងឆេះរោលរាលពេញប្រាណភ្លាមៗ ដោយសារទូរស័ព្ទដៃរបស់គាត់ បានផ្ទុះឆេះដោយមិនដឹងមូលហេតុ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ហេតុការណ៍នេះអាច កើតឡើងនៅក្នុងតំបន់មួយ នៃប្រទេសប៉ាគីស្ថាន ហើយវាត្រូវបាន ថតជាប់ដោយអ្នកដំណើរតាមផ្លូវម្នាក់។

បើយើងមើលតាម វីដេអូនោះយើងនឹង បានឃើញថា ដំបូងឡើយមាន បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បានចុះពីលើឡានក្រុង ហើយបន្តិចក្រោយមក ខណៈពេលដែលរូបគេ ដើរតាមផ្លូវនោះ ក៏ស្រាប់តែទូរស័ព្ទដៃ ដែលមាននៅក្នុងហោប៉ៅ បានផ្ទុះឆេះនិង បង្កជាអណ្តាតភ្លើង ឆេះរាលដាលដល់ ពេញខ្លួនបុរសម្នាក់នោះ ធ្វើឲ្យរូបគេ រត់យ៉ាងត្រដាបត្រដួស ដើម្បីស្វែងរកជំនួយ និងពន្លត់ភ្លើងនោះចេញ។

គួរឲ្យរន្ធត់! បុរសម្នាក់ ត្រូវភ្លើងឆេះពេញខ្លួន ក្រោយពីទូរស័ព្ទដៃ ក្នុងហោប៉ៅរបស់ គេផ្ទុះឆេះ (មានវីដេអូ)
ទិដ្ឋភាពពេលដែល បុរសម្នាក់នោះ ត្រូវភ្លើងឆេះរោលពេញខ្លួន

ឃើញស្ថានភាពបែបនេះ មនុស្សជាច្រើននៅក្បែរៗនោះ ក៏នាំគ្នាជួយ ម្នាក់មួយដៃមួយជើង ដើម្បីពន្លត់ភ្លើងដែល កំពុងតែឆេះរោលរាល ពេញខ្លួនបុរសរូបនោះ។ មកទល់ពេលនេះ ស្ថានភាពរបស់គេ នៅមិនទាន់មានរបាយការណ៍ ណាមួយបញ្ជាក់ឲ្យច្បាស់ នៅឡើយនោះទេ។

នេះគឺជារឿងរ៉ាវមួយ ដែលយើងគ្រប់គ្នាគួរតែ មានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសទាក់ទងនឹង គ្រោះអាក្រក់នានា ដែលអាចបង្កឡើង ពីទូរស័ព្ទដៃរបស់យើងផ្ទាល់៕

ចង់ដឹងថាវីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត