បាត់ពីមន្ទីរពេទ្យមួយយប់ ឃើញ​ស្លាប់​អណ្តែត​ទឹក​ក្នុង​បឹង​កន្សែង​

6 Videos


​ខេត្តរតនគិរី : បុរស​វ័យ​ចំណាស់​ម្នាក់​ ត្រូវបាន​អ្នក​បង់សំណាញ់​ប្រទះឃើញ​ស្លាប់​អណ្តែត​ទឹក​ក្នុង​បឹង​កន្សែង​ ស្ថិតក្នុង​សង្កាត់​បឹង​កន្សែង​ក្រុង​បាន​លុង ខេត្តរតនគិរី បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង ៥ ព្រឹក ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០១៦ ។​

បាត់ពីមន្ទីរពេទ្យមួយយប់ ឃើញ​ស្លាប់​អណ្តែត​ទឹក​ក្នុង​បឹង​កន្សែង​

M88


​ តាម​ប្រភពពី​ស្ត្រី​ត្រូវជា​ប្រពន្ធ​របស់​សព​បានឱ្យដឹង​ថា ប្តី​របស់គាត់​មាន​ជំងឺ​រាំ​រៃ​ប្រចាំកាយ ហើយ​បានមក​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​បាន​មួយ​យប់​មួយថ្ងៃ គ្រូពេទ្យ​ក៏បាន​ព្យួ​សេរ៉ូម​ឱ្យ ។​
​ដោយ​មិនដឹង​មូលហេតុ​អ្វី​ប្តី​របស់គាត់​ក៏​ផ្តាច់​សេរ៉ូម​ចេញរួច​រត់​ចេញពី​ពេទ្យ​បាត់​មួយ​យប់ គាត់​ក៏​ខំ​ដើររក​ដែរ តែ​រក​មិនឃើញ មិនដឹងថា​ប្តី​ទៅ​ទីណា​នោះទេ ។​

​ ស្រាប់តែ​នៅវេលា​ម៉ោង ៥ ព្រឹក ថ្ងៃទី ១៧ ខែមីនា ឆ្នាំ​២០១៦ មាន​អ្នក​បង់សំណាញ់​ម្នាក់​ប្រទះឃើញ​សព​អណ្តែត​ទឹក​ក្នុង​បឹង​កន្សែង ក៏​រាយការណ៍​ដល់​សមត្ថកិច្ច​មូលដ្ឋាន ។​ ​សមត្ថកិច្ច​បច្ចេកទេស​វិទ្យាសាស្ត្រ​ក៏​ចុះ​ស្រង់​សព​មក​ដាក​លើគោក​ពិនិត្យ និង ធ្វើ​កោសល្យ​វិ​ច្ច័​យ​ពិតជា​ករណី​លង់ទឹក​ខ្លួនឯង​ស្លាប់​ពិតមែន​ពុំមាន​ជា​ អំពើ​ឃាតកម្ម​នោះទេ ។​

បាត់ពីមន្ទីរពេទ្យមួយយប់ ឃើញ​ស្លាប់​អណ្តែត​ទឹក​ក្នុង​បឹង​កន្សែង​

​ ចំណែកឯ​ប្រពន្ធ និង សាច់ញាតិ​នៃ​សព​ក៏បាន​មកឈរ​មើល​សព​អណ្តែត​ទឹក​នោះដែរ​ដល់ពេល​ប៉ូលិស​ស្រង់​ មកដល់​លើគោក ស្ត្រី​ជា​ប្រពន្ធ​ដឹងថា​ប្តី​របស់ខ្លួន ក៏​ស្រែក​ទ្រហោ​លយំ​បោក​ខ្លួន​នឹង​ដី​ថែមទាំង​តួ​ញ​សោក​ពាក្យ​ស្រណោះស្រណោក​ ថា មិនគួរណា​ប្តី​អាយុ​ខ្លី​ស្លាប់ចោល​ខ្លួន​នឹង​កូន​បែបនេះ​សោះឡើយ ។ ​ជនរងគ្រោះ​មានឈ្មោះ​ស៊ន ជា អាយុ ៥២ ឆ្នាំ​ជនជាតិ​គ្រឹ​ង​រស់នៅ​ភូមិ​ខ្មែ​ង​ឃុំ​ប៉ូ​យ​ស្រុក​អូរ​ជុំ​ ខេត្តរតនគិរី ហើយ​លង់ទឹក​ស្លាប់​អោប​ស្បែកជើង​មួយគូរ​ជាប់​នឹង​ដៃ​មិន​របូត​ទៀតផង ។​

​ប​ច្ច​ប្បន្ន​សមត្ថកិច្ច បានប្រគល់​សព​ឱ្យ​ប្រពន្ធ​នឹង​សាច់ញាតិ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិ​គ្រឹ​ង​នៅឯ​គេហដ្ឋាន​របស់​សព ៕

                                                     ​ផង់​វិ​ន​