កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ធ្វើជា​កម្ម​សិ​ទ្ឋ​ឯកជន យ៉ាង​អនាធិបតេយ្យ នៅ​ស្រុក ព្រែក​ប្រសព្វ​

6 Videos


​ប្រជាពលរដ្ឋ​ក្នុងស្រុក​ព្រែក​ប្រសព្វ មានការ​ព្រួយបារម្ភ​ពី​ការទន្ទ្រាន កាប់ឆ្កា​យក​ដីព្រៃ​រដ្ឋ ធ្វើជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន​ពី​ក្រុមអ្នកមានអំណាច​និង​ពួក​អ្នកមាន​លុយ​។​ ​អ្នកស្រុក​ព្រែក​ប្រសព្វ​បាន​និយាយថា កាលដើមឡើយ វិសាលភាព​ដីព្រៃ​ឈើ​ក្នុងស្រុក​មួយ​នេះ​មាន​រាប់ម៉ឺន​ហិកតា ។ ក្រោយពី​ស្រុកទេស​មាន​សុខសន្តិភាព ការបង្ករ​វិនាស​សកម្ម បានកើត​ចេញពី​ក្រុមបក្ខ​ពួក​មាន​ខ្នង អ្នកមានអំណាច​ឬ​អ្នក​កាន់​ច្បាប់​មួយចំនួន មក​ទ​ន្រា​ន​ហ៊ុំព័ទ្ធ​ឈូសឆាយ​យក​ដី​រដ្ឋ​ទាំងនោះ ធ្វើជា​កម្ម​សិទ្ធ​ឯកជន​ឬក៏​លក់​បន្ត​បានធ្វើ​ឲ្យ​ស្រុក ព្រែក​ប្រសព្វ​ក្លាយជា​ស្រុក​វាល​ល្វឹងល្វើយ​។

កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ធ្វើជា​កម្ម​សិ​ទ្ឋ​ឯកជន យ៉ាង​អនាធិបតេយ្យ នៅ​ស្រុក ព្រែក​ប្រសព្វ​

M88


​ប្រជា​ពលរ​ដ្ឌ​បាន​រិះគន់ថា មន្ត្រី​មូលដ្ឋាន ជា​មេក្លោង​ខាង​ប្រមូល​ដីព្រៃ​រដ្ឋ​ទុក​ឬ​ចុះបញ្ជីរ​ទុក​តែ​បែរជា​ឈូសឆាយ​ទុកជា​កម្ម​សិទ្ធ​ផ្ទាល់ខ្លួន សកម្មភាព​នេះ​មាននៅ​ឃុំ​ជ្រោយ​បន្ទាយ ស្រុក​ព្រែក​ប្រសព្វ ខេត្ត ក្រចេះ ។​ដោយឡែក ស្ថិតក្នុង​ភូមិសាស្ត្រ​ឃុំ​ជ្រោយ​បន្ទាយ ដដែល​នោះដែរ នៅ​ចំនុច អូរ​ស្ទឺ​ង​ឆ្លាំង ជា​ចំនុច​ដីស​នៅឡើយ ដីព្រៃ​រាប់រយ​ហិកតា​នេះដែរ ក៏​ជា​ផ្នែក​មួយ​ត​ភ្ជាប់​ទៅ​តំបន់​ព្រៃ​ឡង់ ក្នុង​ខេត្តកំពង់ធំ​ក៏ កំពុង​រង​ការទន្ទ្រាន ពី​ក្រុមអ្នកមានអំណាច​និង​បក្សពួក​មួយចំនួន​ដែរ ទោះជា​មានការ​ដាក់​ផ្លាក​ហាម​កាប់​ព្រៃឈើ​ក៏ដោយ​។

កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​រដ្ឋ ធ្វើជា​កម្ម​សិ​ទ្ឋ​ឯកជន យ៉ាង​អនាធិបតេយ្យ នៅ​ស្រុក ព្រែក​ប្រសព្វ​

​​ទាក់ទង​និង​សកម្មភាព​កាប់​ព្រៃ​ទន្ទ្រាន​យក​ដី​នេះ អ្នក​សា​រព​ត័​មាន​របស់​យើង​មិនអាច ទំនាក់​ទំនង នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​លោក ប៉ុក វណ្ណា ដើម្បី​សុំ​ឲ្យ​លោក​ឆ្លើយបំភ្លឺ​បាន​នោះទេ ។​ទាក់ទង​នឹង​បញ្ហា​នេះ សូម​មន្ទីរ ក្រសួង​ជំនាញ ពិនិត្យមើល​ផង ៕ ​សុថា​ត់​