​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​

ភ្នំពេញ:
លោក ម៉ាសា​កា​ស៊ុ ហា​ម៉ា​ជិ (Masakasu Hamachi) អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស​ជប៉ុន ក៏​នឹង​ជួបពិភាក្សា​ការងារ ជាមួយ​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ នៅវេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២១ ខែមីនា ឆ្នាំ​២០១៦ នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​នៅ​រសៀល​ថ្ងៃទី​២១ មីនា នេះដែរ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឲ្យ​លោក Masakasu Hamachi អនុរដ្ឋមន្ត្រី​ក្រសួងការបរទេស និង​ជា​សមាជិកសភា​ជប៉ុន ចូល​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។

​ក្រោយ​ជំនួប​គ្នា​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ធ្វើជា​អធិបតីក្នុង​ពិធី​ចុះហត្ថលេខា រវាង​លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក​យូ​ជី គូ​ម៉ា​ម៉ា​រូ (Yuji KU MAMARU) ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ ព្រះរាជាណាចក្រ​កម្ពុជា លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា ស្តីពី​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន សរុប​ជា​ទឹកប្រាក់ ២២.០១៣ លាន​យ៉េន ដែល​ប្រហាក់ប្រហែល​ជិត ២០០ លាន​ដុល្លារ​។

​យោងតាម​សេចក្តី​ជូន​ព័ត៌មាន របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ឲ្យ​ដឹងថា លើ​លិខិត​ប្តូរ​សារ និង​កំណត់ហេតុ នៃ​ការពិភាក្សា ស្តីពី​ហិរញ្ញប្បទាន ឥត​សំណង និង​ឥណទាន​សម្បទាន សំរាប់​គំរោង​ដូចជា ហិរញ្ញប្បទាន​ឥត​សំណង ដែលមាន​ទឹកប្រាក់​ចំនួន ៤.៧១៥ លាន​យ៉េន សំរាប់​អនុវត្តន៍​គម្រោង ២ រួមមានៈ ១.​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ នូវ​ស្ពាន​ជ្រោយចង្វារ ដែលមាន​ទឹកប្រាក់​ចំនួន ៣.៣៤៣ លាន​យ៉េន​។ ២.​ជំនួយសម្ភារៈ​បច្ចេកទេស បោសសំអាត​មីន ដំណាក់កាល​ទី​៧ ដែលមាន​ទឹកប្រាក់​ចំនួន ១.៣៧២ លាន​យ៉េន​។​
 
​ឥណទាន​សម្បទាន ដែលមាន​ទឹកប្រាក់​ចំនួន ១៧.២៩៨ លាន​យ៉េន សម្រាប់​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ នៅ​ផ្លូវជាតិ​លេខ​៥ “​កំណាត់​ផ្លូវ​ពី​ព្រែ​កក្តាម​-​ធ្លា​ម្អម​” ដំណាក់ កាល​ទី​២៕V​/S

​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​

​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​

​អនុរដ្ឋមន្ត្រី​ការបរទេស​ជប៉ុន ជួប​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​