​រថយន្តបុក​រថយន្ត រងរបួស​ធ្ងន់​២​នាក់​

តាកែវ:
បុរស​២​នាក់ បាន​រងរបួស​ធ្ងន់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ រថយន្តបុក​ជាមួយ​រថយន្ត កាលពី​ម៉ោង ៩​យប់ ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៦ នៅ​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ លេខ ៧៩-៨០ ស្ថិតក្នុង​ភូមិ​ថ្មី សង្កាត់រ​ការ​ក្រៅ ក្រុង​ដូន​កែវ ខេត្តតាកែវ ។

​លោក ឆាយ សាវុធ អធិការ​ក្រុង​ដូន​កែវ បានអោយដឹងថា រថយន្ត​បង្ក ម៉ាក ហ៊ី​យាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3B 3931 អ្នកបើកបរ​មិន​ស្គាល់ អត្តសញ្ញាណ ក្រោយពេល​កើតហេតុ បាន​រត់​គេចខ្លួនបាត់ បន្សល់ទុក​រថយន្ត និង​កម្មករ​ដែល​ដេក ក្នុង​ឃ្លុប​ក្រោយ​ម្នាក់ ។ ចំណែក​រថយន្ត​មួយគ្រឿង​ទៀត ម៉ាក មី​ត​ស៊ុយ​ប៊ី​សី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2V 0330 បើកបរ​ដោយ​ឈ្មោះ សឿង ពិ​សេធ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​រនោង ឃុំ​ស្រែ​រនោង ស្រុក​ត្រាំកក់ ខេត្តតាកែវ រងរបួស​ស្រាល មាន​អ្នករួមដំណើរ​ម្នាក់ ឈ្មោះ ហៀ​ង ចន្ទ្រា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ រស់នៅ​ភូមិ​អូរ ឃុំ​ព្រៃកប្បាស ស្រុក​ព្រៃកប្បាស ខេត្តតាកែវ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​គូ​ប៊ូ​តា រងរបួស​ធ្ងន់ បាក់​ភ្លៅ​ខាងឆ្វេង បញ្ជូនទៅ​មន្ទី​ពេទ្យ​បង្អែក ខេត្តតាកែវ ។​

​អ្នកឃើញ​ហេតុការណ៍ បាន​និយាយប្រាប់​សមត្ថកិច្ច​ថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត ម៉ាក​ហ៊ី​យាន់​ដាយ ពណ៌​ស បើកបរ​ពី​ទិស​ខាងត្បូង ឆ្ពោះទៅ​ទិស​ខាងជើង ក្នុង​ល្បឿន​លឿន លុះ​មកដល់​ចំណុចកើតហេតុ ទំនងជា​អ្នកបើកបរ ងងុយដេក ទើប​រថយន្ត​រេ​ចង្កូត មក​បុក​រថយន្ត​មួយគ្រឿង​ទៀត ដែល​បើកបរ​បញ្ច្រាសទិស​គ្នា បណ្ដាល អោយ​រថយន្ត​ទាំង​២ ខូចខាត​យ៉ាងដំណំ ៕V/S

​រថយន្តបុក​រថយន្ត រងរបួស​ធ្ងន់​២​នាក់​

​រថយន្តបុក​រថយន្ត រងរបួស​ធ្ងន់​២​នាក់​