សេ​ឡេ​ណា ហ្គោ​មេស ទាក់ទងជាមួយ​មិត្ត​របស់​ចា​ស្ទី​ន​ប៊ី​ប៊ើរ

តារាចម្រៀង​នាង សេ​ឡេ​ណា ហ្គោ​មេស បាន​ណាត់ជួប​ជាមួយ Roman Kemp ជា​កូនប្រុស​ពិធីករ Martin Kemp និង​អតីត​តារាចម្រៀង​ជើង​ចាស់​អ្នកស្រី Shirlie Holliman ។ ការ​ទម្លាយ​ឱ្យ​ដឹង​រឿង​នេះ​របស់​តារា​ស្រី​វ័យ​២៣​ឆ្នាំ​សេ​ឡេ​ណា ហ្គោ​មេស ពេល​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​លោក Martin Kemp ក្នុង​កម្មវិធី​ថ្មី​មានឈ្មោះ​ថា Capital FM ។

អ្នកស្រី Shirlie Holliman និយាយ​ថា ពួក​គេ​នឹង​ត្រូវ​ជួប​គ្នា​នៅ​ទី​សាធារណៈ ពោល​គឺ​នៅ​ហាង​ភី​ហ្សា ។ Roman ដែល​មាន​អាយុ​ស្របាល​នាង សេ​ឡេ​ណា ហ្គោ​មេស និយាយ​ថា «​ខ្ញុំ​បាន​អញ្ជើញ​នាង​ទៅ​ក្រៅ​ដើម្បី​ញ៉ាំ​អាហារ​ជាមួយ​គ្នា ហើយ​នាង​មិន​បដិសេធ​ទេ ដរាបណា​នាង​ត្រឡប់​ពី​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​របស់​នាង​វិញ ។ ដូច្នេះ​ហើយ​ពួក​យើង​នឹង​ជួប​គ្នា​មិន​ខាន ។ ពេល​នាង​ដើរ​ចូល​ក្នុង​ស្ទូ​ឌី​យោ បេះដូង​ខ្ញុំ​ស្ទើរតែ​លោត​ចេញ​មក​ក្រៅ​ទៅ​ហើយ ពោល​ខ្ញុំ​ពេញចិត្ត​ទាំង​សម្រស់ និង​រូបរាង​របស់​នាង​តែ​ម្តង​» ។

Roman ដែល​ជា​មិត្តភក្តិ​របស់​ចា​ស្ទី​ន ប៊ី​ប៊ើ​រ សង្សារ​ចាស់​របស់​សេ​ឡេ​ណា ហ្គោ​ម៉េ​ស ឱ្យ​ដឹង​ថា លោក​មិន​គិត​ថា​ដណ្តើម​សង្សារ​មិត្តភក្តិ​នោះ​ទេ ៕