លី តៅ​ហួ រង​ការ​រិះគន់​រឿង​សម្ញែង​ភាព​មានបាន

តារា​សម្តែង​ហុងកុង​ជើង​ចាស់​លោក​លី តៅ​ហួ បាន​ពង្រឹង​ការ​ការពារ​ជា​ពិសេស​សម្រាប់​កូនស្រី​របស់​លោក ពោល​គឺ​លោក​ចាត់​អង្គរក្ស​ឱ្យ​ដើរ​តាម​គ្រប់ពេល​។

មិនតែប៉ុណ្ណោះ​កាលពី​ពេល ថ្មី​ៗ​កន្លង​មក តារា​សម្តែង​វ័យ​៥៤​ឆ្នាំ​លី តៅ​ហួ ត្រូវ​គេ​រាយការណ៍​ថា​បាន​ទិញ​វីឡា​ស្កឹមស្កៃ​តម្លៃ​២០០​លាន​ដុល្លារ​ហុងកុង​ឱ្យ​កូនស្រី​អាយុ​៤​ឆ្នាំ​ជា​កាដូ​សម្រាប់​នាង​ធ្វើ​ឱ្យ​មហាជន​រិះគន់​យ៉ាង​ខ្លាំង ។

បើ​តាម​ព័ត៌មាន​ចចាមអារ៉ាម​ថា លី តៅ​ហួ បាន​សុំ​សាលា​ឱ្យ​កូនស្រី​លោក​ចេញ​មុន​ម៉ោង​១៥​នាទី​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ចៀសវាង​ពី​ការ​តាម​ថតរូប​ភាព ផ្សេង​ៗ ។ បន្ថែម​ពី​ការ​ទិញ​វីឡា​តម្លៃ​២០០​លាន​ដុល្លារ​នោះ លី តៅ​ហួ បាន​ចំណាយ​២០០​លាន​ដុល្លារ​ហុងកុង​ទៀត​សម្រាប់​យន្តហោះ​ឯកជន​ងាយស្រួល​ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​លោក និង​គ្រួសារ ។ 

មតិ​មួយ​ចំនួន​រិះគន់​ថា លី តៅ​ហួ ហាក់បីដូចជា​សម្ញែង​ទ្រព្យសម្បត្តិ​ហួសហេតុ​ពេក ជា​ពិសេស​សម្រាប់​កូនស្រី​ដែល​ទើបតែ​មាន​អាយុ​៤​ឆ្នាំ​នោះ​ទោះបីជា​ស្រឡាញ់​នាង​ខ្លាំង​ប៉ុណ្ណា​ក៏​ដោយ ៕