រឿង​វាលស្រែ​ស្នេហ៍​ខ្ញុំ (​ជា​ភាគ​បន្ត​)

ឆ័​យ​៖ អត់​ទេ​ពុក​! ត្រង់​ណា​ក៏​ខ្ញុំ​មិន​ពេញចិត្ត​ដែរ​! ខ្ញុំ​ពេញចិត្ត​ត្រង់​ហ្នឹង​! បើ​ពុក​មិន​ចង់​ខូច​មនុស្ស​ខូច​ម្នា​ទេ ត្រូវ​តែ​ទៅ​ដណ្ដឹង​អូន​ភួង​ម្លិះ​ឲ្យ​ខ្ញុំ ! ពុក​ប្រញាប់​រា​ថយ​ខ្លាំង​ម្ល៉េះ ! ទ្រព្យសម្បត្តិ​យើង​ក៏​មិន​ចាញ់​គ្រួសារ​ពុក​សា​ម៉​ន​ដែរ​! ក​ម្លោះ​នៅ​ក្នុងភូមិ​យើង​នេះ មាន​អ្នក​ណា​សាក​សមជា​មួយ​អូន​ភួង​ម្លិះ​ជាង​ខ្ញុំ​ទៀត​ទៅ ?

នៅផ្ទះ​សា​ម៉​ន​។ នៅ​ក្តារងឿ​យ៉​មុខ​ផ្ទះ មីង​ផៃ​បក់ផ្លិត ពេបមាត់ និយាយ​បណ្ដើរ
ផៃ​៖ ហ៊ឺ​! ម៉ាក​ត្រឹម​ប៉ុណ្ណឹង​ៗ​ចង់​មក​ធ្វើ​កូនប្រសារ​យើង​ផង​ហ្អី​! ទៅ​មិន​រួច​ទេ​! ម៉ាក​ត្រឹម ក​ម្លោះ​ក្នុងភូមិ​នេះ​មក​សម្លឹង​កូនស្រី​យើង ដូច​ជា​គ​ង្គ​ក់​ចង់​ឡើង​វ​ល្លិ៍​អ​ញ្ចឹ​ង ! ភួង​ម្លិះ ត្រូវ​ស្ដាប់​ម៉ែ ស្ដាប់​ពុក​! ហើយ​ត្រៀម​ចិត្ត​ត្រៀម​កាយ​ឲ្យ​ហើយ​! កុំ​មើលឃើញ​ត្រឹម​ចុង​ច្រមុះ​! ត្រូវ​សម្លឹង​មើល​ឲ្យ​ខ្ពស់​! ឃើញ​ឲ្យ​ដល់​កំពូលភ្នំ​ឯណោះ​ណា​កូន​! ម៉ែ និង ពុក​មានកូន​ស្រី​តែ​មួយ​ទេ​! ទ្រព្យសម្បត្តិ​កេរ្ដិ៍​អាករ​យើង​តាំងពី​ដូន​ពី​តា​មក​ក៏​មិន​ខ្វះ​! អ្នក​ណា​ចង់បាន​កូនស្រី​ម៉ែ ទាល់តែ​ខ្លឹម​បន្ដិច​! ក​ម្លោះ​ទីក្រុង មានបុណ្យ​សក្ដិ មុខមាត់ កិត្តិយស ទ្រព្យសម្បត្តិ រូបសម្បត្តិ គុណសម្បត្តិ​ល្អ​គ្រប់យ៉ាង ទើប​ម៉ែ​ចូល​ភ្នែក​ខ្លះ​! តែបើ​ថា​ធុន​មួយ​រៀល​ៗ​ដូច​អា​ពួក​ក​ម្លោះ​ក្បែរ​ខាង​អស់នេះ​ទេ​! កុំ​សង្ឃឹម​ឲ្យ​សោះ​!

ភួង​ម្លិះ និង​កែវ​អង្គុយ​ក្រង​ភួង​ម្លិះ​ក្បែរ​នោះ ធ្វើ​មុខ​ហួសចិត្ត
ភួង​ម្លិះ​៖ ម៉ែ​និយាយ​ដូច​ជា​មាន​តែ​កូនស្រី​ម៉ែ​ម្នាក់​អ​ញ្ចឹ​ង​! មនុស្ស​យើង​កុំ​លើកតម្កើង​តម្កល់​ខ្លួន​ឲ្យ​ខ្ពស់​ជាងគេ​ពេក​! យើង​រស់នៅ​សាមញ្ញ​ដូច​គេ​ដូច​ឯង​ល្អ​ជាង​! ម៉ែ​កុំ​ចង់​យកតម្រាប់​តាម​ដូន​ផា​ន់​ក្នុង​រឿង​ទុំ​ទាវ​អី​! ព្រោះថា​រឿង​នេះ​ទុកជា​គំរូ  ត​កូន  ត​ចៅ​ជំនាន់​ក្រោយ​ហើយ​! ស្នេហា​ពិត មិន​អាច​យក​វណ្ណៈ​បុណ្យ​សក្ដិ​ទ្រព្យសម្បត្តិ​មក​រារាំង​បាន​ទេ !

ផៃ​បើកភ្នែក​ធំ​ៗ​ដាក់​ភួង​ម្លិះ ដាក់​ផ្លិត​ចុះ
ផៃ​៖ ណែ​ៗ! ភួង​ម្លិះ​! កូន​ឯង​កុំមក​ប្រៀបធៀប​ម៉ែ​ជាមួយ​ដូន​ផា​ន់​ឲ្យ​សោះ ! ម៉ែ​មិន​ដល់​ថ្នាក់​បង្ខំ​កូនស្រី​ខ្លួនឯង​ឲ្យ​ដល់​ស្លាប់​នោះ​ទេ​! តែ​ម៉ែ​ចង់​បង្ហាញ​ឲ្យ​កូន​ដឹង ឃើញ​ហើយ​និង​ចេះ​ពិចារណា​ជ្រើសរើស​ដោយ​ខ្លួនឯង​ថា​អ្វី​សម អ្វី​មិន​សម !

នាយ​ម៉ា​ប់​លើក​ទឹកដូង​យក​មក​ឲ្យ​ផៃ
ម៉ា​ប់​៖ អ៊ំ​ស្រី​ៗ! នេះ​ទឹកដូង​ត្រជាក់​ៗ! ពិសា​សិន​ទៅ​! កុំ​ឲ្យ​ស្អក​ក​ទាន់​! ខ្ញុំ​ឮ​អ៊ំ​ស្រី​ទេសនា​អូន​ភួង​ម្លិះ​មួយ​ព្រឹក​ទៅ​ហើយ​! មិន​ទាន់​ឈប់​ទៀត​! វរ​ៗ​ខះក​និយាយ​លែង​ចេញ​ទៅ​!

ផៃ​លើក​ពែង​ទឹក​គប់​ក្បាល​នាយ​ម៉ា​ប់ ធ្វើ​ឲ្យ​នាយ​ម៉ា​ប់​គេច​វក់វី
ផៃ​៖ យ៉ើស​! នៅ​មានមុខ​មក​ឌឺដង​ឲ្យ​អញ​ទៀត​ហ្អី​អា​ម៉ា​ប់​! ចិញ្ចឹម​ឯង​នេះ​បំបង់បាយ​មែន​! អញ​ប្រើ​ឲ្យ​តាម​ទៅ​ជួយ​មើល​ប្អូន​នៅ​ឯ​រោង​បុណ្យ​ផង​! វា​មក​សំងំ​ដេក​ស្រមុក​ក្នុងផ្ទះ​ឯណេះ​ធ្វើ​ព្រងើយ​! ឯង​នេះ​ពឹង​ជា​មុខជា​មាត់​ស្អី​មិន​ដែល​បាន​ម្ដងណា​ទេ​! អា​កម្ជិលអាំងផេះ​! តិច​ៗ​ក្បាល​ម៉ា​ពែង​ទឹក​ឥឡូវ !

ភួង​ម្លិះ និង​កែវ​ងាក​មើល​មុខ​គ្នា ញញឹម​លប​ៗ លើក​ថាស​ក្រង​ភូ​ង​ផ្កា​គេច​ចូល​ទៅ​ក្នុងផ្ទះ​បាត់ ។
នៅផ្ទះ​អរុណ ។ មីង​រឿង​កំពុង​ហាន់​ដើម​ចេក រួច​យក​បុក​ក្នុង​ត្បាល់​ឈើ​ធំ​សម្រាប់​បុកស្រូវ​ទុក​លាយ​បាយ​ជ្រូក ។ អរុណ​ដឹកគោ​ចូល​មក​ដល់ទី​ធ្លាមុខផ្ទះ ឃើញ​រឿង​កំពុង​បុក​ដើម​ចេក  អរុណ​ចង​គោ​រួច ស្ទុះ​មក​រករឿង

អរុណ​៖ ម៉ែ​! ទុក​ឲ្យ​ខ្ញុំ​ធ្វើ​វិញ​! ប៉ុន្មាន​ថ្ងៃនេះ ម៉ែ​មិនសូវ​ស្រួលខ្លួន​ទេ​! ខ្ញុំ​ប្រាប់​ហើយ​ថា​ទុក​ឲ្យ​ខ្ញុំ​ធ្វើ​! កិច្ចការ​ក្នុងផ្ទះ​ប៉ុណ្ណឹង ខ្ញុំ​ធ្វើ​បាន !

អរុណ​ដណ្ដើម​អង្រែ​ពី​ដៃ​រឿង រួច​ជួយ​បុក​ដើម​ចេក
រឿង​៖ ម៉ែ​ឃើញ​ឯង​មក​ពី​ស្រែ​ហត់​ពេក​! ត្រូវ​មក​ធ្វើ​ការងារ​ផ្ទះ​ទៀត​! គ្រាន់តែ​បុក​ដើម​ចេក​ប៉ុណ្ណឹង​ម៉ែ​ធ្វើ​បាន​! ម៉ែ​មាន​ឈឺ​អី​ធ្ងន់ធ្ងរ​ឯណា​កូន​! គ្រាន់តែ​គ្រុនផ្ដាសាយ​ប៉ុណ្ណឹង !

អរុណ​បុក​ដើម​ចេក​បណ្ដើរ និយាយ​បណ្ដើរ
អរុណ​៖ មិនមែន​តិចតួច​ទេ ! ម៉ែ​គ្រុន​ផ្ដាសាយធំ​! បើ​នៅ​ស្រុក​គេ​វិញ​គេ​ខ្លាច​គ្រុនផ្ដាសាយ​នេះ ធំ​បំផុត​ហើយ​ណា​ម៉ែ​! ព្រោះតែ​ឈឺ​ជំងឺ​នេះ​ហើយ មិន​ងាយ​ជា​ទេ​!
រ៉េ​ត​ស្លៀកពាក់​សិស្ស​ស្ពាយ​កាបូប​រៀន ដើរ​ចូល​មក​របៀប​អស់កម្លាំង ទម្លាក់​កាបូប​សៀវភៅ​ទៅ​លើ​គ្រែ​ឫស្សី រួច​អង្គុយ​ចុះ​ក្បែរ​រឿង ធ្វើ​មុខជូរ​។ រឿង​ងាក​មើល​មុខ​រ៉េ​ត
រឿង​៖ អឺ​! យ៉ាងម៉េច​ទៅ​ហើយ​អា​រ៉េ​ត0x017d7 បានជា​មក​ដល់​ផ្ទះ​ធ្វើ​មុខជូរ​ដូច​ក្រូចឆ្មា​អ​ញ្ចឹ​ង ? រៀន​មិន​ទាន់​គេ​មែន​ទេ ?
រ៉េ​ត​៖ មិនមែន​ខ្ញុំ​រៀន​មិន​ទាន់​គេ​ទេ​ម៉ែ​! គឺ​ខ្ញុំ​ទៅ​រៀន​មិន​ទាន់​គេ​! សាលា​ឆ្ងាយ សូ​ម្បី​តែ​កង់​កញ្ចាស់​មួយ​ក៏​គ្មាន​ជិះ​! ត្រូវ​ដើរទៅ​ដើរមក ម៉ែ​ស្មានថា​ស្រួល​ណាស់​ទៅ​ហ្អី​! ទម្រាំ​តែ​ទៅ​ដល់​សាលា ចូល​រៀន​ក្រោយ​គេ​ឲ្យ​រាល់តែដង​! ត្រូវ​លោកគ្រូ​ពិន័យ​រហូត​! ខ្ញុំ​មិន​ចង់ទៅ​រៀន​ទៀត​ទេ !

អរុណ​បើកភ្នែក​ធំ​ៗ
អរុណ​៖ ឯង​កំពុង​គិត​ស្អីហ្នឹង​អា​រ៉េ​ត ? គ្រាន់​ដើរទៅ​រៀន​ប៉ុណ្ណឹង ម៉េច​ក៏​គិត​ថា​ពិបាក​ខ្លាំង​ម្ល៉េះ0x017d7 ឯង​មាន​បង​រក​ប្រាក់​ឲ្យ​ឯង​រៀន ខោអាវ សៀវភៅ មិន​ដែល​ឲ្យ​ឯង​ខ្វះខាត គ្រាន់តែ​ដើរទៅ​សាលា​ប៉ុណ្ណឹង ឯង​គិត​ថា​យ៉ាប់​ណាស់​ហើយ​ហ្អី​! កាលពី​ជំនាន់​បងរៀន ពុក​ឈឺ ម៉ែ​ក៏​ឈឺ បង​ត្រូវ​រក​លុយ​ទៅ​រៀន​ខ្លួនឯង​ផង រៀន​ផង ជួយ​ធ្វើស្រែ​ពុក​ទៀត​! នៅ​តែ​បងអាច​រៀន​ចប់​វិទ្យាល័យ !

រ៉េ​ត​ធ្វើ​មុខ​មិន​សប្បាយចិត្ត ប្រះ​ខ្លួន​ដេក​លើ​គ្រែ​កើយ​កា​តាប
រ៉េ​ត​៖ ចុះ​បង​រុណ​រៀន​ចប់​វិទ្យាល័យ​ហើយ បាន​ប្រយោជន៍​ស្អី​ទៅ ? បើ​យើង​ក្រ គ្មាន​សាច់ញាតិ គ្មាន​ការងារ​ធំដុំ​ស្អី​ធ្វើ​នឹង​គេ​ផង​! រៀន​ចប់​វិទ្យាល័យ ក៏​មិនឃើញ​រក​ការងារ ឯណា​បាន​ធ្វើ​! ឃើញ​តែ​បង​រុណ​នៅ​ធ្វើស្រែ​ដដែល​ហ្នឹង !
រឿង​៖ ឯង​កុំ​និយាយ​អ​ញ្ចឹ​ង​រ៉េ​ត ! តម្លៃ​ចំណេះវិជ្ជា​គ្មាន​អ្វី​វាស់​ស្ទង់​បាន​ទេ​! ចំណេះ​ចេះ​ដឹង​វា​ស្ថិត​ក្នុង​ខ្លួន​របស់​យើង​! ទោះជា​ពេល​នេះ​បងប្រុស​ឯង​គេ​គ្មាន​ការងារ​ធ្វើ​ឲ្យ​បាន​ល្អ​ប្រសើរ​! តែ​ចំណេះដឹង​ក្នុង​ខ្លួន​គេ​អាច​ធ្វើ​ឲ្យ​គេ​រស់នៅ​ក្នុង​ជីវិត​ជា​មនុស្ស​ល្អ​! មានចំណេះ​វិជ្ជា ធ្វើ​ឲ្យ​យើង​គិត ចេះ​ពិចារណា ចេះ​បែងចែក​អ្វី​ល្អ អ្វី​អាក្រក់​! បើ​យើង​ក្រ​ហើយ ល្ងង់ខ្លៅ​ទៀត យើង​រស់នៅ​ដូច​មនុស្ស​ពិការ​ភ្នែក​អ​ញ្ចឹ​ង !

រ៉េ​ត​៖ តែ​ខ្ញុំ​ចង់​ឈប់​រៀន ទៅ​ជួយ​លេងភ្លេង​បង​រុណ​វិញ​ណា​ម៉ែ ! រាល់ថ្ងៃ​ក្រុមរ​បស់បង​រុណ​មាន​គ្នា​មិន​គ្រប់​ទេ​! បានជា​លេងភ្លេង​មិន​បាន​ពិ​រោះ​! ព្រោះ​វា​មិន​គ្រប់​ជើង​ហ្នឹង​ណ៎ា​! ខ្ញុំ​ចង់​ហាត់​លេងភ្លេង ជួយ​បង​រុណ​! ជួយ​រក​ប្រាក់​គ្នា​! ទោះជា​ខ្ញុំ​រៀន​ច្រើន​ជាង​នេះ ក៏​ខ្ញុំ​មិន​អាច​ទៅ​ធ្វើ​អ្វី​ក្រៅពី​ធ្វើស្រែ​ដូច​បង​រុណ​ពេល​នេះ​ទេ !

អរុណ​គ្រវីក្បាល

(​នៅ​មាន​ត​)