សម្តេច​តេ​ជោ​សែន ៖ បើ​មនុស្ស​មិន​ផ្លាស់​ប្តូរ កំណើនសេដ្ឋកិច្ច​ក៍​មិន​កើនឡើង​ដែរ

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា "​កំណើនសេដ្ឋកិច្ច​កម្ពុជា​ដែល​កើនឡើង ៧.៧ ភាគរយ បើ​មនុស្ស​មិន​បាន​ផ្លាស់​ប្តូរ​ទេ ក៏​កំណើនសេដ្ឋកិច្ច​កម្ពុជា​មិន​បាន​កើនឡើង​ដែរ ។ ដូច្នេះ​បើ​មន្ត្រី​យើង​មាន​អាយុ​ច្រើន​បន្តិច​មែន គឺ​ត្រូវ​មានការ​អភិវឌ្ឍន៍​ខ្លួនឯង  និង​កែប្រែ​ផ្លាស់​ប្តូរ​អោយ​មានការ​រីក​ចម្រើន​ក្នុង​ប្រ​ព័​ន្ឋ​ការងារ​"​។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ខាងលើ​បែប​នេះ​បាន​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ ខណៈ​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​អោយ​អនុវត្តន៍​ដំណាក់កាល​ទី​៣ និង​កិច្ចប្រជុំ​ត្រួតពិនិត្យ​វាយតម្លៃ​វឌ្ឍនភាព​ប្រចាំឆ្នាំ​២០១៥ នៃ​កម្មវិធី​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណ​: ដែល​បាន​ប្រារ​ព្ឋ​ធ្វើ​នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ ភូ​គី​ត្រា ស្ថិត​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

បើ​តាម​សម្តេច​តេ​ជោ​សែន កែទម្រង់​រស់ មិន​កែរ​ទម្រង់​គឺ​ស្លាប់ នេះ​គឺជា​ការងារ​ប្រចាំ​ថ្ងៃ​របស់​យើង ។ ក្នុង​ឱកាស​នោះ​ដែរ សម្តេច​បាន​លើក​ឡើង​ទៀត​ថា កត្តា​ធនធានមនុស្ស​គឺ​មាន​សារៈសំខាន់​ណាស់  ទោះបី​ប្រទេស​ជាតិ​យើង​មាន​ធនធាន​ថវិកា​គ្រប់គ្រាន់​ក៏​ដោយ ដូច្នេះ​កម្ពុជា​ត្រូវ​ជំរុញ​និង​ពង្រឹង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​អោយ​បាន​ល្អ​និង​មាន​ប្រ​សិ​ទ្ឋ​ភាព ៕