Barca បញ្ចប់​ត្រឹម​ស្មើរីឯ Real ឈ្នះ ខណៈ​លោក Neville ត្រូវ​បាន​ប្រាប់​ឲ្យ​ចាក​ចេញ

ក្រុម Barcelona បាន​បន្ថែម​ការ​នាំ​មុខរបស់​ពួកគេនៅលើកំពូល​តារាង​នៃ​ក្រប​ខ័ណ្ឌ La Liga រហូត​ដល់​ទៅ​៩​ពិន្ទុពី​លើក្រុម Atletico Madrid បើ​ទោះ​បី​បាន​​ខ្ជះ​ខ្ជាយ​ការ​នាំ​មុខ​២​គ្រាប់​ដើម្បី​បញ្ចប់ក្នុងលទ្ធ​ផល​ស្មើ ២-២ នៅ​លើ​ទឹក​ដីក្រុម Villarreal កាល​ពីថ្ងៃ​អាទិត្យ​។

barcelonaដោយឡែក ក្រុម Real Madrid បាន​ដេញ​តាម​ពីក្រោយក្រុម Barca ចំនួន​១០​ពិន្ទុ​ដោយការ​ឈរ​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣​នៅមុនពេល​ក្រុម​ទាំង​ពីរ​ជួប​គ្នាក្នុង​រយៈ​ពេល​២សប្តាហ៍​​ទៀត ខណៈ​ដែល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo, Gareth Bale និង Karim Benzema សុទ្ធ​សឹង​បាន​ស៊ុត​បាល់​បញ្ចូល​ទី​​ក្នុង​ពេល​ពួកគេ​ទទួល​ជ័យ​ជម្នះ ៤-០ លើ​ក្រុម Sevilla​។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក Gary Neville គ្រូ​បង្វឹក​របស់ក្រុម Valencia ត្រូវ​បាន​គេ​ហៅ​ថា «សត្វ​លា» និង​ត្រូវ​បាន​ជំ​រុញ​ឲ្យ «ចាក​ចេញ» ពី​សំណាក់​អ្នក​គាំ​ទ្រ​របស់​ក្លិប ក្រោយ​ពី​រង​បរា​ជ័យ​ក្នុង​លទ្ធផល ២-០ ក្នុង​ផ្ទះខ្លួន​ឯង​ក្រោម​ស្នា​ដៃ​ក្រុម Celta Vigo​។ កីឡាករ Ivan Rakitic និងខ្សែ​ប្រយុទ្ធ Neymar បាន​ជួយ​ឲ្យក្រុម Barcelona ​ស្ថិត​នៅ​លើ​ផ្លូវ​នៃ​​ការ​ទទួល​ជ័យ​ជម្នះក្នុងការ​ប្រកួតក្រប​ខ័ណ្ឌ La Liga ជា​លើក​ទី​១៣​ជាប់​ៗ​គ្នា នៅមុន​ពេល​បញ្ចប់​តង់​ទី​មួយ​។ ប៉ុន្តែ ក្រុម Villarreal ដណ្តើម​បាន​មួយ​ពិន្ទុ​ត្រឡប់​មកវិញ​ក្រោយ​ពី​បញ្ចប់​តង់​ទីមួយ​តាម​រយៈ​កីឡាករ Cedric Bakambu និងការ​ធ្វើ​ឲ្យ​បាល់​ចូល​ទី​ខ្លួន​ឯង​ខ្សែ​ការពារ Jeremy Mathieu​។ លោក Luis Enrique គ្រូ​បង្វឹក​របស់ Barcelona បាន​ឲ្យ​ដឹង​ថា៖ «វា​ជា​លទ្ធផល​ជា​វិជ្ជ​មាន​មួយ​សម្រាប់​យើង​។ វា​ជា​កម្មវិធី​ប្រកួត​ជា​វិជ្ជមាន​សម្រាប់​យើង​។ វា​ជា​ការ​ទទួល​បាន​មួយ​ពិន្ទុ​​ទៀត​ដើម្បី​​ខិត​កាន់​តែ​កៀក​ទៅកាន់​គោល​ដៅ​របស់​យើង​»​៕

ទស្សនាវិដេអូខាងក្រោម៖

ប្រភព​ព័ត៌​មាន៖ Channel News Asia