Hazard និង Kompany នឹង​អវត្តមាន​ពេលប៊ែ​ល​ហ្សិ​កប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ

កីឡាករ Eden Hazard និង Vincent Kompany នឹងត្រូវ​អវត្តមាន​ពី​ក្រុម​ជម្រើសជាតិ ប៊ែ​ល​ហ្សិ​ក សម្រាប់​ការប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ជាមួយនឹង​ប្រទេស ព័រ​ទុយ​ហ្គា​ល​នា​ថ្ងៃទី ២៩ មីនា។

eden-hazard

កីឡាករ​នាំ​លេង (playmaker) នៅ​ក្លិប​តោ​ខៀវ Chelsea ខ្សែបម្រើ Hazard ជួប​បញ្ហា​ត្រគាក និង​ក្រលៀន​ក្នុងការ​ប្រកួត​ជាមួយ Paris Saint-Germain ក្នុង​ក្របខណ្ឌ Champions League កាលពី​សប្តាហ៍​មុន ខណៈ​តោ​ខៀវ​របស់​អង់គ្លេស​នេះ ត្រូវ​ធ្លាក់​ចេញពី​ពានរង្វាន់​ក្លិប​ទ្វីបអឺរ៉ុប​មួយ​នេះ។ ឪពុក​របស់ Hazard បាន​ថ្លែងប្រាប់​សារព័ត៌មាន​របស់ ប៊ែ​ល​ហ្សិ​ក ថា កូន​របស់គាត់ បាន​លេង​ទាំង​ឈឺចាប់​អស់ ៤ ខែ​មកហើយ ខណៈដែល​គ្រូបង្វឹក​ជម្រើសជាតិ លោក Marc Wilmots ក៏​សម្រេចចិត្ត មិន​កោះហៅ​កីឡាករ​នេះ​ឲ្យ​ចូលរួម​លេង ជាមួយ ព័រ​ទុយ​ហ្គា​យ​ឡើយ។ ប៊ែ​ល​ហ្សិ​ក កំពុង​ត្រៀមខ្លួន​សម្រាប់​ពានរង្វាន់ Euro ២០១៦។ ដោយឡែក ប្រធាន​ក្រុម Manchester City កីឡាករ​ខ្សែការពារ​កណ្តាល Kompany ក៏​ទទួល​រងរបួស​ភ្លៅ ក្នុងអំឡុងពេល​ប្រកួត Champions League ជាមួយ​ក្លិប Dynamo Kyiv កាលពី​ថ្ងៃ​អង្គារ​ផងដែរ៕